ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេបបួល​​ទៅវាយគូ​ទំនាស់​​អ្នក​​បបួល​រត់​បាត់ខ្លួន​ឯង​​ជាប់គុកជំនួស

12 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង​១​ក្រុម មានគ្នា៨នាក់ ដែល​ធ្វើសកម្មភាពស្ទាក់​វាយ​ក្រុមមួយទៀតមានគ្នាចំនួន៣នាក់ បានត្រូវ​កម្លាំង​​​នគរ​បាល​ក្រុងសិរីសោភ័ណ​ចាប់​ឃាត់​ខ្លួន​បាន៦​នាក់​ នាំយកមកអធិ​ការដ្ឋាននគរបាលក្រុង ដើម្បី​ចាត់​ការតាម​ផ្លូវ​ច្បាប់ ឯ​២​នាក់​ទៀត​រត់​គេច​ខ្លួនបាត់។ ការចាប់ឃាត់ខ្លួន​នេះ​បានធ្វើឡើង​កាល​ពី​វេលា​ម៉ោង៤​និង៤៥​នាទី​រសៀលថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១១

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង​១​ក្រុម មានគ្នា៨នាក់ ដែល​ធ្វើសកម្មភាពស្ទាក់​វាយ​ក្រុមមួយទៀតមានគ្នាចំនួន៣នាក់ បានត្រូវ​កម្លាំង​​​នគរ​បាល​ក្រុងសិរីសោភ័ណ​ចាប់​ឃាត់​ខ្លួន​បាន៦​នាក់​នាំយកមកអធិ​ការដ្ឋាននគរបាលក្រុង ដើម្បី​ចាត់​ការតាម​ផ្លូវ​ច្បាប់ ឯ​២​នាក់​ទៀត​រត់​គេច​ខ្លួនបាត់។ ការចាប់ឃាត់ខ្លួន​នេះ​បានធ្វើឡើង​កាល​ពី​វេលា​ម៉ោង៤​និង៤៥​នាទី​រសៀលថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១១ នៅចំណុចព្រំប្រទល់រវាង​ភូមិ​ប្រាសាទ ឃុំស្លក្រាម ស្រុក​ស្វាយចេក និងភូមិ​គោក​លៀប សង្កាត់ម្កាក់ ក្រុង​សិរីសោភ័ណ ។

លោកវរសេនីយ៍ត្រីរ៉ែម វីរៈ អធិការនគរ​បាល​​ក្រុងសិរីសោភ័ណថ្លែងថា នៅ​វេលា​ម៉ោង២ និង​៣០នាទីរសៀលថ្ងៃទី៦ វិច្ឆិកា ក្រោយពី​ទទួល​​បានព័ត៌មានពីប្រជាពលរដ្ឋរាយ​ការណ៍​មក​សមត្ថកិច្ចថា មានក្រុមក្មេងទំនើង​ប្រដាប់​ដោយ​ដំបងឈើ និងកាំបិត មាន​គ្នា៨​នាក់​ធ្វើសកម្ម​ភាពវាយទៅលើក្រុមម្ខាងទៀតមានគ្នា៣នាក់​បណ្តាល​ឱ្យមានអ្នករបួស លោកក៏បានចាត់​កម្លាំង​ជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់​ម្កាក់​ចុះបង្រ្កាប​ដេញ​ចាប់បាន៦នាក់។ ជនទាំង​៦​​នាក់​នេះ មាន​១-ឈ្មោះម៉ឺយ មាស ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះយន់ សីលា ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះសុខ ដា ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះ​ជា ភិន ភេទប្រុស​អាយុ១៨ឆ្នាំ អ្នកទាំង៤​​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​គោក​លៀប សង្កាត់​ម្កាក់ ក្រុងសិរី​សោ​ភ័ណ។ ៥-ឈ្មោះវ៉ៅ ខេមរៈ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ ៦-ឈ្មោះវ៉ៃ សារ៉ន ភេទ​ប្រុស អាយុ២១​ឆ្នាំ ទាំង២នាក់​ក្រោយ​នេះ​ មាន​ទី​លំនៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរី​សោភ័ណ។

លោក​អធិ​ការ​នគរបាល​ក្រុង​បន្តថា ក្នុងការ​បង្រ្កាបនេះកម្លាំង​នគរ​បាលដកហូតបាន​ដំបង​ចំនួន២កំណាត់ កាំ​បិតខ្វែវ១ និងម៉ូតូចំនួន​៣​គ្រឿង ។ ឯបក្សពួក​២នាក់ទៀត ម្នាក់ឈ្មោះ​ប៉ូលីស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះកេរ អាយុ​១៩ឆ្នាំ នៅភូមិ​គោក​លៀប សង្កាត់ម្កាក់ រត់គេខ្លួនបាត់ ។​ ចំណែក​ខាងក្រុមរងគ្រោះ​មាន​៣​នាក់ គឺ១-ឈ្មោះហម តូ ភេទប្រុស អាយុ២៦​ឆ្នាំ ២-ឈ្មោះស៊ុន ហើម ភេទប្រុស អាយុ១៩ឆ្នាំ ​២នាក់នេះបែកក្បាល ៣-ឈ្មោះរ៉ាត់ ស៊ីយៀត ភេទ​​ប្រុស អាយុ១៩ឆ្នាំ ហើមជាំខ្លួន។ អ្នករង​គ្រោះ​​ទាំង​៣នាក់ មានទីលំនៅភូមិប្រាសាទ ឃុំ​ស្លក្រាម ស្រុកស្វាយចេក ។

នៅចំពោះមុខសមត្ថកិច្ច ក្រុម​ក្មេង​​ទំនើង​ទាំង៦នាក់ ដែល​ត្រូវ​ចាប់ឃាត់ខ្លួនបានសារ​ភាព​ថា ពួក​គេត្រូវឈ្មោះប៉ូលីសនាំទៅ​ស្ទាក់​វាយ​ពួក​អ្នក​ទាំង៣នាក់មកពីភូមិប្រាសាទ ត្រង់​ចំណុច​ដើម​ពោធិ៍ចុងភូមិតាម៉ា សង្កាត់ម្កាក់ ក្នុង​ខណៈ​ពេល​ពួកគេនាំគ្នាទៅលេងបុណ្យកឋិននៅ​វត្ត​​ទ័ព​សៀម ក្នុងឃុំស្លក្រាម  ដោយឈ្មោះប៉ូលីស​និយាយ​ថា ឈ្មោះតូ, ស៊ីយៀត និងឈ្មោះ ហើម​ ធ្លាប់វាយវាចំនួន២លើក ដូច្នេះហើយទើប​ពួក​គេ​ទាំងអស់គ្នាចាំស្ទាក់វាយពួកនោះវិញ។ ក្រោយ​ពីធ្វើសកម្មភាពរួចក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវនគរបាលចាប់ខ្លួនបាន ចំណែក​ឈ្មោះ​ប៉ូលីស និងឈ្មោះកេរ រត់គេចខ្លួនរួច ។
លោកវរសេនីយ៍ត្រីរ៉ែម វីរៈ បញ្ជាក់ថា ក្មេង​ទំនើង​ទាំង៦នាក់ រួមនឹងវត្ថុតាងត្រូវបានកសាង​សំណុំ​រឿងបញ្ជូនមកស្នងការដ្ឋាននគរបាល​ខេត្ត ដើម្បីចាត់ការ​បន្ត​តាមនីតិវិធីច្បាប់ ៕