ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ Los Angeles រក​ឃើញ​​ពិរុទ្ធ​​ភាព​លើ​វេជ្ជ​បណ្ឌិតរ​បស់ Michael Jackson

12 ឆ្នាំ មុន

​​តុលាការ​កំពូល​រដ្ឋ​ Los Angeles ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​រក​ឃើញ​ថា គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​របស់​ស្តេច​ចំរៀង​ប៉ុប​អាមេរិក​ Michael Jackson ឈ្មោះ ​Conrad Murray​ មាន​ពិ​រុទ្ធ​ភាព​ក្នុង​ការ​ផ្តល់​ថ្នាំ​បំបាត់​ការឈឺ​ចាប់​ដែល​​បណ្តាលឲ្យ​ តារា​ចំរៀងដ៏ល្បីឈ្មោះរូបនេះស្លា.ប់​ ក្នុងពេល​ដំណើរ​ការ​សវនការ​នា​ពេល​រសៀល​ថ្ងៃ​ចន្ទ​។

តុលាការ​កំពូល​រដ្ឋ​ Los Angeles ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​រក​ឃើញ​ថា គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​របស់​ស្តេច​ចំរៀង​ប៉ុប​អាមេរិក​ Michael Jackson ឈ្មោះ ​Conrad Murray​ មាន​ពិ​រុទ្ធ​ភាព​ក្នុង​ការ​ផ្តល់​ថ្នាំ​បំបាត់​ការឈឺ​ចាប់​ដែល​​បណ្តាលឲ្យ​តារា​ចំរៀងដ៏ល្បីឈ្មោះរូបនេះស្លាប់​ ក្នុងពេល​ដំណើរ​ការ​សវនការ​នា​ពេល​រសៀល​ថ្ងៃ​ចន្ទ​។

លោកវេជ្ជបណ្ឌិត Murray ដែលមានការ​ភ្ញាក់​ផ្អើល​បន្តិច​ចំពោះ​សេចក្តី​សម្រេច​នោះ ត្រូវ​បានគេ​ដាក់​ខ្នោះដៃ​បន្ទាប់​ពី​សាលក្រមត្រូវ​បាន​អាន  និងត្រូវចាប់​បញ្ជូនចូល​ពន្ធនាគារ​ឃុំឃាំ​ង​ភ្លាមៗ។ លោក​ Murray វ័យ​៥៨​ឆ្នាំ  ត្រូវបាន​ចាប់​ឃុំ​ខ្លួន​តាំងពីថ្ងៃ​ទី២៩ វិច្ឆិកា​ ២០១១ ដោយ​មិន​អនុញ្ញាត​ឲ្យ​​មាន​ការ​ធានាខ្លួនទេ។

នៅក្នុង​ដំណើរ​ការ​សវនាការ​៦​សប្តាហ៍​ មាន​ចៅ​ក្រមប្រុស​៧នាក់ និង​ស្រ្តី​៥នាក់ បានអាន​សាល​​ក្រមដ៏​វែង ដែលរកឃើញពីពិរុទ្ធភាពរបស់ លោក ​Murray ក្នុងបទចោទ​មនុស្សឃាត​ដោយ​​អចេតនា​លើ​លោក​ Michael Jackson កាលពី​ថ្ងៃ​ទី​២៥ មិថុនា​​ឆ្នាំ​២០០៩​។ លោក​Murray ​ដែល​​ប្រឈមមុខ​នឹងការ​ជាប់​ពន្ធនាគារ​៤ឆ្នាំ​ នៅ​រក្សា​ទឹក​មុខ​រឹងដូចថ្ម​ក្នុងពេល​ដែល​សាល​ក្រម​​ប្រកាស​ឡើង ដោយ​គ្មាន​​បង្ហាញ​​ប្រតិ​កម្ម​​ឆ្លើយ​តប​​អ្វីឡើយ។ ចៅក្រម​តុលាការកំពូល​រដ្ឋ​ Los Angeles ឈ្មោះ Michael Pastor និយាយ​​ថា  លោកMurray បានប្រព្រឹត្តបទ​ឧក្រិដ្ឋ​ដែលជា​លទ្ធផល​បាន​សម្លាប់​ជីវិតមនុស្ស​ម្នាក់ ។ លោកMurray មិន​ប្រយ័ត្នប្រយែងក្នុង​ការ​ប្រ​ព្រឹត្តិ​ក្នុង​ករណីនេះ​ ដែលបញ្ជាក់​បានថា គាត់គឺជា​អ្នក​បង្ក​ភាពគ្រោះថ្នាក់ដល់​សុវត្ថិភាព​សាធា​រណៈ។ ចៅក្រម​បានពិភាក្សា​គ្នា​ក្នុង​រយៈ​ពេល​៨ម៉ោង​និង​៣០នាទី​មុនពេល​ឈានដល់​ការ​សម្រេច​លើ​សាលក្រម​។

នៅខាងក្រៅ​បន្ទប់សវនការ​ បានធ្វើ​ឲ្យ​អ្នក​​គាំទ្រ​លោក ​Michael Jackson ស្រែក​ហ៊ោ​អប​អរពេល​សាលក្រម​ពិរុទ្ធភាពត្រូវ​បាន​ប្រកាស​​ឡើង​។​ មានមនុស្សមួយចំនួនផ្សេង​ទៀត​ ​បាន​លើក​បដាថ្កោលទោសវេជ្ជ​បណ្ឌិត Murray គឺ​ជា​ឃាតក​ ហើយ​ខ្លះថា រកយុត្តិធម៌​ឲ្យ Michael Jackson។ ​មានអ្នក​គាំ​ទ្រម្នាក់​និយាយថា នេះ​គឺជា​ជោគជ័យ​របស់​លោក​​Jackson និង​ក្រុម​គ្រួសារ​​របស់គាត់។ ទោស​កំហុស​របស់​លោក​ Murray គឺខកខានក្នុង​ការ​ទូរស័ព្ទទៅ៩១១ ដើម្បីសង្គ្រោះបន្ទាន់។ នេះ​គឺជា​ការ​ធ្វេស​ប្រហែស​​ក្នុង​នាម​ជាគ្រូពេទ្យ។

ក្នុងពេល​ប្រកាស​សាល​ក្រម​ក្រុម​គ្រួសារ​   ត្រ​កូល ​Jackson ដែលមានឪពុក Michael ​ឈ្មោះ Katherine និង ​Joe ក៏ស្ថិតនៅ​ក្នុង​បន្ទប់​សវនាការរួមជាមួយ​បងប្រុសរបស់គេ​ គឺលោក​ Jermaine និងបងស្រី La toya ។ ក្នុងពេល​ប្រកាស​​សាលក្រម​នាង ​Katherine បានថើប​មេធាវី Davide Walgren ឯសមាជិកក្រុម​គ្រួសារ Jackson ផ្សេងៗទៀត បានអោបគ្នា និង​ថើបរដ្ឋអាជ្ញា។
លោក Joe Jackson និយាយថា យុត្តិធម៌​រក​ឃើញហើយ។ បងស្រីនាង LaToya និយាយ​ថា នាង​នៅ​តែ​មានអារម្មណ៍​មិន​ល្អ​ដោយសារ​ថា គ្មានអ្វី​អាចនាំ Jackson មកវិញឡើយ។​ លោក ​Michael Jackson  ស្លាប់ក្នុងវ័យ៥០​ឆ្នាំ។

ក្នុងពេលបិទសវនការកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍​មុនលោកមេធាវី David Walgren បាន​ស្តី​បន្ទោសលោក Murray ក្នុងការព្យា​បាល​ស្តេច​ចំរៀង​ប៉ុប​Michael Jackson ថា គ្មាន​សីល​ធម៌ គ្មានសតិសម្បជញ្ញៈ និងខុស​យ៉ាង​ធ្ងន់ធ្ង​រ​ចំពោះ​ក្បួនខ្នាតនៃការថែទាំ។ លោក​ Murray ពិត​ជា​ខុស​ក្នុងការខកខាន ប្រាប់​ជំនួយ​ការ​ពេទ្យ និង​វេជ្ជ​បណ្ឌិត​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់ ថាគាត់​បាន​ផ្តល់ថ្នាំអ្វីដល់ Michael ។

រដ្ឋអាជ្ញាមានភស្តុតាងថា​ លោក Murray ខុស​ក្នុងការតាមដានលោក Jackson ឲ្យបានដិត​ដល់​បន្ទាប់ពីផ្តល់ថ្នាំបំបាត់ការឈឺចាប់។  គាត់​ត្រូវ​បានតារាចំរៀងប៉ុបMichael ជួល​មុន​ពេល​២ខែ​បន្ទាប់ពីតារាចំរៀងរូបនេះ​ស្លាប់៕