ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់ទៀត​ត្រូវ​ឃាត​ក​កា.ប់​សម្លា.ប់​​ក្នុង​បន្ទប់​ជួល​ សង្ស័យ​រឿង​គំនុំ

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​៖​​មាន​ឃាត​កម្ម​កា.ប់​សម្លា.ប់​មនុស្ស​មិន​ញញើត​ដៃ មួយ​ករណី​ទៀត កើត​​ឡើង​​នៅ​ក្នុង​បន្ទប់​ជួល​​មួយ​កន្លែង ដែល​ទាល់​តែ​សាក​សព​មានសភាព​ហើយ​ស្អុយ​រលួយ​​ទើប​មាន​ការ​​ភ្ញាក់​ផ្អើល និង​គាស់​ទ្វារ​បន្ទប់​ឃើញ​​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​ក្នុង​ថ្លុក​ឈាម។

ខេត្ត​ស្វាយ​រៀង​៖​​មាន​ឃាត​កម្ម​កាប់​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ មួយ​ករណី​ទៀត កើត​​ឡើង​​នៅ​ក្នុង​បន្ទប់​ជួល​​មួយ​កន្លែង ដែល​ទាល់​តែ​សាក​សព​មានសភាព​ហើយ​ស្អុយ​រលួយ​​ទើប​មាន​ការ​​ភ្ញាក់​ផ្អើល និង​គាស់​ទ្វារ​បន្ទប់​ឃើញ​​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម។

បើ​តាម​លោក​វរ​សេនីយ៍​ត្រី​កែវ គង់ អធិការ​​​នគរ​បាល​ក្រុង​បាវិត​បាន​ប្រាប់កោះ​សន្តិ​ភាព​ថា ជន​រង​គ្រោះ​​ឈ្មោះ​ឆាយ សុខុម អាយុ​២៩​ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​មុខ​របរ​​ចង​ការ​ប្រាក់ មាន​ស្រុក​កំណើត​​នៅ​ភូមិ​ឧត្តម​ ឃុំ​ព្រែក​ខ្សាយ​​ «ក» ​ស្រុក​ពាមរក៍ ខេត្ត​​​​ព្រៃ​វែង​។

ស្ត្រី​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ផ្ទះ​ជួល​ស្នាក់​នៅ​ស្ថិត​ក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​​បាវិត​ ក្រុង​បាវិត។ សាក​សព​ត្រូវ​ឃាត​ក​កាប់​១​កាំ​បិត​ចំ​ក​ ក្រោម​ចង្កា​ខាង​​ស្តាំលិច​មួយ​កាំ​បិត​ដាច់​សរសៃ​ក​ រួច​ចាក់​ចំនួន​៤​កាំ​បិត​ទៀត​ចំក​​​​​ ​​ក្រោម​​ចង្កា​​បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម ហើយ​ត្រូវ​បាន​បង​ប្អូន​​សាច់​ញាតិ​​គាស់​ទ្វារ​បន្ទប់​កាល​ពី​ថ្ងៃ​ទី​៦​ វិច្ឆិកា ​វេលា​ម៉ោង​៨​​ព្រឹក នៅ​ក្នុង​បន្ទប់​ជួល​លេខ​១៩។ ​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​​បា​ន​មាន​ប្រ​សាសន៍​ថា ស្ត្រី​រង​គ្រោះ​​ត្រូវ​គេ​សម្លាប់​ក្នុង​អំឡុង​​ថ្ងៃ​ទី​៣ វិច្ឆិកា ​​ ព្រោះ​សាក​សព​​ស្ត្រី​រង​គ្រោះ​​​ហើម​ស្អុយ​ទៅ​ហើយ​។

ក្រោយ​ពី​​ធ្វើ​ការ​ពិនិត្យ​សាក​សព​រក​ឃើញ​​កាំ​បិត​​​ប៉័ង​តោ​១​​​​ កាំ​បិត​ចុង​ស្រួច១ ទំនង​ជា​ឃាត​ក​​កាប់​មួយ​​​​​កាំ​បិត​ប៉័ង​តោ​​ចំ​ក​ពី​ក្រោយ​ ហើយ​ស្ត្រី​រង​គ្រោះ​រត់​​មក​បើក​ទ្វារ​​ទើប​មាន​ឈាម​ស្រក​ហូរ​​មក​ដល់​មាត់​ទ្វារ​​បន្ទប់​ ហើយ​ក៏​ត្រូវ​ឃាត​ក​ចាប់​អូស​ទៅ​​ក្រោយ​រួច​ចាក់​ចំនួន​៤​កាំ​បិត​​​ចំ​បំពង់​ក ដួល​ស្លាប់​នៅ​​លើ​ឥដ្ឋ​តែ​ម្តង​។

ប្រ​ភព​ដដែល​បន្ត​ទៀត​ថា ​​នេះ​មិន​មែន​ជា​ករណី​ប្លន់​ទេ ​ព្រោះ​សម្ភារ​មាន​តម្លៃ​ជា​ច្រើន​របស់​ជន​រង​គ្រោះ​មិន​មាន​បាត់​បង់ ហើយ​សង្ស័យ​លើ​ករណី​គំនុំច្រើន​ជាង​៕