ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីបិទមុខកា.ប់ប្រហារផ្តាច់ជីវិតប្រពន្ធ2កាំបិតចំកញ្ចឹងក

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​ ជនជាឃាតក​​ដៃ​ឆៅ​​​ម្នាក់​​​​បាន​ឡើង​ទៅ​​កា.ប់ស្ត្រី​​ចំណាស់​​​ម្នាក់​​ដែល ​​​កំពុង​​​​​​ដេក​លង់​​​​លក់​នៅ​​​រា​ន​ហាល​​លើផ្ទះ​​បណ្តាល​ឱ្យ​ស្លា.ប់​​ បាត់បង់ជីវិត​​​នៅ​ក្នុង​​ថ្លុក​ឈាម ​​​​បន្ទាប់​មក​ជន​​នោះ​ស្ទុះ​​រត់​​​​គេច​​ខ្លួន​ទៅ​បាត់​​ដោយ​សុវត្ថិ​ ភាព។ ទាក់ទិន​​ទៅ​នឹង​​​​រឿង​ឃាតក.ម្ម​ព្រៃ.ផ្សៃ​នេះ​​ត្រូវ​បាន​សមត្ថកិច្ច​ សន្និដ្ឋាន​​​ជំហាន​ដំបូង​ថា ជា​​រឿង​​គំនុំ​។​

ខេត្ត​កណ្តាល​ ៖​ ជនជាឃាតក​​ដៃ​ឆៅ​​​ម្នាក់​​​​បាន​ឡើង​ទៅ​​កាប់ស្ត្រី​​ចំណាស់​​​ម្នាក់​​ដែល​​​កំពុង​​​​​​ដេក​លង់​​​​លក់​នៅ​​​រា​ន​ហាល​​លើផ្ទះ​​បណ្តាល​ឱ្យ​ស្លាប់​​បាត់បង់ជីវិត​​​នៅ​ក្នុង​​ថ្លុក​ឈាម ​​​​បន្ទាប់​មក​ជន​​នោះ​ស្ទុះ​​រត់​​​​គេច​​ខ្លួន​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព។  ទាក់ទិន​​ទៅ​នឹង​​​​រឿង​ឃាតកម្ម​ព្រៃផ្សៃ​នេះ​​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​​​ជំហាន​ដំបូង​ថា ជា​​រឿង​​គំនុំ​។

ហេតុការណ៍​​នោះ​​បាន​កើត​ឡើង​​​កាលពី​​​វេលា​​ម៉ោង​​១០​និង​​៤៥​នាទី​​យប់​​ថ្ងៃទី​​៥ ខែវិច្ឆិកា ឆ្នាំ២០១១ នៅ​​ក្នុង​ភូមិ​ត្រពាំង​​ភូមិ​​​ ​ឃុំ​ពើក ​ស្រុក​អង្គ​ស្នួល ​។ ស្ត្រី​ចំណាស់​​​រងគ្រោះ​ឈ្មោះ​​ឆឹល សឿន អាយុ​​៤៩ឆ្នាំ មុខ​របរ​​​​ល​ក់​បាយ​​និង​កាហ្វេ​​ ត្រូវ​​​​ឃាតក​កាប់​ចំនួន​​ពីរ​កាំបិត​​​ចំកញ្ចឹង​ក​​​ស្លាប់​​​​នៅ​​នឹង​កន្លែង​។ ​ស្ត្រីរូបនេះ​​មាន​ប្តី​​​ឈ្មោះ​​សួង ​មាន អាយុ​៥៦ឆ្នាំ និង​មាន​កូន​​​បង្កើត​​​៤​នាក់ ព្រម​ទាំង​​កូន​ចិញ្ចឹម​​​២នាក់​ ។

តាម​​​ប្រភព​​ព័ត៌​មាន​​​បាន​ឱ្យ​ដឹងថា នៅមុន​ពេល​​កើត​​ហេតុ​​ស្ត្រី​រងគ្រោះ​​បាន​ដេកនៅ​​លើ​ផ្ទះ​តែ​ពីរ​នាក់​កូន​ស្រី ប៉ុន្តែ​គាត់​​ដេក​នៅ​​​រាន​ហាល​​ខាង​មុខ​​ ឯកូន​ស្រីដេក​នៅ​​ក្នុង​បន្ទប់​​ផ្សេង​ ចំណែក​​​ឯ​ប្តីរបស់​គាត់​​ដេក​នៅផ្ទះ​ផ្សេង​មួយ​ទៀត។ ម្យ៉ាងទៀត​ ដោយ​​សារ​នៅផ្ទះ​​ជិតខាង​គ្នា​មាន​ពិធី​កាត់​​ចំណងដៃ​អាពាហ៍ពិពាហ៍​​​​មាន​ចាក់​ធុង​បាស់​​​​ រាំ​លេង​ផង​កូន​ៗ​​របស់​គាត់​ផ្សេង​ទៀត​បាន​​​នាំគ្នា​​​ទៅ​​រាំលេង​​នៅទីនោះអស់ទៅ​ ។

ប្រភព​​​ដដែល​​បាន​បន្ត​ទៀតថា  ឆ្លៀត​ឱកាស​ពេល​​ដែល​​ឃើញ​​ស្ត្រីរងគ្រោះ​​​ដេក​​​​រាន​ហាល​​លើ​ផ្ទះ​​ម្នាក់​ឯង​បែបនេះ​​ ជនជាឃាតក​​បាន​​ឡើង​ទៅ​​​​កាប់​​​​​បណ្តាល​​ឱ្យ​​ស្លាប់​​បាត់បង់ជីវិត​ ។ តាម​ការ​ត្រួត​ពិនិត្យ​​នៅ​កន្លែង​កើត​ហេតុ​ទំនង​ជា​ស្ត្រីរងគ្រោះ​​​ដឹង​​ខ្លួន​ពេល​​ដែល​ឃាតក​​ឡើង​​​ទៅ​ដល់​​​ព្រោះ​បាន​​​រត់​​ចូលទៅ​​​​​ក្នុងផ្ទះ ​​ហើយ​​ឃាតក​​បាន​​ដេញ​តាម​​​កាប់​​ទើប​ស្ត្រី​រង​គ្រោះ​​​​​ដេក​​ស្លាប់​​​​នៅក្នុង​ផ្ទះ​ ពុំ​មែន​​ស្លាប់​នៅ​រាន​ហាល​​​ខាង​មុខ​​ឡើយ ។

ចំណែក​​​ឯកូន​ស្រី​របស់​គាត់​​ដែល​ដេក​នៅ​ក្នុង​​បន្ទប់​​លើ​ផ្ទះ​​​​នោះ​ដែរ ពុំ​បាន​ដឹង​ថា​ម្តាយ​ត្រូវ​ឃាតក​​​ឡើង​​​​ទៅ​កាប់​​សម្លាប់​​​​​ម្តាយ​នោះ​ឡើយ  ព្រោះ​​​ខណៈ​​នោះ​​នាង​បាន​ដាក់កាស​ត្រចៀក​​​​ស្តាប់​បទ​ចម្រៀង​ ក្នុង​ទូរស័ព្ទ​ និង​​​ថ្លង់​​ធុង​បាស់​នៅជាប់​​ផ្ទះ​នោះផង​​ ហើយ​ស្របពេល​នោះ​ក៏​​មាន​​​ភ្លៀង​​និង​​ខ្យល់​​ខ្លាំងទៀត​ផង ។

នាង​​ជាកូន​ស្រី​​ដែល​​ដេក​នៅ​​លើ​ផ្ទះ​ជាមួយ​ម្តាយ​​​បាន​និយាយ​​ប្រាប់​​​សមត្ថកិច្ច​​ថា នាង​ពិត​ជា​​​មិន​​បាន​ដឹងថា ឃាតក​​ឡើង​កាប់​​សម្លាប់​​ម្តាយ​នោះ​ទេ ប៉ុន្តែ​នាង​បាន​​ដឹង​ថា មាន​​​សំរឹប​​ជើង​ដូចជា​មនុស្ស​​រត់​ខ្ទរ​​​ក្តារ​​ផ្ទះ ទំនង​ជា​ពេល​នោះ​ម្តាយ​​របស់​នាង​​ត្រូវ​ឃាតក​​ដេញ​​​កាប់​ ហើយ​​នាង​មិន​​បាន​ចេញពីក្នុង​បន្ទប់​​ទៅ​មើលទេ​​ ។ លុះ​បន្តិចក្រោយ​មក​ បងប្រុស​របស់​នាង​ដែល​​ទៅ​ចូល​​រួម​​ពិធី​​​កាត់​​ចំណង​ដៃ​​​ផ្ទះ​អ្នក​ជាប់​គ្នា​​នោះ​​បាន​ទូរស័ព្ទ​ប្រាប់​​ឱ្យ​នាង​បើក​ទ្វារ​របង​ផ្ទះ​ឱ្យ​អ្នក​ស្គាល់​គ្នា​យក​ម៉ូតូ​​ដែល​ផ្ញើ​​​ទុក​​​​​ចេញ​ផង​។

នាង​ក្រមុំ​​​​រូបនោះ​បានបន្ត​​ប្រាប់​​សមត្ថកិច្ច​​ទៀត​ថា ខណៈ​​​​នោះ​នាង​ក៏​បាន​​ចេញពី​​ក្នុង​បន្ទប់​​​​បម្រុង​ចុះទៅ​​​​បើក​ទ្វារ​របង​​ស្រាប់​តែ​​ឃើញ​​​មនុស្ស​​ប្រុសម្នាក់​​ពាក់​​អាវ​ មាន​ភ្ជាប់​ដោយ​មួក​និង​​​បិទ​ម៉ាស់​​មុខផង​​ ឈរ​​​នៅក្បែរ​​​ម្តាយ​​របស់​នាង​​​​ដែល​​ដេក​ផ្កាប់មុខ។​ គ្រាន់​​តែ​ឃើញ​​​​​នាង​ភ្លាម​​​ជន​នោះ​​បាន​រត់​សំដៅ​​ទៅរក​នាង ​​​ធ្វើ​ឱ្យ​រូប​នាង​ភ័យ​​​ខ្លាចក៏រត់​​ចូល​ទៅក្នុង​បន្ទប់​វិញ​​ រួចបិទ​​​ទ្វារ​​ខ្ទាស់​​​គន្លឹះ​​ជាប់​​ ឯជន​នោះ​​ក៏​បាន​​ចុះ​​​មក​​ដី​រត់​​គេច​ខ្លួន​​ទៅ​បាត់​​ដោយ​​សុវត្ថិភាព​​។  ចំណែក​​រូប​​​​នាង​​បាន​​ទូរស័ព្ទ​​​ប្រាប់​​បងប្រុស​​ថា​មាន​​មនុស្ស​ឡើង​ទៅលើ​​ផ្ទះ ហើយ​ភ្លាមៗ​​​នោះ​នាង​មិន​​បាន​​ដឹង​ថា ​ម្តាយស្លាប់​​​ឡើយ​។ លុះក្រោយ​​ពេល​ទទួល​​បាន​ទូរស័ព្ទ​​ បង​ប្រុស​បាន​ត្រឡប់​​​ទៅ​ផ្ទះ​​ភ្លាមៗដែរ ​​​ឯ​នាង​ក៏​បាន​​ចេញ​ពី​បន្ទប់​​ទៅ​​មើល​ម្តាយ​​ឃើញ​ដេក​ផ្កាប់មុខ​​ស្លាប់​ក្នុង​ថ្លុកឈាម​​​បាត់​ទៅ​​ហើយ ។

ទាក់ទិន​ទៅនឹង​​​ហេតុការណ៍​​នោះ សមត្ថកិច្ច​បាន​​សន្និដ្ឋាន​​ថា ជា​រឿង​​គំនុំ​និង​កំពុង​​​ស្រាវ​ជ្រាវ​​​​រក​ឃាត​ករ​ដុតដៃដុត​ជើង​បំផុត។​ ​​សមត្ថ​កិច្ច​បាន​ដាក់​​មន្ទឹល​ទៅ​លើ​ប្តី​​របស់​ ស្ត្រី​រងគ្រោះ​​​ដែល​បាន​លែង​លះ​គ្នា​​មួយ​រយៈ​​ពេល​​មក​ហើយ ដោយ​​បុរសជា​ប្តី​មាន​ប្រពន្ធ​​ចុង​ម្នាក់​​​ទៀត ។ ប៉ុន្តែ​​​រយៈ​ពេល​ជាង​មួយ​ខែនេះ​​បាន​ជួបជុំ​​គ្នា​​វិញ​​ តែបុរស​ជាប្តី​​ដេក​​នៅផ្ទះ​ផ្សេង​​មួយទៀត​នៅ​ជិត​នោះ​ដែរ ។ ទោះបី​​បែប​ណា​​ គេមិន​ទាន់​ដឹង​ថា មាន​​ការ​ពាក់​ព័ន្ធ​នឹង​​រឿង​​នេះ​ដែរ ឬ​អត់​នោះ​ទេ ហើយ​បុរសជា​ប្តី​សមត្ថកិច្ច​កំពុង​​សួរនាំនៅឡើយ។

តាម​ប្រ​ភព​ព័ត៌​មាន​ចុង​ក្រោយ​​នា​រសៀល​ថ្ងៃ​ដដែល​ត្រូវ​បាន​សមត្ថ​កិច្ច​​​​​ ឱ្យ​ដឹង​ថា ឃាត​កដៃ​ដល់​នេះ​គ្មាន​នរណា​ក្រៅ​ពី​បុរស​ជា​ប្តី​នោះ​ទេ​។ ជន​នេះ​បាន​សារ​ភាព​​​ថា ខ្លួន​ជា​​អ្នក​សម្លាប់​ ដោយ​សារ​តែ​មាន​ការ​មួ​ម៉ៅ​នឹង​ប្រ​ពន្ធ​ឱ្យ​​ព្រម​រួម​រ័ក​។ ទោះ​ជា​មាន​​ចម្លើយ​បែប​​នេះ​ក្តី សមត្ថ​កិច្ច​​​​​នៅ​បាន​សង្ស័យ​​រឿង​រ៉ាវ​ជា​ច្រើន​ទៀត ដែល​ជំរុញ​ឱ្យ​បុរស​ជា​ប្តី​នេះ​សម្លាប់​ប្រ​ពន្ធ​បែប​នេះ​៕