ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​២គ្រឿង​​​​បុកគ្នា​​​ពេញទំហឹង​​​របួស​​៣នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​ម៉ូតូ​២គ្រឿង​​​បើកបរ​ក្នុងទិសដៅ​​​បញ្ច្រាស​គ្នា បាន​បើក​បោះពួយ​​បុក​គ្នា​​​​ពេញទំហឹង​​បណ្តាល​ឱ្យ​​អ្នកជិះ​​​៣នាក់ រង​របួស​​​ដេក​ដួល​​រដូក​រណែល​​ត្រូវ​រថយន្ត​​ពេទ្យ​លើក​បញ្ជូន​​ទៅ​ កាន់មន្ទីរ​ពេទ្យ។ ​គ្រោះថ្នាក់​​ចរាចរណ៍​​​ដ៏រន្ធត់​​នេះបាន​​កើត​ឡើង​​កាលពី​វេលាម៉ោង​​៨​និង ​​៣០នាទី​យប់ថ្ងៃទី​​​១ វិច្ឆិកា ​២០១១ នៅមុខ​សាលា​មត្តេយ្យ​​សាមគ្គី ​​តាម​ផ្លូវ​​​ឧកញ៉ា​​​ទេពផន ​​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី​១ ខណ្ឌ​ទួលគោក​។​

រាជធានីភ្នំពេញ​​​​ ៖ ​ម៉ូតូ​២គ្រឿង​​​បើកបរ​ក្នុងទិសដៅ​​​បញ្ច្រាស​គ្នា បាន​បើក​បោះពួយ​​បុក​គ្នា​​​​ពេញទំហឹង​​បណ្តាល​ឱ្យ​​អ្នកជិះ​​​៣នាក់ រង​របួស​​​ដេក​ដួល​​រដូក​រណែល​​ត្រូវ​រថយន្ត​​ពេទ្យ​លើក​បញ្ជូន​​ទៅ​កាន់មន្ទីរ​ពេទ្យ។ ​គ្រោះថ្នាក់​​ចរាចរណ៍​​​ដ៏រន្ធត់​​នេះបាន​​កើត​ឡើង​​កាលពី​វេលាម៉ោង​​៨​និង​​៣០នាទី​យប់ថ្ងៃទី​​​១ វិច្ឆិកា ​២០១១ នៅមុខ​សាលា​មត្តេយ្យ​​សាមគ្គី ​​តាម​ផ្លូវ​​​ឧកញ៉ា​​​ទេពផន ​​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី​១ ខណ្ឌ​ទួលគោក​។​
គ្រោះថ្នាក់​​​ចរាច​រ​ណ៍​នេះ​​​កើតឡើង​រវាង​​ម៉ូតូ​ម៉ាកស្មាស់​ ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ​​​ភ្នំពេញ 1AB-7576 ជិះគ្នា​​ម្នាក់​ឯង បុកជាមួយ​​​ម៉ូតូម៉ាក​ឌ្រីម C125 ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ​​​ភ្នំពេញ 1N-2821 ជិះគ្នា​​​​​​២នាក់ ក្នុង​​ទិសដៅ​បញ្ច្រាស​គ្នា ​​បណ្តាល​ឱ្យ​​អ្នក​ជិះ​​​​​២នាក់​​​រង​របួស​ធ្ងន់ និង​ម្នាក់​ស្រាល​។​ ជនរងគ្រោះ​​​​ក្នុងគ្រោះថ្នាក់​​​ចរាចរណ៍​​​នេះត្រូវ​សមត្ថកិច្ច​​​​​ស្គាល់​ឈ្មោះ​​​​តែម្នាក់​ទេ គឺ​ឈ្មោះ​​​​ឃួន ​​ខែង ភេទប្រុស ​អាយុ​​២១​ឆ្នាំ ជា​សន្តិ​សុខ​ឯក​ជន​​មានទីលំនៅ ​ស្រុកពារាំង ខេត្ត​ព្រៃ​វែង ​​​និង​​ជា​​អ្នកបើកបរ​​​​ម៉ូតូ​ម៉ាកឌ្រីម C125 ។ ចំណែក​​​២នាក់​​​ទៀត​ពុំ​ទាន់ស្គាល់​ឈ្មោះ​​នៅឡើយ​។

តាម​សាក្សី​​​ឱ្យដឹង​ថា នៅ​មុនពេលកើតហេតុ ​​​ម៉ូតូម៉ាក​​ស្មាស់ជិះគ្នា​ម្នាក់​ឯង ​​ធ្វើដំណើរ​​​តាមផ្លូវ​​ឧកញ៉ា​​ទេពផន ​​ពីទិស​ខាង​កើតទៅលិច ​​ចំណែក​ម៉ូតូ​​ម៉ាក​ឌ្រីម C125 ពណ៌ខ្មៅ ​​ធ្វើដំណើរ​​ពីទិស​ខាង​​លិចទៅកើត​។ ​នៅពេលធ្វើដំណើរ​​មក​ដល់​ចំណុចកើតហេតុ បុកគ្នា​​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​​​ដែលជិះរង​របួស​​​តែម្តង ៕