ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​4 វិច្ឆិកា

12 ឆ្នាំ មុន

*ឆ្នាំ១៩១៨
-​សង្គ្រាម​លោក​លើក​ទី១ ៖ ​កងទ័ព​សម្ព័ន្ធ​មិត្ត​អូទ្រីស ហុងគ្រី ​ឡោម​ព័ទ្ធ​ប្រទេស​អ៊ីតាលី​ ។
*ឆ្នាំ១៩២១
-​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​លោកហារ៉ា តាកា​ស៊ី ត្រូវ​​គេ​លួច​ធ្វើ​ឃាត​ក្នុង​ទីក្រុង​កូត្យូ ។
*ឆ្នាំ១៩៥២

*ឆ្នាំ១៩១៨
-​សង្គ្រាម​លោក​លើក​ទី១ ៖ ​កងទ័ព​សម្ព័ន្ធ​មិត្ត​អូទ្រីស ហុងគ្រី ​ឡោម​ព័ទ្ធ​ប្រទេស​អ៊ីតាលី​ ។
*ឆ្នាំ១៩២១
-​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​លោកហារ៉ា តាកា​ស៊ី ត្រូវ​​គេ​លួច​ធ្វើ​ឃាត​ក្នុង​ទីក្រុង​កូត្យូ ។
*ឆ្នាំ១៩៥២
-​រដ្ឋា​ភិបាល​​សហ​រដ្ឋ​អាមេរិក​ បាន​បង្កើត​ភ្នាក់ងារ​​សន្តិ​សុខ​ជាតិ ។
*ឆ្នាំ១៩៧០
-​សង្គ្រាម​វៀតណាម ៈ ​សហ​រដ្ឋ​អាមេ​រិក ចូល​គ្រប់​គ្រង​​មូល​ដ្ឋាន​​អាកាស​​ប៊ិញធ្វី នៅ​ក្នុង​តំបន់​​ដីសណ្តទន្លេ​មេគង្គ​​វៀតណាម​ភាគ​ខាង​ត្បូង។
*ឆ្នាំ១៩៧៩
-​វិបត្តិ​ចំណាប់​ខ្មាំង​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ៖ ប្រជាជន​អ៊ីរ៉ង់​​មួយ​ក្រុម​ធំដែលភាគច្រើន​​ជា​និស្សិត ​បាន​ធ្វើ​ការ​​ឡោម​ព័ទ្ធ​​ស្ថាន​ទូត​សហ​រដ្ឋ​​អាមេរិក ហើយ​ចាប់​មនុស្ស​៩០​នាក់ ធ្វើជា​ចំណាប់​ខ្មាំង​ដែល​ភាគច្រើន​​គឺជន​ជាតិ​អាមេ​រិក ។
*ឆ្នាំ១៩៩៣
-​យន្ត​ហោះ​​ប៊ូអ៊ីង​របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​ចិនជើង​ហោះ​ហើរ​លេខ​៧៤៧​បាន​​បើក​ហួស​ផ្លូវ​ ខណៈ​ពេល​ចុះ​ចត​ចំពេល​មាន​ខ្យល់​ព្យុះ​​ទីហ្វុង ។ ការ​រត់​ហួស​ផ្លូវ​នេះ បណ្តាល​ឱ្យ​មនុស្ស​​២២​​នាក់​រង​របួស​ តែ​​ពុំ​​មាន​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ ។
*ឆ្នាំ២០០៨
-​លោក​បារ៉ាក់​​ អូបាម៉ា ​បាន​ក្លាយ​ទៅ​ជា​ប្រធានា​ធិបតី​​សហ​រដ្ឋ​អាមេរិក​ ។
*ឆ្នាំ២០០៩
-​​រដ្ឋា​ភិបាល​​កម្ពុជាបាន​ប្រកាស​តែង​តាំង​លោក​ថាក់​ស៊ីន ​ស៊ីណាវ៉ាត្រា ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ​ដែល​ត្រូវ​បណ្តេញ​​ចេញពី​អំណាច ឱ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​សេដ្ឋ​​កិច្ច​របស់​រដ្ឋា​ភិបាល ។
-​យា៉ង​ហោចណាស់​​មាន​មនុស្ស​៧០០​នាក់ រង​របួស​នៅក្នុងការ​រញ្ជួយ​ដី​​កម្រិត​ស្រាល​​នៅភាគ​ខាង​ត្បូង​ប្រទេសអីុរ៉ង់ ។
*ឆ្នាំ២០១០
-​ក្រុម​ហ៊ុន​តូយ៉ូតា​បាន​ប្រមូល​រថយន្ត​ចំនួន​១៣៥.០០០​​គ្រឿង​នៅ​ក្នុង​ប្រទេស​ជ​ប៉ុន និង​​ពី​បណ្តា​​​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អឺរ៉ុប​​ ដោយ​សារ​តែ​រថយន្ត​​ទាំង​នោះ​​មាន​បញ្ហា​បច្ចេក​ទេស​ចង្កូត ។
-ទឹកជំនន់​ក្នុង​ប្រទេស​​កូឡុំប៊ី ​បាន​សម្លាប់​​មនុស្ស​​១០២​នាក់ ។
-បំណែក​​ពូថៅថ្មបុរាណដែល​​មាន​អាយុ​កាល​៣៥.៥០០​ឆ្នាំ​ ត្រូវបាន​​រក​ឃើញ​ក្នុង​កន្លែង​លក់​វត្ថុ​សិល្បៈ Gabarnmugng នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។ ពូថៅថ្មបុរាណនេះ ​​ត្រូវបាន​គេ​ចាត់​ទុកថា មាន​​អាយុ​កាល​​​ចំណាស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ៕