ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ចាប់​រំលោ.ភ​សិស្ស​ និង​បង្ខំ​ឱ្យ​លេប​ទឹក​កាម

12 ឆ្នាំ មុន

​តាម​ China Press ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា ​ឱ្យ​ដឹង​ថា គ្រូ​បង្រៀន​នៅ​មហា​វិទ្យា​ល័យ​មួយ​ក្នុង​ទី​ក្រុង​គូឡាឡាំពួរបាន​ចាប់​ បង្ខំ​និង​រំលោ.ភ​សិស្ស​របស់​ខ្លួន ។ គ្រូបង្រៀននោះ​មាន​អាយុ​៤០​ឆ្នាំ ​ប្រាប់​សិស្ស​ស្រី​របស់ខ្លួន​អាយុ​២១​ឆ្នាំ ឱ្យ​ទៅ​ជួប​​ក្នុង​ការ​ិយា​ល័យ​របស់​គាត់​ដោយ​​និយាយ​ថា

តាម​ China Press ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា ​ឱ្យ​ដឹង​ថា គ្រូ​បង្រៀន​នៅ​មហា​វិទ្យា​ល័យ​មួយ​ក្នុង​ទី​ក្រុង​គូឡាឡាំពួរបាន​ចាប់​បង្ខំ​និង​រំលោភ​សិស្ស​របស់​ខ្លួន ។ គ្រូបង្រៀននោះ​មាន​អាយុ​៤០​ឆ្នាំ ​ប្រាប់​សិស្ស​ស្រី​របស់ខ្លួន​អាយុ​២១​ឆ្នាំ ឱ្យ​ទៅ​ជួប​​ក្នុង​ការ​ិយា​ល័យ​របស់​គាត់​ដោយ​​និយាយ​ថា គាត់​ចង់​ពិភាក្សា​​ពី​កិច្ច​ការ​សាលា​របស់​នាង។ ទោះ​ជា​យ៉ាង​​ណា​ក្តី សិស្ស​ស្រីនោះ​បាន​បដិសេធ។ ក្រោយ​មក​លោក​គ្រូ​កំហូច​បាន​គំរាម​ថា បើនាង​មិន​​ទៅជួប​ទេ​ កិច្ច​ការ​ប្រឡង​របស់​នាង​នឹង​ធ្លាក់។

ប្រភព​ដដែល​បន្ត​ថា ដោយ​សារ​គ្មាន​ជម្រើសនៅ​ថ្ងៃ​ទី​៣១ តុលា សិស្ស​ស្រី​រង​គ្រោះ​យល់​ព្រមទៅ​ទទួលទានអាហារ​ពេល​ព្រឹក​ជា​មួយ​​គ្រូនោះ ប៉ុន្តែ​ខណៈ​ពេលនាង​ចូល​ក្នុង​រថយន្ត​របស់​គាត់​ ស្រាប់​តែ​គាត់​ច្របាច់​ក​​ និង​កញ្ជាក់​ទូរស័ព្ទ​ដៃ​របស់​នាង​ចេញ។ លោក​គ្រូ​កំហូច​បាន​បើក​រថយន្ត​ដឹក​សិស្ស​ស្រី​ទៅ​ផ្ទះ​របស់​​ខ្លួន​នៅ​តំបន់​សិន​ទុល (Sentul) ដែល​ជា​កន្លែង​គាត់​ចាប់​នាង​ចង​ រួច​ស្រាត​សំលៀក​បំពាក់​ចាប់​រំលោភ​ និង​បង្ខំ​ឱ្យ​នាង​លេប​ទឹក​កាមផង​ដែរ ។ រួ​ចរាល់​ហើយ​ នារី​រងគ្រោះ​ត្រូវ​គ្រូ​កំហូច​យក​ទៅទំលាក់​ចោល​នៅ​កន្លែងមួយ។

ក្រោយ​រឿង​ហេតុ​កើត​ឡើង​សិស្ស​ស្រី​រង​គ្រោះ​ត្រូវ​​បង​ស្រី​របស់​នាង​បណ្តើរទៅ​ការិ​យា​ល័យ​ប៉ូលិស​ប្រចាំ​តំបន់​សិនទុល ដើម្បី​​ដាក់​ពាក្យ​បណ្តឹងឱ្យតាម​ចាប់​គ្រូ​កំហូច​នោះ​យក​ទៅដាក់​ពន្ធ​នា​គារ ៕