ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​អណ្តូង​ថ្មី​ទម្លាយ​បង្គន់​ចាស់ ​ជះ​ក្លិន​ឧស្ម័ន​ពុល​ស្លា.ប់​កម្មករ​2នាក់

12 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ ឧបទ្ទវហេតុ​​ដែល​​​នឹក​ស្មាន​​​​មិន​​ដល់​​មួយ​បាន​​កើត​ឡើង​បណ្តាល​​​​ឱ្យ​ កម្មករ​​ម្នាក់​​ស្លា.ប់​​ក្នុង​​អណ្តូង​​​​និង​ម្នាក់​​ទៀត​​នៅមាត់​អណ្តូង​ ងងឹត​មុខ​​​​​​​​ធ្លាក់​​ស្លា.ប់​​ដែរ ក្នុង​ហេតុការណ៍​​​​ជីក​​អណ្តូង​​បង្គន់​​​​ថ្មី​ក្បែរ​​អណ្តូង​​​បង្គន់​​​ ចាស់​​ហើយ​​​​អ្នកជីក​បាន​​​បុក​ទម្លាយ​អណ្តូង​បង្គន់​​​ចាស់​​ដើម្បី​​ បង្ហូរ​​​កាក​សំណល់ ស្រាប់​តែ​​​​ផ្ទុះ​ជះ​ក្លិន​ឧស្ម័ន​​ចេញពី​​អណ្តូង​​​បង្គន់​​​នោះ​​បណ្តាល ​​ឱ្យ​​រងគ្រោះ​​​រហូត​​​​បាត់បង់​ជីវិត​​។

ខេត្ត​រតនគិរី ៖ ឧបទ្ទវហេតុ​​ដែល​​​នឹក​ស្មាន​​​​មិន​​ដល់​​មួយ​បាន​​កើត​ឡើង​បណ្តាល​​​​ឱ្យ​កម្មករ​​ម្នាក់​​ស្លាប់​​ក្នុង​​អណ្តូង​​​​និង​ម្នាក់​​ទៀត​​នៅមាត់​អណ្តូង​ងងឹត​មុខ​​​​​​​​ធ្លាក់​​ស្លាប់​​ដែរ ក្នុង​ហេតុការណ៍​​​​ជីក​​អណ្តូង​​បង្គន់​​​​ថ្មី​ក្បែរ​​អណ្តូង​​​បង្គន់​​​ចាស់​​ហើយ​​​​អ្នកជីក​បាន​​​បុក​ទម្លាយ​អណ្តូង​បង្គន់​​​ចាស់​​ដើម្បី​​បង្ហូរ​​​កាក​សំណល់ ស្រាប់​តែ​​​​ផ្ទុះ​ជះ​ក្លិន​ឧស្ម័ន​​ចេញពី​​អណ្តូង​​​បង្គន់​​​នោះ​​បណ្តាល​​ឱ្យ​​រងគ្រោះ​​​រហូត​​​​បាត់បង់​ជីវិត​​។  ហេតុការណ៍​​​អកុសល​​​​​​នេះ​​ បាន​​កើត​ឡើង​​​​កាលពី​​​​វេលា​​​ម៉ោង​៤​​និង​​៣០នាទី​​​រសៀល​​​ថ្ងៃទី​​៣ ​វិច្ឆិកា ​​ក្នុង​ភូមិ​​១ ​សង្កាត់​​​ឡាបាន​​សៀក ​ក្រុង​បាន​លុង ។

តាម​ប្រភព​​​ពី​ប៉ូលិស​​​បច្ចេកទេស​​​នៃស្នង​ការ​​​​​ដ្ឋាន​​​ខេត្ត​បាន​​ឱ្យ​​ដឹង​​នៅ​កន្លែង​​​កើត​​ហេតុ​​​​ថា ​អណ្តូង​​​បង្គន់​​​​ដែល​ត្រូវ​​ជីក​ស្ថិត​ក្នុងផ្ទុះ​របស់​ឈ្មោះ​​រាជ្យ ប៊ុរ៉ាត់ ​ ភេទ​ប្រុស អាយុ​​៥០ឆ្នាំ ​ស្ថិត​នៅ​ក្នុង​​​ភូមិ​១ សង្កាត់​​​ឡាបាន​សៀក ក្រុង​​បាន​លុង ​។ ​​ម្ចាស់​ផ្ទះ​បាន​ជួល​​កម្មករ​​​ពីរ​នាក់​​ឱ្យ​​ជីក​អណ្តូង​​បង្គន់​​ក្នុង​ជម្រៅ​​​៩​ម៉ែត្រ​ ​ដោយ​​​យក​ថ្លៃ​​១​ម៉ែត្រ​​​ មួយម៉ឺន​ប្រាំពាន់​​​​រៀល​ គឺជីក​​អស់​រយៈ​ពេល​​ពីរ​ថ្ងៃ​​មក​ហើយ​​​ ចាប់​ពី​ថ្ងៃទី​​២ ​​​រហូតដល់​​ថ្ងៃទី​​​៣ ​ វិច្ឆិកា។ ​ លុះ​​ពេល​​ចាប់​ផ្តើម​​​ទម្លាយ​បង្គន់​​​ចាស់​ដែល​ស្ថិតនៅ​​​ម្ខាង​ទៀត​ ស្រាប់​តែ​​ជួប​ហេតុ​ការណ៍​​​អកុសល​​​បែប​​នេះ​​​​តែម្តងទៅ  ។  កម្មករ​រងគ្រោះ​នោះ​​ម្នាក់​ឈ្មោះ​​សយ សី អាយុ​​​៤៣ឆ្នាំ ​មាន​​​ស្រុក​កំណើត​​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ខ្នា ស្រុក​ស៊ីធរ​កណ្តាល  ខេត្ត​ព្រៃវែង​ ​និងម្នាក់​ទៀត​ឈ្មោះ​​​​​​សាង វណ្ណៈ ​អាយុ​​​២៩ឆ្នាំ ត្រូវ​ជា​ប្អូន​​​ថ្លៃ​អ្នក​​ទី១​។  ​​ជនរងគ្រោះ​​ទាំងពីរ​​​នាក់​បានមក​ស្នាក់​នៅ​​​​ក្នុង​​សំណង់​​​បណ្តោះ​អាសន្ន ​ស្ថិត​នៅ​ភូមិ​១ សង្កាត់​​​ឡាបាន​សៀក ក្រុង​បាន​លុង ។

សាក្សី​​ឃើញ​​ហេតុការណ៍​​​នោះ​​និយាយ​ថា  ​​មុនបេល​​កើត​​ហេតុ​គេឃើញ​​ជនរងគ្រោះ​​​​ត្រូវ​ជា​បង​​ថ្លៃ​​បាន​ចុះ​​ទៅ​ក្នុងអណ្តូង​​​ដែល​​ជីក​បាន​ជម្រៅ​​​៩​ម៉ែត្រ​ ​។ បន្ទាប់​មក​បាន​​​​បុក​ទម្លុះ​​អណ្តូង​ម្ខាង​​ដែល​​ជា​អន្តូង​​​​​បង្គន់​ចាស់​​ ​​ស្រាប់​តែ​​​​ធ្លាយ​ទឹក​​​មក​ខ្លាំង​​ និង​ជះ​ក្លិន​​​យ៉ាង​​​​អសោចិ៍​បណ្តាល​​​ឱ្យ​​អ្នក​​នៅក្នុង​​​អណ្តូង​​សន្លប់​ ឯ​អ្នក​​នៅ​ខាង​លើ​​ក៏​ងងឹត​មុខដាំដូងធ្លាក់​​​ចុះ​ក្នុង​​អណ្តូង​​​ដែរ ដោយ​ជើង​​ឡើងលើ​ក្បាល​ចុះ​​ក្រោមបណ្តាល​ឱ្យ​​ឈ្លក់​​ទឹក​ស្លាប់​​ ​ទម្រាំ​​​​ជួយ​សង្គ្រោះ​​បាន​​ពួកគេ​​​ស្លាប់​​​បាត់​​​អស់​។ ក្លិន​ដែល​ជះ​​ចេញពី​​អណ្តូង​​​​ចាស់​​ដែល​បាន​បុក​ទម្លាយ​​បង្ហូរ​មក​ក្នុង​អណ្តូង​​​​ថ្មី​មាន​​ក្លិន​​ពិបាក​​ទ្រាំនិង​​ពុល​​ទៀតផង​អាច​​​ថប់​ដង្ហើម ។

នេះ​​ជា​ហេតុការណ៍​​ដែលមិន​​ធ្លាប់​​​​​ជួប​ពីមុន​​មក​នោះ​ទេ​ ក្រៅតែ​ពីការ​​​ថប់​ដង្ហើម​​​នៅក្នុង​​រណ្តៅ​​ជ្រៅៗ​ដែល​គ្មាន​​​អុកស៊ីសែន​លើក​នេះ​គឺជា​ការ​​ពុល​នឹង​​ក្លិន​​ឧស្ម័នដែល​​​កប់​​ជិត​ក្នុង​​​ដី ក្នុង​អណ្តូង​​​បង្គន់​ចាស់ ៕