រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៣ មីនា បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ ដើម្បីធ្វើការពិភាក្សា និងអនុម័តរបៀបវារៈចំនួន៦ ក្រោមអធិបតីភាពលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សេង រតនៈ អភិបាលខណ្ឌ ។
លោកម៉ែន សិរី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកនេះមានរបៀបវារៈចំនួន៦ ដែលលើកយកមកធ្វើការពិភាក្សា និងអនុម័តគឺទី១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី១ ។ ទី២-ពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពរបស់រដ្ឋបាលខណ្ឌរយៈពេល១ខែកុម្ភៈ ឆ្នាំ២០១១ និងរបាយការណ៍ស្តីពីកិច្ចការបន្ថែមដែលបានអនុវត្ត ។ ទី៣-ពិភាក្សា និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ច ការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខណ្ឌ ។ ទី៤-ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌ ទី៥-ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខណ្ឌ ។ ទី៦-ពិភាក្សា និងអនុម័តសេចក្តីព្រាង ប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខណ្ឌ និងចុងក្រោយគឺផ្សព្វផ្សាយអំពីកិច្ចដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ខណ្ឌ ។
នៅក្នុងឱកាសនោះ លោកសេង រតនៈ បានថ្លែងថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌទួលគោក ធ្វើឡើងទៅតាមប្រកាស និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ហើយគណៈអភិបាលក៏បានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជ្រើសរើសប្រធាន អនុប្រធាន និងសមាជិក ទៅតាមបទពិសោធន៍ និងជំនាញរបស់ខ្លួន ។ លោកសេង រតនៈ ក៏បានស្នើឱ្យក្រុមប្រឹក្សាធ្វើការ
អនុម័ត ហើយសេចក្តីព្រាងនេះត្រូវបានក្រុមប្រឹក្សាខណ្ឌធ្វើការអនុម័តដោយសម្លេងគាំទ្រ១៩ សម្លេងលើ១៩ ៕
ចែករំលែកព័តមាននេះ