ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​សិល្ប​ករ​ខ្មែរ​នាំ​យក​អំណោយ​ជូន​កង​កម្លាំង​សមរ​ភូមិ​មុខ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ សមា​គម​សិល្ប​ករ​ខ្មែរ​ដឹក​នាំ​ដោយ​លោក ម៉ិញ សុធី​វណ្ណ កាល​ពី​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ កន្លង​មក​នេះ បាន​នាំ​យក​អំណោយ​ជា​សំភារ​មួយ​ចំនួន​ទៅ​ផ្តល់​ជូន​កង​កម្លាំង​នគរ​បាល​ដែល​កំពុង​ឈរ​ជើង​យ៉ាង​អង់​អាច​ក្លាហាន​ការ​ពារ​ទឹក​ដី​ចំណុច​បញ្ជា​ការ​ស្រាល​អន្លង់​ស្វាយ តំបន់​ប្រាសាទ​ព្រះ​វិហារ។ ចូល​រួម​ដំណើរ​នា​ឱកាស​នោះ​រួម​មាន​អ្នក​នាង​យុគ ចិន្តា អនុ​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ និង​ជា​ពិធី​ការិនី​ស្ថានីយ​ទូរ​ទស្សន៍ CTN

ខេត្ត​ព្រះ​វិហារ ៖ សមា​គម​សិល្ប​ករ​ខ្មែរ​ដឹក​នាំ​ដោយ​លោក ម៉ិញ សុធី​វណ្ណ កាល​ពី​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ កន្លង​មក​នេះ បាន​នាំ​យក​អំណោយ​ជា​សំភារ​មួយ​ចំនួន​ទៅ​ផ្តល់​ជូន​កង​កម្លាំង​នគរ​បាល​ដែល​កំពុង​ឈរ​ជើង​យ៉ាង​អង់​អាច​ក្លាហាន​ការ​ពារ​ទឹក​ដី​ចំណុច​បញ្ជា​ការ​ស្រាល​អន្លង់​ស្វាយ តំបន់​ប្រាសាទ​ព្រះ​វិហារ។ ចូល​រួម​ដំណើរ​នា​ឱកាស​នោះ​រួម​មាន​អ្នក​នាង​យុគ ចិន្តា អនុ​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ និង​ជា​ពិធី​ការិនី​ស្ថានីយ​ទូរ​ទស្សន៍ CTN, អ្នក​នាង​ឈួន សុវណ្ណឆៃ, អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា, លោក​យុត្ថារ៉ា ឆានី និង​លោក​យូ ឌីស្កូ។

លោក​ម៉ិញ​ សុធី​វណ្ណ បាន​ឱ្យ​ដឹង​ថា សំភារ​ដែល​នាំ​យក​ទៅ​ជូន​កង​កម្លាំង​សមរ​ភូមិ​មុខ​នា​ពេល​នោះ​រួម​មាន​ ត្រី​ងៀត​៦០០​គីឡូ​ក្រាម, ឆៃ​ប៉ូវ ១.២០០​គីឡូ​ក្រាម, សាច់​ក្រក​៦០០​គីឡូ​ក្រាម និង​ធុង​សម្រាប់​ដាក់​ទឹក​ចំនួន​៥០។ លោក​បញ្ជាក់​ថា សំភារ​ទាំង​អស់​នោះ​គឺ​បាន​មក​ពី​ចំណូល​សប្បុ​រស​ជន​ដែល​ចូល​រួម​ក្នុង​​ពិធី​ប្រគំ​តន្ត្រី​រាត្រីសមោ​​សរ​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១១ កន្លង​មក។ សំភារ​ទាំង​នោះ​មាន​ចំនួន​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​​ទៅ​នឹង​តម្រូវ​ការ​របស់​កង​ទ័ព​ដ៏​អង់​អាច​ក្លា​ហាន​​ដែល​កំពុង​​ឈរ​ជើង​យ៉ាង​រឹង​មាំ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​សមរ​ភូមិ​ជួរ​មុខ ប៉ុន្តែ​​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទឹក​ចិត្ត និង​ការ​ចូល​រួម​ចំណែក​ការ​ពារ​ទឹក​ដី​របស់​បង​ប្អូន​នៅ​សមរ​ភូមិ​ក្រោយ សំខាន់​សិល្ប​ករ សិល្ប​ការិនី​ខ្មែរ​យើង​ដែល​ជា​និច្ច​កាល​នឹក​រលឹក​គិត​គូរ និង​កោត​សរ​សើរ​ចំពោះ​បង​ៗ​កង​ទ័ព​សមរ​ភូមិ​មុខ​ ព្រម​ទាំង​ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ស្វែង​រក​ជា​ថវិកា និង​សំភារ​ផ្តល់​ជូន​កង​ទ័ព​ជា​បន្ត​បន្ទាប់​ទៀត។

លោក​​ម៉ិញ សុធី​វណ្ណ អំពាវ​នាវ​ដល់​សិល្បករ សិល្ប​ការិនី​ខ្មែរ​គ្រប់​រូប​​សូម​ចូល​រួម​ជា​ថវិកា និង​សំភារ​តាម​លទ្ធ​ភាព​របស់​ខ្លួន​មក​សមា​គម​សិល្ប​ករ​ខ្មែរ ឬ​ទៅ​ផ្ទាល់​ក៏​បាន​ ជូន​ដល់​កង​ទ័ព​នៅ​សមរ​ភូមិ​មុខ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ជួយ​រំលែក​ការលំបាក​របស់​បង​ប្អូន​យុទ្ធ​ជន​ដ៏​អង់​អាច​ក្លាហាន​របស់​យើង។ លោក​គិត​ថា ការ​ចែក​រំលែក​ទាំង​ឡាយ​របស់​សិល្ប​ករ សិល្ប​ការិនី​ គឺ​ជា​ការ​បង្ហាញ​នូវ​ទឹក​ចិត្ត​អង់​អាច​ក្លាហាន​ក្នុង​ការ​ការ​ពារ​ទឹក​ដី​កម្ពុជា​យើង បើ​ទោះ​ជា​យើង​មិន​បាន​ទៅ​​កាន់​សមរ​ភូមិ​មុខ​ដោយ​ផ្ទាល់​ក៏ដោយចុះ៕