ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​800គ្រួសារ​​​ទទួល​អំណោយ​​​សង្គ្រោះ​​​ពីរដ្ឋា​ភិបាល​​​​និង​កាកបាទ​​ក្រហម​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​​​រៀង ៖​​ កាលពី​​​​ព្រឹកថ្ងៃទី​​​​២៩ ​តុលា ​​​​នៅ​វត្ត​​ពោធិ៍ធំ ស្ថិត​​ក្នុង​ឃុំ​​​ចំបក់ ស្រុក​​ស្វាយ​ជ្រំ​​ លោក​​ជំទាវ​បណ្ឌិត​​ម៉ែន សំអន​ ឧបនា​យក​​រដ្ឋមន្ត្រី​​​​ប្រចាំការ​​ រដ្ឋមន្ត្រី​​ក្រសួង​​​​ទំនាក់ទំនង​​​​ជាមួយ​​​សភា​​ ព្រឹទ្ធសភា​​ និង​អធិការ​​​​កិច្ច​​ និងក្រុម​​​​ការងារ​​​កាក​បាទ​​ក្រហម​​ចុះ​ជួយ​​ខេត្ត​​ស្វាយ​​​រៀង​ ​បាន​​​​នាំ​យក​អំណោយ​​​សង្គ្រោះ​​​បន្ទាន់​​​ទៅ​​ចែក​ជូន​​ប្រជា​​​ពលរដ្ឋ​ រងគ្រោះ​​​ដោយ​​សារ​ទឹក​​​ជំនន់​​​ចំនួន​​៨០០​គ្រួសារ​ មកពី​ឃុំ​​ក្រួស​​​ និង​ឃុំ​​​ចំបក់​ ស្រុក​

ខេត្ត​ស្វាយ​​​រៀង ៖​​ កាលពី​​​​ព្រឹកថ្ងៃទី​​​​២៩ ​តុលា ​​​​នៅ​វត្ត​​ពោធិ៍ធំ ស្ថិត​​ក្នុង​ឃុំ​​​ចំបក់ ស្រុក​​ស្វាយ​ជ្រំ​​ លោក​​ជំទាវ​បណ្ឌិត​​ម៉ែន សំអន​  ឧបនា​យក​​រដ្ឋមន្ត្រី​​​​ប្រចាំការ​​ រដ្ឋមន្ត្រី​​ក្រសួង​​​​ទំនាក់ទំនង​​​​ជាមួយ​​​សភា​​ ព្រឹទ្ធសភា​​ និង​អធិការ​​​​កិច្ច​​ និងក្រុម​​​​ការងារ​​​កាក​បាទ​​ក្រហម​​ចុះ​ជួយ​​ខេត្ត​​ស្វាយ​​​រៀង​ ​បាន​​​​នាំ​យក​អំណោយ​​​សង្គ្រោះ​​​បន្ទាន់​​​ទៅ​​ចែក​ជូន​​ប្រជា​​​ពលរដ្ឋ​រងគ្រោះ​​​ដោយ​​សារ​ទឹក​​​ជំនន់​​​ចំនួន​​៨០០​គ្រួសារ​ មកពី​ឃុំ​​ក្រួស​​​ និង​ឃុំ​​​ចំបក់​ ស្រុក​ស្វាយ​​​ជ្រំ ។ ពិធី​​នេះ​​មាន​​​ការ​អញ្ជើញ​​​​​ចូល​​រួម​​ពី​​​មន្ត្រី​អាជ្ញាធរ​​​ខេត្ត​​-​ស្រុក​​​ ក្រុម​ប្រឹក្សា​​ឃុំ​និង​​តំណាង​​​រាស្ត្រ​​​​​មណ្ឌល​​ស្វាយ​រៀង​​ ព្រមទាំង​​​សប្បុរសជន​​​យ៉ាង​ច្រើន​​​កុះករ ។

លោក​​អ៊ុយ ​ថន ​អភិបាល​​​ស្រុក​​​ស្វាយ​​ជ្រំ​​ បាន​មាន​ប្រសាសន៍​​​ថា មាន​ឃុំ​ចំនួន​​​៦​​​ ត្រូវ​​​​​ទឹក​ជំនន់​​​​លិច​ ព្រម​ទាំងប៉ះ​ពាល់​​ដល់ផ្ទះ​​សម្បែង​​​ប្រជា​​​ពលរដ្ឋ​​​និង​ខូចខាត​​​​ស្រូវ​​ជាង​១​ពាន់ហិកតា​​ និង​សត្វ​​ពាហនៈ​មួយ​​ចំនួន​​ ។ ​ ​នៅ​ខេត្ត​​​ស្វាយ​រៀង​​​ក្នុង​​រយៈពេល​​១ខែ​កន្លងមក​នេះ ឥទ្ធិពល​ទឹក​ជំនន់​​​ ទន្លេ​​​មេគង្គ​​​​ និង​ទឹក​ភ្លៀង​​​បាន​ជន់លិច​​ភូមិ​ករ​​ប្រជា​ពលរដ្ឋ​១៦​​១​ភូមិ​ ​៣៩​ឃុំ​-​សង្កាត់​​ ក្នុង​ស្រុក​​​-ក្រុង​​ចំនួន​៧​ ប៉ះពាល់​​ផ្ទះសម្បែង​​​​ប្រជា​ពលរដ្ឋ​​៦.១៤០​​ខ្នង​​ ​​​ដួល​រលំ​​ផ្ទះ​​​​២៣​ខ្នង  និង​​លង់​ទឹក​​ស្លាប់​​៤​នាក់ ​មនុស្ស​១៧.០៤៤​​​នាក់​ ត្រូវ​​​ជម្លៀស​​​ទៅ​កាន់​​​ទីទួល​សុវត្ថិភាព​ ។

ចំពោះ​ស្រូវ​ខូចខាត​​​​ទាំងស្រុង​ចំនួន​​​៧.៧៦២​​​​ហិកតា​ ប៉ះពាល់​​​​ដំណាំ​​​​រួមផ្សំ​​​និង​ស្រូវ​១៣.៣៥០​​ហិកតា​ ប៉ះពាល់​​ដល់​​ការ​​សិក្សា​​​របស់​​សិស្ស​ដោយសារ​​សាលា​រៀន​​ចំនួន​​​១៧​កន្លែង​ត្រូវ​​បិទ​ទ្វារ​​ វត្ត​អារាម​​​ចំនួន​​១៦​ ត្រូវទឹកលិច​​​ ផ្លូវ​លំ​​​​​និង​​ផ្លូវ​កៅស៊ូ​​​ ប្រវែង៦០.១៣៨ម៉ែត្រ​​​ត្រូវ​​​​​​ដាច់​​​ខូចដោយ​​​អន្លើ​​ ស្ពាន​​៥​កន្លែង ​បិទ​មិន​ឱ្យ​ធ្វើ​ចរាចរណ៍​ គោ-​ក្របី​៩.៩៧៣ក្បាល​ ត្រូវ​​​ខ្វះ​​​ស្មៅ​​ជា​អាហារ​​។  ដោយ​ឡែក​ ​ប្រជា​ពលរដ្ឋ​​៨០០​គ្រួសារ​ នៅ​ស្រុក​​​​ស្វាយ​​ជ្រំ​​ នា​ថ្ងៃ​នេះ​ត្រូវ​បាន​​​រាជ​រដ្ឋា​ភិបាលតាម​​រយៈ​លោក​​​ជំទាវ​​​​​ម៉ែន​​ សំអន នាំអំណោយ​មក​ផ្តល់​ជូន​មាន​អង្ករ​​២០​តោន​ មី​៨០០​​​កេសធំ ត្រីខ​​​៨០០​​​យួរ​ សារុង​៨០០​​ ក្រមា​​​៨០០ និង​​ថវិកា​៨.៥០០​.០០០​រៀល​​ ដែល​ជា​​អំណោយ​ដ៏​ថ្លៃថ្លា​​របស់​សម្តេច​​អគ្គ​​មហា​សេនា​បតីតេជោ​ហ៊ុន សែន និង​​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន​​ រ៉ានី​ ហ៊ុន សែន ​ប្រធាន​​​កាក​បាទ​ក្រហម​​​កម្ពុជា​ ព្រមទាំង​​សប្បុរស​ជន​​នានា​​។

លោ​ក​ជំទាវ​​​​ម៉ែន សំអន ​​មាន​​ប្រសាសន៍​ថា ​​សម្តេច​​​​អគ្គ​មហា​សេនា​បតី​​តេជោ​​​ហ៊ុន សែន និង​​លោក​ជំទាវ​​​​កិត្តិព្រឹទ្ធបណ្ឌិត​​​ប៊ុន រ៉ានី ​ហ៊ុន សែន ​​បាន​​ផ្តាំផ្ញើ​​សួរសុខទុក្ខ​​​ និង​​​ផ្ញើ​ក្តី​នឹក​រលឹក​​​​ចូល​រួម​រំលែក​​រាល់​ការ​លំបាក​របស់​​​បងប្អូន​​​ប្រជា​ពលរដ្ឋ​​​​ទាំង​អស់​​ដែល​ប្រឈម​​នឹង​គ្រោះ​ធម្ម​ជាតិ​​ទឹក​ជំនន់​​បំផ្លាញ​​​ភោគផល​​​​ស្រូវ​ ​ដំណាំ​​ ភូមិ​​ករ និង​ទ្រព្យ​សម្បត្តិ​​​​កន្លងមក​ ។  ទុក្ខ​​លំបាក​​របស់​​​​​​ប្រជា​ពល​រដ្ឋ​​គឺជា​​​កង្វល់​​របស់​​កាកបាទ​ក្រហម​​​កម្ពុជា និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​​។ សម្តេច​​តេជោ​​​ហ៊ុន សែន ​​បាន​មាន​​​ប្រសាសន៍​​ថា  កុំ​​ឱ្យ​ប្រជា​​ពលរដ្ឋ​​​អត់​បាយ​​​​ដោយ​​មិនបាន​​​​​ដឹង ។  ​លោក​ជំទាវ​​បន្ត​ទៀត​ថា គ្រោះ​​​ទឹក​ជំនន់​​​នេះ​បាន​ជន់​​​​លិច​​​​ប្រទេស​ថៃ​​យ៉ាងធ្ងន់​ធ្ងរ​​​បើ​ប្រៀប​​​ធៀប​គឺប្រទេស​កម្ពុជា​​យើង​​ធូរស្រាល​​ជាង​ទឹក​​​ជំនន់នោះ ដែល​បាន​គំរាម​​​កំហែង​​​​ដល់​​​​ផ្ទះ​សម្បែង​ ​​ផល​ដំណាំ​​​ សត្វ​ពាហនៈ​ ហេដ្ឋា​រចនា​​​​សម្ព័ន្ធ​​​ និង​​សុខុមាលភាព​​ប្រជា​ពលរដ្ឋ ។

សម្តេច​​​តេជោ​​បាន​ដាក់​ចេញ​​​​នូវ​ផែន​ការ​​​​យុទ្ធ​សាស្ត្រ​​​ឱ្យ​​ក្រសួងកសិកម្ម​​​ត្រៀម​​ពូជ​​​​ស្រូវ​​ ពូជ​ដំណាំ​​​​​រួម​​ផ្សំ​ សម្រាប់​​ផ្គត់​ផ្គង់​​​​ជីវភាព​​ ក្រសួង​​ សុខាភិបាល​​ត្រៀម​ថ្នាំ​​ព្យាបាល​​ជំងឺ​ប្រជា​ពលរដ្ឋ​​​ក្រោយ​ពីទឹក​​ស្រក មន្ទីរ​សាធារណការត្រូវ​​​​ត្រៀម​​​ចុះ​​​ជួសជុល​​ស្ពាន​​ផ្លូវ​​​ថ្នល់​​ឱ្យ​ទាន់​ពេល​​វេលា​​​​ដើម្បី​​​ប្រជា​ពលរដ្ឋ​​​ធ្វើ​ដំណើរ​​​បាន​​ងាយ​ស្រួល​​​។ អាជ្ញាធរ​​ភូមិ-ឃុំ​​​​-ស្រុក-​ខេត្ត​ យក​ចិត្ត​ទុកដាក់​ ត្រៀម​​កម្លាំង​ចុះ​ជួយ​ប្រជា​ពលរដ្ឋ​​​ឱ្យ​ទាន់​​​ពេល​វេលា​​ សាខា​​កាកបាទ​​​ក្រហម​​​​​ខេត្តធ្វើ​​ការងារ​​មនុស្ស​​​ធម៌​​​​ដោយ​មិន​ប្រកាន់​​​​និន្នាការ​​​នយោបាយ​​​ឡើយ។​  ​លោក​ជំទាវ​​​ឧបនាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា  ដោយ​មាន​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​​របស់​រាជ​រដ្ឋា​ភិបាល​​ដែល​មាន​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​​​​ហ៊ុន សែន​ ជា​ប្រមុខ បាន​​ចាត់​ចែង​បញ្ជូន​​​​​ធនធាន​ថវិកា​ ស្បៀង​​​អាហារ​​ ចែកជូន​បង​ប្អូន​​​ជន​រួមជាតិ​​ទាន់ពេល​​​វេលា ទោះបី​​តិចតួច​ក្តីក៏​ជាទុន​សម្រាប់​​ឱ្យបងប្អូន​​​​បន្ត​ជីវភាព​ដើម្បី​បាន​បង្ក​​​បង្កើន​ផល​ ផលិត​ស្បៀង​​​​​ឈាន​ទៅ​​រក​ការ​ធានា​សុវត្ថិភាព​ ​សន្តិសុខ​​​ស្បៀង​នាពេល​​ខាង​មុខ។

បន្ទាប់មក​​គឺពិធី​ប្រគល់់​​​ថ្នាំពេទ្យ​​​​ចំនួន​១៤​កេស​ស្មើ​​នឹង​៣៦​មុខ ដល់​​មណ្ឌល​​សុខភាព​​ក្រួស​ និង​មណ្ឌល​​សុខភាព​​​ចម្លង​ និង​​​ចែក​​អំណោយ​​​សង្គ្រោះ​​​បន្ទាន់​​ដល់​ប្រជា​ពលរដ្ឋ​​​ចំនួន​៨០០​គ្រួសារ  ដោយ​ក្នុងមួយ​​​​គ្រួសារៗទទួល​បាន​​អង្ករ​​​២០គីឡូក្រាម មី២កេស ​ត្រីខ​១០​កំប៉ុង​ សារុង​១ ក្រមា១ ថវិកា​១ម៉ឺន​​រៀល ថ្នាំ​​​វីតាមីន​សេ​៦០​គ្រាប់​​ ថ្នាំ​គ្ល័រ​​​រ៉ាមីន​ ១០គ្រាប់​ ​សម្រាប់​​​លាយ​​​ទឹក​​ស្អាត​​​បរិភោគ​​​​ ។ ប្រគេន​​​ព្រះ​គ្រូ​ចៅ​អធិការ​​ ​វត្ត​​​ពោធិ៍ធំ​ហៅវត្ត​​ជ្រាង ៥០ម៉ឺន​​​រៀល​ សម្រាប់​​​​ផ្គត់​ផ្គង់​​​​ចង្ហាន់​​ព្រះ​សង្ឃ​គង់​នៅ​​​​វត្ត​​ពោធិ៍ធំ​ ។  ជាមួយ​​​នេះ​ លោក​ជំទាវ​​ក៏​បាន​​​ថ្លែងអំណរគុណ​​ព្រះ​គ្រូ​​ចៅ​អធិការ​​វត្ត​ពោធិ៍ព្រះ​បាត្រ​​ ហៅវត្ត​ច្បារអំពៅ​ ព្រះ​បញ្ញា​បទីបោ ហោ សុខុន និង​ក្រុម​​ការងារ​ពង្រឹង​មូល​ដ្ឋាន​​ចុះជួយ​​ខេត្ត​ស្វាយ​រៀង​ ដែល​បាន​​ជួយ​ឧបត្ថម្ភ​​​​ចំនួន​៧​លាន​រៀល ៕