ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​​​តេជោ​​​ផ្តល់​​អនុសាសន៍​​​​​​​ដល់​​​កីឡាករ​​-កីឡាការិនី​​​​​មុន​​ទៅ​​ ប្រកួត​​​ស៊ីហ្គេម​ប្រទេស​​ធំ​មិន​​​ច្បាស់​​​ថា​​មាន​​​កីឡាករ​បាល់​ទាត់​ឬប្រភេទ ​កីឡា​ផ្សេងៗ​​​​ពូកែ​ទេ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​​អគ្គ​មហា​​សេនាបតីតេជោ​​​​​​ហ៊ុន ​សែន ​បាន​​ប្រាប់​ឱ្យ​ដឹងថា ប្រតិភូ​​និង​ក្រុម​កីឡាករ​​​-​កីឡាការិនី​​របស់​ប្រទេស​កម្ពុជា​​ចំនួន​​​ ២៣០​​នាក់​ ដែល​នឹងត្រូវ​​​ទៅចូលរួម​ប្រកួត​កីឡា​​​ស៊ីហ្គេម​​លើក​ទី​២៦​ នៅ​សាធារណរដ្ឋ​​​ឥណ្ឌូណេស៊ី​​​ បាន​​​ចូល​​ជួប​សម្តែង​ការ​គួរសម​ សម្តេច​​អគ្គ​មហា​​សេនាបតី​​​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​នៃព្រះ​រាជាណាចក្រ​​​​កម្ពុជា​​នៅ​វិមាន​សន្តិភាព​​​ នាព្រឹក​ថ្ងៃទី​​

រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​​អគ្គ​មហា​​សេនាបតីតេជោ​​​​​​ហ៊ុន ​សែន  ​បាន​​ប្រាប់​ឱ្យ​ដឹងថា ប្រតិភូ​​និង​ក្រុម​កីឡាករ​​​-​កីឡាការិនី​​របស់​ប្រទេស​កម្ពុជា​​ចំនួន​​​២៣០​​នាក់​ ដែល​នឹងត្រូវ​​​ទៅចូលរួម​ប្រកួត​កីឡា​​​ស៊ីហ្គេម​​លើក​ទី​២៦​ នៅ​សាធារណរដ្ឋ​​​ឥណ្ឌូណេស៊ី​​​ បាន​​​ចូល​​ជួប​សម្តែង​ការ​គួរសម​ សម្តេច​​អគ្គ​មហា​​សេនាបតី​​​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​នៃព្រះ​រាជាណាចក្រ​​​​កម្ពុជា​​នៅ​វិមាន​សន្តិភាព​​​នាព្រឹក​ថ្ងៃទី​​៣១ ខែតុលា  មុនពេល​​ពួកគេ​​​ចេញ​​ដំណើរ​​​ទៅ​កាន់​​ប្រទេស​​ឥណ្ឌូណេស៊ី​​​នៅ​ថ្ងៃ​ទី​​៥ វិច្ឆិកា  ​។

លោក​ថោង ខុន រដ្ឋមន្ត្រី​​ក្រសួង​ទេស​ចរណ៍​ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​​កម្ពុជា មាន​​ប្រសាសន៍ថា សម្រាប់​​កម្មវិធី​នៃការ​ប្រកួត​កីឡា​ស៊ីហ្គេម​​លើក​ទី២​៦ កម្ពុជា​​​មាន​​កីឡាករ​​-​កីឡាការិនី​​ ប្រតិភូ​ដឹកនាំ​​និង​គ្រូ​បង្វឹក​​​ចំនួន​​២៣០​​នាក់​ ទៅចូលរួម​ប្រកួត​​​នៅទីក្រុង​​ហ្សាការតា​​ និង​ទីក្រុង​​បាឡាមបាង ប្រទេស​ឥណ្ឌូ​ណេស៊ី​។  ក្នុង​ចំណោម​​ថ្នាក់​​ដឹកនាំ​កីឡាករ-​កីឡា​ការិនី​​​ និង​​​​​គ្រូ​​​បង្វឹក​​ទាំង២​​​៣០​​នាក់នេះ​​ មាន​ថ្នាក់​​ដឹកនាំ​និង​មន្ត្រី​ជំនាញ​​​​អម​ចំនួន​​១៩​នាក់​​ គ្រូបង្វឹក​​​ចំនួន​​​៤៩​នាក់​ និង​កីឡាករ​-កីឡាការិនី​​​ចំនួន​​​១២៦​​នាក់  ក្នុង​នោះ​​កីឡាការិនី​ចំនួន​២២​​នាក់ ។

កម្ពុជា​​​មាន​ប្រភេទ​កីឡា​ចំនួន​​២១​​​ចូលរួម​​ ដែល​ក្នុងនោះ​​មាន​កីឡា​ប្រដាល់​ កីឡា​​បាល់​ទះ​​​​​ក្នុង​សាល​ ​វាយ​​កូន​បាល់ ​បាល់​ទះ​​​​​ឆ្នេរខ្សាច់​ ចំបាប់​​ អត្ត​ពលកម្ម​​​ ហែលទឹក​ កាយ​សម្ព័ន្ធ ប៉េតង់​​ បាល់​​ទាត់ វាយសី វាយកូន​គោល ការ៉ា​តេដូ ​​សូវីនឡឺ ​ខាំបូ វាយ​​កូន​ឃ្លីលើ​តុ វ៉ូស៊ូយូដូ បាល់​បោះ​ វ៉ូស៊ូវីណាន តេក្វាន់​ដូ​ និង​កីឡា​ប្រណាំង​​​​​ទូក​ប្រពៃណី​​ ដែល​នឹង​​ប្រព្រឹត្តទៅ​​​ពី​ថ្ងៃទី១១  ដល់​​ថ្ងៃទី​២២ ខែវិច្ឆិកា ​ឆ្នាំ២០១១​។

នៅចំពោះ​​មុខថ្នាក់​ដឹក​នាំ គ្រូ​បង្វឹក​ ​​កីឡាករ​ និង​កីឡាការិនី​ទាំង​២៣០​នាក់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​​ថា  កម្ពុជា​​​មិន​​ចង់​​ធ្វើ​ជា​​មហា​អំណាច​លើ​វិស័យ​កីឡានោះទេ ប៉ុន្តែ​សូមគិត​ថា បើ​ចាញ់​​នៅក្នុង​ការ​ប្រកួត​កុំ​គិតថា​  ប្រទេសកម្ពុជា​​ជា​​ប្រទេស​តូច ឬជា​ប្រទេស​ក្រីក្រ​ឱ្យសោះ ​​ព្រោះ​​ការពិត​បែបនេះ​​​ គឺជាការ​យល់​ខុស​ធ្ងន់​ណាស់ ព្រោះ​ថា​​​មាន​​ប្រទេស​​​ធំក៏​មិន​ពិត​ជា​មាន​​ក្រុម​កីឡា​ករ​បាល់ទាត់​ ឬក៏​ប្រភេទ​កីឡា​​​​ផ្សេង​ៗទៀត​ដែល​មាន​លក្ខណៈខ្លាំង​ពូកែ​​​​ដែរ។  សម្តេច​​សង្កត់​​​ធ្ងន់​ថា «ក្រុម​កីឡា​ករ​យើងត្រូវ​​​​អនុវត្ត​​ឱ្យ​បាន​តឹងរ៉ឹង​​​ និង​​យ៉ាង​ម៉ត់​ចត់​​បំផុត​  ពោល​គឺ​​ប្រព្រឹត្ត​​ទៅ​តាមបទ​ដ្ឋាន​​​បច្ចេកទេស​ ក្បួន​​​ច្បាប់​កីឡា​​ គឺធ្វើ​​យ៉ាង​ណា​​​កុំឱ្យ​មាន​ការ​អាម៉ាស់​ និង​ធ្វើ​​ឱ្យ​ប៉ះពាល់​​ដល់​កិតិ្តយស​​​របស់​​​​ប្រទេស​ជាតិ​ដែល​​ផ្តើម​ឡើង​ពីការ​ប្រកួត​​ដែល​មិន​​​អនុវត្ត​​តាម​បទ​បញ្ជា​​​នៃការ​ប្រកួត»​ ។

សម្តេច​​តេជោ​​នាយករដ្ឋមន្ត្រី​​​​បាន​​​ក្រើន​រំលឹក​​ដល់កីឡាករ​​-​កីឡាការិនី​ទាំង​អស់​ត្រូវ​​ខិតខំ​ប្រឹង​ប្រែង​​ឱ្យអស់​សមត្ថ​ភាព​ ព្រោះ​ថា​​ការ​ចេញ​​ទៅ​ប្រកួត​​​​នេះ​គឺ​​ជាការ​​​ចេញទៅ​​តំណាង​ឱ្យ​ប្រទេស​និង​​ប្រជា​ជាតិ​កម្ពុជា​ទាំងមូល ។
 ក្រុម​​​​​កីឡា​​​​​កម្ពុជា​​ នឹង​ចេញ​ដំណើរ​ជា​បន្ត​បន្ទាប់​ពី​ថ្ងៃ​ទី​៦​ ​​ដល់​ថ្ងៃទី​​​១១ វិច្ឆិកា​ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី​២៦នៅទីក្រុង​​​ហ្សាការតា និងទីក្រុង​បាឡាម​បាង សាធារណរដ្ឋ​ឥណ្ឌូណេស៊ី
សម្រាប់​ការ​ផ្តល់​​ដល់​កីឡា​ករ​សម្តេច​តេជោ​បាន​ផ្តល់​​ដល់​កីឡា​ករ​​​ កីឡា​ការិនី​​ក្នុង​ថ្ងៃ​ចេញ​​ដំណើរ​ ម្នាក់ៗ​ទទួល​​បាន​៣០០​ដុល្លារ ។ ចំពោះ​ជ័យ​លាភី​​ទទួល​បាន​េម​ដាយ​មាស​ទាំង​ឯកត្ត​ជន​ និង​ក្រុម​​ចំនួន​៣.០០០​ដុល្លារ ​ប្រាក់​២.០០០​ដុល្លារ ​និង​សំរឹទ្ធ១.០០០​ដុល្លារ ​។ នេះជា​ការ​ផ្តល់​សម្រាប់រាជ​រដ្ឋា​ភិបាល​​។​ ​ចំណែក​​ការ​ឧបត្ថម្ភ​​របស់​ក្រុម​ហ៊ុន​​នានា គឺ​បាន​បន្ថែម​​កីឡា​ករ កីឡា​ការិនី​​ដែល​ទទួល​បាន​ជា​ឯកត្ត​ជន​ និងក្រុម ៕