ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំ​ខាន់​ៗ​ពិភពលោក​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​៥​វិច្ឆិកា​

12 ឆ្នាំ មុន

*ឆ្នាំ​១៨៣១
-លោក​ Nathaniel “Nat” Turnerជា​មេ​ដឹក​នាំ​ទាសករ​អាមេរិក​ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​​ជី​វិត​នៅ​រដ្ឋ​វីជី​នៀ​សហរដ្ឋ​អាមេរិក​។
*ឆ្នាំ១៨៣៨
-សាធារណ​រដ្ឋ​សហ​ព័ន្ធ​អា​មេរិក​កណ្តាល​ចាប់​ផ្តើម​​បែក​បាក់​គ្នា​គឺ​នៅ​ ពេល​ដែល​ប្រទេស​នីកា​រ៉ា​ហ្គា​បាន​បំ​បែក​ខ្លួន​ចេញ​ពី​សហព័ន្ធ​។

*ឆ្នាំ​១៨៣១
-លោក​ Nathaniel “Nat” Turnerជា​មេ​ដឹក​នាំ​ទាសករ​អាមេរិក​ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​​ជី​វិត​នៅ​រដ្ឋ​វីជី​នៀ​សហរដ្ឋ​អាមេរិក​។
*ឆ្នាំ១៨៣៨
-សាធារណ​រដ្ឋ​សហ​ព័ន្ធ​អា​មេរិក​កណ្តាល​ចាប់​ផ្តើម​​បែក​បាក់​គ្នា​គឺ​នៅ​ពេល​ដែល​ប្រទេស​នីកា​រ៉ា​ហ្គា​បាន​បំ​បែក​ខ្លួន​ចេញ​ពី​សហព័ន្ធ​។
*ឆ្នាំ​១៩១១
-បន្ទាប់​ពី​ប្រកាស​សង្គ្រាម​ប្រ​ឆាំង​នឹង​អា​ណា​ចក្រ​អូ​តូ​ម៉ង់​នៅ​ថ្ងៃទី​២៩​ឆ្នាំ​១៩១១​រួច​មក​ អុីតាលី​បាន​ដាក់​បញ្ចូល​ទី​ក្រុង​ទ្រី​ប៉ូ​លីនិង​ស៊ី​រេណៃ​កា​ក្នុង​ឧបសម្ព័ន្ធ​របស់​ខ្លួន​។
*ឆ្នាំ​១៩១៣
-ស្តេច​ Ottoរបស់​ប្រទេស​បា​វ៉ា​រី​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ព្រះ​រាជ​បល្ល័ង្កដោយ​ប្អូន​ជី​ដូន​មួយ​របស់​ខ្លួន​គឺ​ព្រះ​អង្គ​ម្ចាស់​ Regent Ludwig។
*ឆ្នាំ​១៩១៦​
-ព្រះ​រាជា​ណា​ចក្រ​ប៉ូ​ឡូញ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​រាជា​ធិ​រាជ​របស់​អា​ល្លឺម៉ង់​និង​អូ​ទ្រីស​-ហុង​គ្រី​។
*ឆ្នាំ​១៩១៧
-នៅ​ក្នុង​រដ្ឋ​ធានី​ Tallinnរបស់​ប្រទេស​អេស្តូ​នី​ មេដឹក​នាំ​បក្ស​​​កុមុ្មុយនីស្តលោក​​Jaan Anvelt​បាន​​ដឹក​នាំ​បដិ​វត្ត​ផ្តួល​រំ​លំ​រដ្ឋា​ភិ​បាល​បណ្តោះ​អា​សន្ន​។
*ឆ្នាំ​១៩៣៧
-អា​ឌុល អុី​ទ្លែរ​បើក​កិច្ច​ប្រ​ជុំ​​សំ​ងាត់​មួយ​និង​បាន​ដាក់​ចេញ​នូវ​ផែន​ការ​ឈ្មោះ​Living Space​ប្រជាជន​អាល្លឺម៉ង់​។ Living Space​គឺ​ជា​គម្រោង​ការ​សម្លាប់​ និរទេស​ឬ​ក៏​ចាប់​ធ្វើ​ជា​ទាស​ករ​បណ្តា​ជន​ជាតិ​មួយ​ចំនួន​ដូចជា​រុស្ស៊ី ប៉ូ​ឡូញ​ អឺរ៉ុប​ទាំ​ង​មូល​ អា​ស៊ី​ខាង​ជើង​ព្រម​ទាំង​អា​ស៊ី​កណ្តាល​បង្កើត​ឡើង​ដោយ​អុីទ្លែរ​។
*ឆ្នាំ​១៩៤៥
-ប្រទេស​កូឡុំ​ប៊ី​ចូល​រួម​ជា​សមា​ជិក​នៃ​អង្គការ​សហ​ប្រជាជាតិ​។
*ឆ្នាំ​១៩៥០
-កងទ័ព​អង់​គ្លេស​និង​អូ​ស្ត្រា​លី​មក​ពី​កងពល​តូច​ទី​២៧​របស់​ប្រជាជាតិ​កុំ​ម៉ង់​វែល​បាន​វាយ​កំ​ទេច​យក​ឈ្នះ​កងទ័ព​ចិន​ក្នុង​កង​ពល​ទី​១១៧​អំ​ឡុង​ការ​ប្រ​យុទ្ធ​គ្នា​នៅ​ភូមិ ​Pakchonលើ​ទន្លេ​Taeryong Riverប្រទេស​កូ​រ៉េ​ខាង​ជើង​។
*ឆ្នាំ​១៩៦៧
-គ្រោះ​ថ្នាក់​រថ​ភ្លើង​បុក​គ្នា​នៅ​ស្ថា​នីយ Hither Greenក្នុង​ចក្រ​ភព​អង់​គ្លេស​បាន​សម្លាប់​អស់​មនុស្ស​អស់​៤៩​នាក់​។
*ឆ្នាំ​១៩៨៦
-នា​វា​ចម្បាំ​ង​អា​មេរិក​USS Rentz, USS Reeves និង​ USS Oldendorf ទស្ស​នកិច្ច​នៅ​ Qingdaoប្រទេស​ចិន​គឺ​ជា​នាវា​ចម្បាំង​អាមេរិក​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩​មក​។
*ឆ្នាំ​១៩៩០​
-លោក ​Rabbi Meir Kahaneប្រ​​ធាន​គណៈ​បក្ស​ន​យោ​បាយ​ស្តាំ​និ​យម​របស់​អុី​ស្រា​អែល​ត្រូវ​បាន​បាញ់​ស្លាប់​បន្ទាប់​ពី​បញ្ចប់​សុន្ទរក​ថា​នៅ​ឯសណ្ឋា​គារ​មួយ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក​។
*ឆ្នាំ​២០០៦
-សាដាំ ហ៊ូ​សេន​អតី​ត​ប្រធា​នា​ធិបតី​អុី​រ៉ាក់​រួម​នឹ​ង​មន្រ្តី​របស់​ខ្លួន​២នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជី​វិត​ពី​បទ​សម្លាប់​រង្គាល​លើ​ជន​ជាតិ​ Shi’asចំនួន​១៤៨​នាក់​ឆ្នាំ​១៩៨២។
*ឆ្នាំ​២០០៧
-យាន​អវកាស​​លើក​ដំបូង​របស់​ចិន​ឈ្មោះ​Chang’e 1ត្រូវ​បាន​បាញ់​បង្ហោះ​វិល​ជុំ​វិញ​​ព្រះ​ចន្ទ។
*ឆ្នាំ​២០០៩
-កងទ័ព​អា​មេរិក​ដើម​កំណើត​ប៉ា​ឡេ​ស្ទីន​Nidal Malik Hasanបាន​បាញ់​រះ​ទៅ​លើ​ពិធី​បំ​ពាក់​ឋានន្តរ​ស័ក្ក​ិ​យោ​​ធា​មួយ​សម្លាប់​អស់​មនុស្ស​១៣​នាក់​និង​៣០​នាក់​ទៀត​រង​របួស​។
*ឆ្នាំ​២០១០
-ការ​បំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ​ក្បែរ​តំបន់​Darra Adam Khelស្ថិត​ក្នុង​ខេត្ត​Khyber Pakhtunkhwa ប្រទេស​ប៉ា​គី​ស្ថាន​បាន​សម្លាប់​អស់​មនុស្ស​យ៉ាង​តិ​៥០​នាក់​និង​៩០​នាក់​ទៀត​រង​របួស​ ៕