ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុងហ្គាស​បណ្តាល​ឱ្យ​​បុរសម្នាក់​​របួសធ្ងន់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​ជា​អ្នក​រត់​ម៉ូតូ​ឌុប ​​​ត្រូវ​សាច់ញាតិ​​បញ្ជូនមក​មន្ទីរពេទ្យកាល់​ម៉ែត​ ដើម្បីសង្គ្រោះជីវិត ក្រោយពីបុរស​នោះ​​ជួប​​ហេតុ​​​ការណ៍​ផ្ទុះ​​កំប៉ុងហ្គាស​​នៅចំណុ​ច​ផ្ទះ​ជួលមហា​វិថី​​​សហព័ន្ធ​​រុស្ស៊ី ​សង្កាត់កាកាប ​ខណ្ឌ​ដង្កោ កាល​ពី​វេលាម៉ោង​​​៧​និង​​២០នាទី​​យប់ថ្ងៃទី​​២០ មករា ២០១១ បណ្តាល​​ឱ្យរលាក​​ស្បែក​ពេញ​ខ្លួន ។​ ជនរងគ្រោះ​​​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស​នេះ​​ត្រូ​វ​គេស្គាល់​ឈ្មោះ​​​ហាក់ បូរិន ភេទ​ប្រុស អាយុ​​​៣៥​ឆ្នាំ ​​មុខ​របរ​​​​រត់ម៉ូតូឌុប​ ស្នាក់នៅ​ផ្ទះ​ជួល

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​ជា​អ្នក​រត់​ម៉ូតូ​ឌុប ​​​ត្រូវ​សាច់ញាតិ​​បញ្ជូនមក​មន្ទីរពេទ្យកាល់​ម៉ែត​ ដើម្បីសង្គ្រោះជីវិត ក្រោយពីបុរស​នោះ​​ជួប​​ហេតុ​​​ការណ៍​ផ្ទុះ​​កំប៉ុងហ្គាស​​នៅចំណុ​ច​ផ្ទះ​ជួលមហា​វិថី​​​សហព័ន្ធ​​រុស្ស៊ី ​សង្កាត់កាកាប ​ខណ្ឌ​ដង្កោ កាល​ពី​វេលាម៉ោង​​​៧​និង​​២០នាទី​​យប់ថ្ងៃទី​​២០ មករា ២០១១ បណ្តាល​​ឱ្យរលាក​​ស្បែក​ពេញ​ខ្លួន ។​ ជនរងគ្រោះ​​​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស​នេះ​​ត្រូ​វ​គេស្គាល់​ឈ្មោះ​​​ហាក់ បូរិន ភេទ​ប្រុស អាយុ​​​៣៥​ឆ្នាំ ​​មុខ​របរ​​​​រត់ម៉ូតូឌុប​ ស្នាក់នៅ​ផ្ទះ​ជួល​​ មហា​វិថី​​សហព័ន្ធរុស្ស៊ី សង្កាត់​កាកាប ខណ្ឌ​ដង្កោ ​។

បុរស​នោះ​បាន​រៀបរាប់​​ក្នុង​មន្ទីរពេទ្យ​​កាល់​ម៉ែត​​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ​​ រូបគេ​បាន​​រៀប​ចំដាំ​បាយ​ដោយ​ប្រើចង្ក្រាន​​ហ្គាសធុន​តូច បន្ទាប់ពីបើក​ហ្គាស​ហើយក៏​ដាក់​ឆ្នាំង​​បាយ រួចដើរ​​​ចេញ​មក​ខាងក្រៅ ។ បន្តិ​ចក្រោយ​​មក​​​គាត់​ក៏ត្រឡប់​ដើរចូល​ទៅកាន់​​​ចង្ក្រាន​បាយ​​វិញ​រួចកេះ​​ដែកកេះ​​ដុត​បារី ស្រាប់តែ​​​ឆាបឆេះ​​កំប៉ុង​ហ្គាស​​ និង​ផ្ទុះ​លាន់​​ផាំង ហើយ​ជះ​ហ្គាស​មក​លើ​ខ្លួន​​ បណ្តាល​ឱ្យ​រលាក និង​រោល​ខ្មៅ​ពេញខ្លួន ​។ ភ្លាមៗ​​នោះ សាច់​ញាតិ​ប្រពន្ធ​ជួយ​ដឹកទៅកាន់​គ្លីនិក​ឯក​ជន​មួយ​ក្បែរ​ផ្សារពោធិចិន​តុង ប៉ុន្តែ​ដោយ​​សារ​មុខ​របួស​ធ្ងន់​ និងសេវាពេទ្យ​ថ្លៃ ​​ទើប​សំរេច​​ចិត្ត​​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ។

ជនរងគ្រោះ​​បាន​បញ្ជាក់​ថា មូលហេតុ​​ផ្ទុះ​កំប៉ុង​​ហ្គាស​នេះ​ទំនង​ជា​ចង្ក្រាន​​វា​រលត់​ភ្លើង​​​ ហើយ​​បញ្ចេញ​​ហ្គាស​ចោលពេញ​បន្ទប់ លុះ​​ពេល​គាត់ទៅក្បែរ​ចង្ក្រាន​​ និង​កេះ​​​ដែកកេះ​​ជក់​បារី ទើប​​បណ្តាល​ឱ្យ​ឆាបឆេះ​​កំប៉ុងហ្គាស​នោះ​រួច​ផ្ទុះ​ឡើង​តែ​ម្តង ។​ បច្ចុប្បន្ន​​បុរស​រងគ្រោះ​​ខាងលើ​កំពុង​សំរាកព្យាបាល​​នៅមន្ទីរពេទ្យ​​​កាល់ម៉ែត​ក្រោម​​ការ​ថែទាំ​​ដោយក្រុម​​វេជ្ជបណ្ឌិត​​​យ៉ាង​យកចិត្ត​ទុកដាក់ ៕​