ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​8 វិច្ឆិកា

12 ឆ្នាំ មុន

*ឆ្នាំ​​​​​១៦០២
-បណ្ណា​ល័យ​ Bodleian ស្ថិត​នៅ​ក្នុង​​សាកល​វិទ្យា​ល័យ​​ Oxford ត្រូវបាន​​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ ។
*ឆ្នាំ១៨៨៩
-​ម៉ុន​តាណា ត្រូវបាន​ទទួល​ស្គាល់​​ជា​រដ្ឋ​ទី​៤១ របស់​សហ​រដ្ឋ​អាមេរិក ។

*ឆ្នាំ​​​​​១៦០២
-បណ្ណា​ល័យ​ Bodleian ស្ថិត​នៅ​ក្នុង​​សាកល​វិទ្យា​ល័យ​​ Oxford ត្រូវបាន​​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ ។
*ឆ្នាំ១៨៨៩
-​ម៉ុន​តាណា ត្រូវបាន​ទទួល​ស្គាល់​​ជា​រដ្ឋ​ទី​៤១ របស់​សហ​រដ្ឋ​អាមេរិក ។
*ឆ្នាំ១៩២៣
-​​ការ​ប៉ុន​ប៉ង​​ផ្តួល​រំលំ​​រដ្ឋា​ភិបាល​អាល្លឺម៉ង់​ របស់ពួកណា​ស៊ីស ដែល​ដឹក​នាំ​ដោយ​លោក​អាប់​ឌុល ហ៊ីទ្លែរ ត្រូវបរា​ជ័យ ។
*ឆ្នាំ​២០០៤
-​សង្គ្រាម​​ក្នុង​ប្រទេស​​អ៊ីរ៉ាក់ ៖ កង​ទាហាន​​សហ​រដ្ឋអាមេ​រិក​​ជាង​១​មឺុន​នាក់ ​រួម​ជា​មួយ​នឹង​កង​ទ័ព​របស់​អ៊ីរ៉ាក់ ​បាន​ចូល​កាន់​កាប់​​មូល​ដ្ឋាន​រឹង​​មាំរបស់​លោក​សាដាមហ៊ូសេនក្នុង​ទីក្រុង Fallujah ។
*ឆ្នាំ២០០៥
-​ប្រធានាធិបតី​បារាំង លោក Jacques Chirac ​បាន​ប្រកាស​រដ្ឋ​មានអាសន្ន​​បន្ទាប់​ពីមាន​ចលាចល​របស់សង្គម​ស៊ីវិល ។
*ឆ្នាំ២០០៦
-​យា៉ង​ហោច​ណាស់​​មាន​មនុស្ស​៤២​នាក់ ស្លាប់​ និង​២០​នាក់​​របួស​ក្នុង​​ការ​ផ្ទុះ​គ្រាប់​បែក​​នៅ​​ខាង​ក្រៅ​​មជ្ឈ​មណ្ឌល​​ហ្វឹកហ្វឺន​កង​ទ័ព​ភាគ​ខាង​ជើង​ប្រទេ​ស​បា៉គីស្ថាន ។
*ឆ្នាំ២០០៧
-​ឧទ្ធម្ភា​គ​ចក្រ​​កងទ័ព​​សហ​រដ្ឋអាមេ​រិក​ UH-60 Black Hawk បាន​ធ្លាក់​​ក្នុង​តំបន់​សាន់​តា ប្រទេស​​អីុតាលី ​​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​៤​នាក់ និង​៦​នាក់​​​របួស ។
*ឆ្នាំ២០០៩
-កិច្ច​ប្រជុំ​កំពូល​​អាបិុច​​លើក​ទី​២១ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ក្នុង​ប្រទេស​សិង្ហ​បុរី ។
-​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោកគីម ជុង​អីុល បាន​បណ្តេញ​​មន្ត្រី​ទូរទស្សន៍​ជាន​់ខ្ពស់​ចេញពី​តំណែង​បន្ទាប់​ពី​ទូរទស្សន៍​រដ្ឋ​ចាប់​ផ្តើម​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម ។ មូល​ហេតុ​​នៃ​ការ​បណ្តេញ​​ចេញ​នេះ​គឺ ដោយ​សារ​​តែ​​លោក​គីម ជុង​អីុល យល់​ឃើញ​ថា ​វាអាចធ្វើឱ្យ​មាន​ការ​​​កើន​ឡើង​នូវ​ឥទ្ធិ​ពល​​នៃរបប​មូល​ធន​និយម។
*ឆ្នាំ២០១០
-​ការ​ប្រយុទ្ធ​​គ្នាបាន​ផ្ទុះ​​ឡើង​រវាង​ក្រុម​ឧទ្ទាម​​ជន​ជាតិ​ភាគ​តិច​ និង​កង​ទាហាន​​រដ្ឋា​ភិបាល​មីយា៉ន់មា៉​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេ​ស។ ការ​ប្រយុទ្ធ​គ្នា​​នេះបាន​ បណ្តាល​ឱ្យ​មនុស្ស​រាប់​​​ពាន់​នាក់​​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ។
-ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​ទំនិញលឿន​ជាង​គេ​បំផុត DHL បាន​សន្យា​ត្រួតពិនិត្យ​កញ្ចប់​ទំនិញ​​អតិថិ​ជន​​ឱ្យ​បាន​​ល្អ​ប្រសើរ​ មុន​​ពេល​​បញ្ជូន​ទៅ​កាន់​ចំណត​អាកាស​យាន​ដ្ឋាន ។ ការ​សន្យា​បែប​នេះ​ បន្ទាប់​ពី​កញ្ចប់​​ទំនិញ​២​មាន​បង្កប់​គ្រាប់​បែក​​ដែល​​ត្រូវ​បាន​គេ​ដឹង​ថា ​ផ្ញើមក​ពី​ប្រទេស​ក្រិក​ និង​យេ​ម៉ែន ៕