ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូឡុំ​ប៊ី ៖ ពួក​នាង​ធ្វើ​កូដ​​កម្ម​​​ខាង​ភេទ​​​ទាមទារ​​ធ្វើ​​​​ផ្លូវ​​​​​ថ្នល់មួយ​​

12 ឆ្នាំ មុន

​​នៅប្រទេស​​​កូឡុំប៊ី មាន​​ពួកនារី​​​​បានសម្រេច​​​​ធ្វើកូដ​កម្ម​​ភេទ ​ដើម្បី​តវ៉ា​​ប្រឆាំង​នឹង​​​ការ​ភ្លេច និង​ការ​ស្ថិត​នៅ​ឯកោ​​​នៃភូមិ​​​​តូចមួយ​​របស់ពួក​​​គេ​ ព្រោះ​​​តែគ្មាន​ផ្លូវថ្នល់​ហើយ​ការ​ធ្វើ​​កូដ​កម្ម​​​នេះ ដើម្បី​​​​ឱ្យសម្រេច​​​​បាន​ការ​កសាង​​​ផ្លូវ​ថ្នល់​​មួយ​ភ្ជាប់​​ភូមិ​ នោះទៅ​​កន្លែង​​​ផ្សេង​​​​​ៗទៀត​របស់​​ប្រទេស​។​

នៅប្រទេស​​​កូឡុំប៊ី មាន​​ពួកនារី​​​​បានសម្រេច​​​​ធ្វើកូដ​កម្ម​​ភេទ ​ដើម្បី​តវ៉ា​​ប្រឆាំង​នឹង​​​ការ​ភ្លេច និង​ការ​ស្ថិត​នៅ​ឯកោ​​​នៃភូមិ​​​​តូចមួយ​​របស់ពួក​​​គេ​ ព្រោះ​​​តែគ្មាន​ផ្លូវថ្នល់​ហើយ​ការ​ធ្វើ​​កូដ​កម្ម​​​នេះ ដើម្បី​​​​ឱ្យសម្រេច​​​​បាន​ការ​កសាង​​​ផ្លូវ​ថ្នល់​​មួយ​ភ្ជាប់​​ភូមិ​នោះទៅ​​កន្លែង​​​ផ្សេង​​​​​ៗទៀត​របស់​​ប្រទេស​។

ដើម្បី​​​តវ៉ា​​​ប្រឆាំង​នឹង​​ការ​ស្ថិត​នៅ​​​​ឯកោ​​ដាច់​​ពីគេ​​របស់​​ភូមិ​តូច​មួយ​របស់​ពួកគេ​​គឺភូមិ SANTA MARIA DEL PUERTO DE TOLEDO DE LAS BARBACOAS ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​​​ប៉ាស៊ីហ្វិក​​របស់​កូឡុំ​ប៊ី និង​ប្រឆាំង​​ចំពោះការ​​មិន​​​​អើពើ​​របស់ពួក​​បុរសៗ ​ពួកនារី​​ភូមិ​នេះ​បានប្រមូល​ផ្តុំគ្នា​​ធ្វើសកម្មភាព​​​ដ៏​គួរ​ឱ្យ​​អស់​សំណើច​​​​នេះ​។

ភូមិ​តូច​នេះ​​នៅ​​ដាច់​ពី​គេ​ឯង ​ព្រោះគ្មាន​​​ផ្លូវ​​ថ្នល់​​ ហើយ​​ផ្លូវ​​ចូល​តែមួយ​គត់ គឺគ្រាន់តែ​​ច្រក​ចូល​​​យ៉ាង​តូច​ចង្អៀត​​​​ស្ទើរ​តែ​ទៅមិន​​រួច​មួយ​។ ​​ចាប់តាំងពី​​​​១៦៣​ឆ្នាំ​មកហើយ ​​​ផ្លូវ​នេះ​​​​មាន​ចម្ងាយ​​​​​​ដល់​ទៅ​​៥៧គីឡូម៉ែត្រ ​​​ត្រូវ​បានប្រើ​ប្រាស់​​ ទោះបី​​ជា​វា​មិន​ល្អ​ក៏ដោយ​​។

ប្រឈម​មុខ​នឹង​​​​ការមិនសូវ​​អើពើ​របស់​ពួក​បុរសៗ ហើយ​​​ដើម្បី​​ទាមទារ​​ឱ្យ​មាន​កសាង​ផ្លូវ​​ថ្នល់ថ្មី ​​បណ្តានារី​​​​ភូមិ​​​បានសម្រេច​​​​ធ្វើការ​​បង្ខិត​បង្ខំ​​​​ស្វាមី​​ពួកគេ​​ គឺ​​​ការធ្វើ​​​កូដ​កម្ម​​មិន​​​ឱ្យ​​ពួក​លោក​ប្តី​​​​រួមភេទ ​​បើ​មិន​​​ជួយជំរុញ​​ឱ្យមានការ​កសាង​​ផ្លូវ​ថ្នល់​ទេ​។​​ ពួកនាង​ធ្វើកូដកម្ម​ដោយ​និយាយ​ថា ​ទេ​គឺទេ ​​ហើយ​។​ ពួកនាង​​ធ្វើ​កូដ​កម្ម​​​​បែបនេះ ​​អស់​រយៈ​​ពេល​​ដល់​ទៅ​​​៣ខែ ​​និង​​​១៩ថ្ងៃ​ រហូត​ដល់​​ពេល​​មានការ​​​មក​ដល់​​នៃ​​គ្រឿងចក្រ​​​​ធ្វើ​ផ្លូវ​​​កាល​ពី​​ថ្ងៃ​ទី​​​​១៨ តុលា កន្លងមក​​នេះ ។

ដូច​ការពន្យល់​​​​របស់លោកស្រី​ LUZ MARIANO MARINA CASTILLO ជា​គ្រូ​បង្រៀន​​​​ ហើយ​​ជា​អ្នកទទួល​បន្ទុក​​​បញ្ជា​​​​ជាតិ​​ពន្ធ ក្នុង​សហជីព​​គ្រូបង្រៀន ដែលរៀបចំ​​​​ចលនា​ «កៀបភ្លៅ» ​នេះនិយាយ​​​ថា វា​ពុំ​​​មែនជា​​​ការ​ងាយស្រួល​​​ឡើយ ក្នុងការ​ធ្វើ​ចលនា​​បែបនេះ​។ ​​លោកស្រី​​​អះអាង​​​ប្រាប់​​កាសែត​​​ EL TIEMPO ថា ដើម្បី​​​​ប្រមូលផ្តុំនារីឱ្យ​មក​​​ពិភាក្សា​គ្នា​​​នា​ពេល​​យប់ ហើយ​​​​បញ្ចុះ​​​បញ្ចូល​​ពួក​នាង​​កុំ​ឱ្យ​រួម​ដំណេក​​ជាមួយ​ស្វាមី​។ ​​លោកស្រី​ត្រូវបញ្ចុះ​បញ្ចូល​នារី​ក្នុង​​​​​ភូមិ​​ឱ្យ​​អនុវត្ត​​​ពាក្យ​​​ស្លោក​​​ថា «ទេ គឺទេ»៕