ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​​សង្គ្រោះ​​​បន្ទាន់​​​​​ចែក​ជូន​​​​ជនរងគ្រោះ​​​​ដោយ​​អគ្គិភ័យ​​នៅ​ទួល​​សង្កែ

12 ឆ្នាំ មុន

​ រាជធានីភ្នំពេញ ៖ គណបក្ស​ប្រជាជន​​កម្ពុជា​​​ខណ្ឌឫស្សី​កែវ​ កាលពី​​​រសៀល​​​​ថ្ងៃទី​​៣ ​​វិច្ឆិកា បាននាំ​អំណោយ​​សង្គ្រោះ​​​បន្ទាន់​​​​ទៅ​ចែក​​ជូន​​​​ដល់​ប្រជា​ពលរដ្ឋ​​​ រងគ្រោះ​​​​ដោយ​​អគ្គិភ័យ​​​​ឆាប​ឆេះ​​លំនៅ​​ឋាន​​នៅក្នុង​សង្កាត់​​ទួល​​​ សង្កែ​​ ខណ្ឌ​ឫស្សីកែវ​ ។ នៅក្នុង​​ឱកាស​​​​នោះ​​ក៏​មាន​​​ការ​ចូលរួម​​​ចែក​ជូន​ផ្ទាល់​​​ដោយ​លោក​​ នុត ពុធ​ដារ៉ា ​អនុប្រធាន​​​គណៈកម្មាធិការ​​​បក្ស​ខណ្ឌ​ឫស្សី​កែវ​​ ជា​តំណាង​​​លោក​​ឃ្លាំង ហួត

រាជធានីភ្នំពេញ ៖ គណបក្ស​ប្រជាជន​​កម្ពុជា​​​ខណ្ឌឫស្សី​កែវ​ កាលពី​​​រសៀល​​​​ថ្ងៃទី​​៣ ​​វិច្ឆិកា បាននាំ​អំណោយ​​សង្គ្រោះ​​​បន្ទាន់​​​​ទៅ​ចែក​​ជូន​​​​ដល់​ប្រជា​ពលរដ្ឋ​​​រងគ្រោះ​​​​ដោយ​​អគ្គិភ័យ​​​​ឆាប​ឆេះ​​លំនៅ​​ឋាន​​នៅក្នុង​សង្កាត់​​ទួល​​​សង្កែ​​ ខណ្ឌ​ឫស្សីកែវ​ ។  នៅក្នុង​​ឱកាស​​​​នោះ​​ក៏​មាន​​​ការ​ចូលរួម​​​ចែក​ជូន​ផ្ទាល់​​​ដោយ​លោក​​នុត ពុធ​ដារ៉ា  ​អនុប្រធាន​​​គណៈកម្មាធិការ​​​បក្ស​ខណ្ឌ​ឫស្សី​កែវ​​ ជា​តំណាង​​​លោក​​ឃ្លាំង ហួត ប្រធាន​​គណៈ​កម្មាធិការ​​បក្ស​​​ ព្រម​ទាំង​​​លោក​​​សយ កុសល  ប្រធាន​​គណបក្ស​​​សង្កាត់​​​ទួល​សង្កែ​​ និង​​​សមាជិក​ សមាជិកា​​​ជា​​ច្រើន​រូប​ទៀត​ ។

អំណោយ​​​ដែល​​យកទៅ​ចែក​ជូន​ក្នុង​ឱកាស​​​នោះ​សម្រាប់​​ប្រជាពលរដ្ឋ​​ចំនួន​​​៥គ្រួសារ​​ក្នុង​​​​ផ្ទះ​ចំនួន​​​​៤ខ្នង​ ​ដែល​​​ត្រូវ​ភ្លើង​ឆាប​ឆេះ​​​ក្នុង​១​គ្រួសារ​​​ទទួល​បាន​​​អង្ករ២​​​៥​គីឡូ​ក្រាម​ មី១កេស ទឹក​បរិសុទ្ធ​​​​១កេស ​​តង់​១ កន្ទេល​១ ភួយ​១ មុង​១​ ធុង​ទឹក​​១ ​ទឹក​ត្រី​១យួរ ​ទឹក​​ស៊ីអ៊ីវ​​១យួរ ​និង​ថវិកា​​​១០​ម៉ឺន​​រៀល ​។ ដោយ​ឡែក​ប្រជា​ពលរដ្ឋ​​ដែល​​​ជួល​​ផ្ទះ​ស្នាក់នៅ​​​ចំនួន​៣គ្រួសារ​​​ និង​​១៥​នាក់​ ទទួល​​​​បាន​​​​​ក្នុង​១​គ្រួសារ​​​និង​ម្នាក់​ៗ​​ថវិកា​១០​ម៉ឺន​​​រៀល។

លោក​នុត ពុធដារ៉ា  ក្នុង​នាម​​​លោក​ឃ្លាំង​ហួត​​​ បាន​​សម្តែង​​នូវ​ការ​​​សោក​ស្តាយ​​ និង​ចូល​រួម​រំលែក​ទុក្ខ​​ជាមួយ​បងប្អូន​​​រង​គ្រោះ​​​ទាំង​អស់ ។ គ្រោះ​អគ្គិភ័យ​គ្មាន​នរណា​​ម្នាក់​​​ចង់​​ជួប​ប្រទះ​​​ទេ  ព្រោះ​វា​នាំ​​ឱ្យ​​​​​យើង​បាត់​​បង់​ទ្រព្យ​​​សម្បត្តិ​​​ផ្ទះ​​​សំបែង ​​រហូត​បាត់​បង់​​​ជីវិត​​​ទៀត​​ក៏​មាន ​ដូច​​ពាក្យ​​ចាស់​ពោល​ថា​ ​​«សូវលិច​​ទូក​​​​កណ្តាល​​​ទន្លេ​​ប្រសើរ​​ជាង​ភ្លើង​ឆេះ​ផ្ទះ»។ ​​លោក​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​​កើត​មាន​​​​គ្រោះ​អគ្គិភ័យ​ អាជ្ញាធរ​សង្កាត់ ​​ខណ្ឌ  ព្រម​ទាំង​​សមត្ថកិច្ច​​​បាន​​ខិតខំ​ជួយ​បាញ់​ពន្លត់​​​​សង្គ្រោះ​បងប្អូន​​​ តែ​មិន​អាច​​សង្គ្រោះ​​​​​បាន​​ទាន់​ពេល​​ចំពោះ​​​លំនៅ​ឋាន​​​​ដែល​ត្រូវ​​​​ភ្លើង​ឆេះ​​​​​​​​ពេញ​​​បន្ទុក​ទៅ​ហើយ​​​នោះ ។  ដោយសារ​មាន​ការ​​គិតគូរ​​​ដល់​បងប្អូន​​​ ទើប​ថ្ងៃ​នេះ​ គណបក្ស​​​​ប្រជាជន​​កម្ពុជា​​ខណ្ឌ​ឫស្សី​​កែវ​បាន​នាំ​អំណោយ​​​​​​​​សង្គ្រោះ​​​​បន្ទាន់មក​​ចែក​ជូន​​ដើម្បី​​​​ជួយ​សម្រួល​​​ដល់​ការ​​​លំបាក​​​​​របស់​​​បងប្អូន​ ។ នេះ​ជា​ការ​​​ចែករំលែក​​​​សុខទុក្ខ​​​​គ្នា​​របស់​​​​គណបក្ស​​​ប្រ​ជា​ជន​​​កម្ពុជា​​​ ដែល​​ធ្លាប់​​​តែ​រួម​សុខរួម​ទុក្ខ​​​ជាមួយ​ប្រជា​​ពលរដ្ឋ​ទូទាំង​​ប្រទេស ។ ​លោក​​នុត ពុធ​ដារ៉ា ​ក៏​បាន​​ពាំនាំ​​​​​​នូវ​​ប្រសាសន៍​​ផ្តាំផ្ញើ​​​​​សាក​សួរសុខ​ទុក្ខ​​​​ពី​សំណាក់​​សម្តេច​​តេជោ​ហ៊ុន សែន  ​និង​លោក​ជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​​​ប៊ុន ​រ៉ានី​ ហ៊ុន​ សែន   ចំពោះ​​​​ប្រជា​​​ពលរដ្ឋ​​​​​រងគ្រោះ​ផងដែរ ។

ដោយ​ឡែក​​​នៅ​​រសៀល​​នោះ​ដែរ  លោក​​សយ ​កុសល​ ចៅ​សង្កាត់​​​ទួល​សង្កែ​​ ក៏​បាន​​​នាំ​អំណោយ​​​ទៅ​​ចែក​​ជូន​​​​ប្រជា​ពលរដ្ឋ​​​រងគ្រោះ​​​​ដែល​​ត្រូវ​​​ភ្លើង​ឆេះ​ផ្ទះ​ដែរ ។ ក្នុង​នោះ​ប្រជា​ពល​រដ្ឋ​​៥​គ្រួសារ​​ក្នុង​១​គ្រួសារ​​ ទទួល​បាន​​​អង្ករ១​​៥​គីឡូក្រាម​ តង់១ កន្ទេល​​១ ​មុង១​​ សារុង​​១ ​ធុង​ទឹក​១ ​​កាទឹក​១ ​ឆ្នាំង​​២ វែក២ ​ចាន​​​១៥ ស្លាប​ព្រា​១០ ​ទឹក​ស៊ីអុីវ​​១​យួរ ​ទឹកត្រី​​​១យួរ និង​ថវិកា​​៨​​​ម៉ឺន​​រៀល ​។ សម្រាប់​​៣គ្រួសារ​ ដែល​​​​​​​ជួល​​​ផ្ទះ​គេ​ស្នាក់​​នៅ​​ទទួល​បាន​សម្ភារ​​ដូចគ្នា​​ និង​​​ថវិកា​ ចំនួន​​​​៥​ម៉ឺន​​​រៀល  និង​១៥​​នាក់​ទៀត​​ទទួល​​បាន​​សម្ភារ​​ និង​ថវិកា​​​ម្នាក់​ៗ៤ម៉ឺន​​​​រៀល​ ។  ដោយ​​ឡែក  ​​​​​៤គ្រួសារ​​​​ទៀត​​ដែល​​​ផ្ទះ​ត្រូវ​ភ្លើង​​​​​ឆេះ​​រោល​ទទួល​បាន​​​ថវិកា​​១០ម៉ឺន​រៀល​ ​។

គួរ​បញ្ជាក់​​​ថា ​​កាលពី​​វេលា​​​​ម៉ោង​​៩​និង​​៣​០​នាទី​ព្រឹក​​​​ថ្ងៃទី​​៣  ​វិច្ឆិកា  ​លំនៅ​​​ឋាន​​​ចំនួន​៤​​ខ្នង​​ ធ្វើ​​​អំពី​​ឈើ​​​​​​ ស្ថិត​នៅ​​ក្រុមទី៨ ភូមិ​ទួល​​​សង្កែ​ សង្កាត់​​​ទួល​សង្កែ  ខណ្ឌ​ឫស្សី​កែវ​ ​ត្រូវ​​ភ្លើង​​​ឆាប​​​ឆេះ​​អស់​គ្មាន​​សល់​។  ​លុះ​​នៅ​​វេលា​​​រសៀល​​​ អាជ្ញាធរ និង​​គណបក្ស​​​ប្រជាជន​ខណ្ឌ​​ឫស្សី​​កែវ​ បាន​​​ចុះ​​​ទៅ​​ផ្តល់​អំណោយ​​​​ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដើម្បី​​​ជួយ​សម្រួល​​​ដល់​ការ​លំបាក ៕