ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​01 វិច្ឆិកា​

12 ឆ្នាំ មុន

*ឆ្នាំ១៩១៣-​ក្រុម​ហ៊ុន​ផលិត​រថយន្តម៉ាក Ford របស់​អាមេ​រិក ​​បាន​បង្ហាញ​​ខ្សែ​សង្វាក់​​ផលិត​កម្ម​របស់​ខ្លួន​ជា​លើក​ដំបូង ។
*ឆ្នាំ១៩១៨-​ប្រទេស​អ៊ីស្លង់​ បាន​ក្លាយ​​ទៅ​ជា​រដ្ឋ​មាន​អធិបតេយ្យ​​ភាព ក៏​ប៉ុន្តែ​​នៅ​មាន​​​តំ​បន់​ខ្លះ​ស្ថិត​​នៅ​ក្រោម​​ការ​គ្រប់​គ្រង​​របស់​ដាណឺ​ម៉ាក ។

*ឆ្នាំ១៩១៣
-​ក្រុម​ហ៊ុន​ផលិត​រថយន្តម៉ាក Ford របស់​អាមេ​រិក ​​បាន​បង្ហាញ​​ខ្សែ​សង្វាក់​​ផលិត​កម្ម​របស់​ខ្លួន​ជា​លើក​ដំបូង ។
*ឆ្នាំ១៩១៨
-​ប្រទេស​អ៊ីស្លង់​ បាន​ក្លាយ​​ទៅ​ជា​រដ្ឋ​មាន​អធិបតេយ្យ​​ភាព ក៏​ប៉ុន្តែ​​នៅ​មាន​​​តំ​បន់​ខ្លះ​ស្ថិត​​នៅ​ក្រោម​​ការ​គ្រប់​គ្រង​​របស់​ដាណឺ​ម៉ាក ។
*ឆ្នាំ១៩៦៣
-​ណាហ្គា​ឡែន ក្លាយ​ទៅជា​រដ្ឋ​ទី​១៦ របស់​ឥណ្ឌា ។
*ឆ្នាំ១៩៦៤
-​សង្គ្រាម​វៀត​ណាម ៖ ​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិកលោក Lyndon B.Johnson និង​ទីប្រឹក្សា​​ជាន់​ខ្ពស់​​រ​បស់​លោកបាន​ជួបប្រជុំ​​គ្នា ដើម្បី​រៀបចំ​​ផែ​នការ​ទម្លាក់​គ្រាប់​បែក​​នៅ​វៀត​ណាម​ខាង​ជើង ។
-​ម៉ាឡា​វី, ម៉ាល់​ត៍ និងសំប៊ី ​ចូល​ជា​សមា​ជិក​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ១៩៧១
-​សង្គ្រាម​ស៊ីវិល​​​កម្ពុជា ៖ ពួក​ឧទ្ទាម​ខ្មែ​​ក្រហម​​​បើក​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​មក​លើ​​កង​ទាហាន​​រដ្ឋា​ភិបាល​កម្ពុជា​ដែល​បង្ខំ​​ឱ្យ​កង​ទ័ព​រដ្ឋា​ភិបាល​​ដក​ថយ​ចេញពី​​តំបន់​កំពង់​ថ្ម និង​តំបន់​ផ្សេងៗ​​ទៀត​នៅ​ជិត​បារាយណ៍ ។
*ឆ្នាំ១៩៨១
-​មេ​រោគ​​អេដស៍​​ត្រូវ​បាន​ទទួល​ស្គាល់​​វត្ត​មាន​ជា​ផ្លូវ​ការ ។
*ឆ្នាំ១៩៨៨
-លោកស្រី​ បេ​ណា​ហ្សៀរ ប៊ូតូ ត្រូវបា​ន​តែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​ប៉ាគីស្ថាន ។
*ឆ្នាំ១៩៨៩
-​ការ​ប៉ុន​ប៉ង​ធ្វើ​​​រដ្ឋ​ប្រហារ​​ក្នុង​ប្រទេស​ហ្វ៊ី​លីពីន​ ៖ ចលនា​កម្លាំង​ប្រដាប់​អាវុធ​​កំណែ​ទម្រង់​​របស់​ពួក​ឧទ្ទាម​​ប៉ុន​ប៉ង​​ធ្វើ​​រដ្ឋ​ប្រហារ​​បណ្តេញ​​​លោក​ស្រី​ប្រធានា​ធិបតី​ កូរ៉ា​ហ្សូន អាគីណូ ចេញ​​ពី​អំណាច​តែត្រូវ​បរាជ័យ ។
*ឆ្នាំ២០១០
-​អ៊ីស្រាអែល​​បង្ហាញ​គម្រោង​​សាង​សង់​ផ្ទះ​៦២៥​ខ្នង នៅ​ក្នុង​ទឹក​ដី​​ប៉ាឡេ​ស្ទីន ។
-កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា ខ្លួន​នឹង​​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ជា​មួយ​​សហរដ្ឋអាមេរិក​​នៅក្នុង​សមុទ្រ​​លឿង ​បើ​ទោះ​ជា​មាន​ការ​គំរាម​​ពី​​កូរ៉េ​ខាង​ជើង​យ៉ាងណា​ក៏ដោយ ៕