ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃ​ពល​កម្ម​​ថ្នាក់​​ទាប​​នៅ​​ប្រ​ទេស​ចិន​​កំពុង​​កើន​​ឡើង​​ធ្វើ​ឱ្យ​​​គម្លាត​​រវាង​អ្នក​​មាន​ទ្រព្យ​ ​និង​​អ្នក​ក្រី​ក្រ​ឃ្លាត​​ឆ្ងាយ​

12 ឆ្នាំ មុន

​តាម​តួលេខ​​ស្ថិតិ​របស់​​​ក្រសួង​​ធន​ធាន​​មនុស្ស​​​ និង​សង្គម​កិច្ច​​​របស់​ចិន​ បង្ហើប​ឱ្យ​​ដឹង​ថា​ ថ្លៃ​​មធ្យម​​​នៃ​ពល​កម្ម​​ថ្នាក់​ទាប​​​ក្នុង​ប្រទេស​​បាន​កើន​​ឡើង​២១,៧​​ភាគ​រយ ក្រោយ​ពី​ដំណាច់​ ខែ​កញ្ញា​កន្លង​មក​ ដោយ​តួ​លេខ​​ខាង​លើ​បាន​លាត​សន្ធឹង​ទៅ​លើ​២១​មណ្ឌល ​ពី​ចំនួន​សរុប​៣១​មណ្ឌល​ក្នុង​ប្រ​ទេស​ចិន​។​

របាយ​ការណ៍​បញ្ជាក់​​​ថា ថ្លៃ​ពល​កម្ម​ដែល​កើន​ឡើង​​អាច​ធ្វើ​ឱ្យ​ចិន​បាត់​បង់ឱ​កាស​ជា​មជ្ឈ​មណ្ឌល​ផ្នែក​ផលិត​ដ៏​ទាប​​បំ​ផុត​លើ​ពិ​​ភព​លោក​ និង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​ KPMG ​ប្រ​ទះ​ឃើញ​ថា ប្រ​ទេស​​ឥណ្ឌូ​ណេស៊ី និង​បង់​ក្លា​ដេស​ ក៏​ក្លាយ​ជា​ប្រ​ទេស​ដែល​អាច​ទទួល​យក​​ផល​ប្រ​យោជន៍​ពី​ការ​កើន​ឡើង​នៃ​​ថ្លៃ​ពល​កម្ម​ក្នុង​ប្រ​ទេស​ចិន​ តាម​រយៈ​ការ​​ផ្លាស់​ប្តូរ​​​លើ​ការ​វិនិយោគ​​ទុន​ផ្សេងៗ​។​

ទោះ​ជា​យ៉ាង​ណា​​ KPMG ​នៅ​មាន​ជំនឿ​ចិត្ត​ថា ចិន​នៅ​តែ​អាច​​ការ​ពារ​​ភាព​ជា​ប្រ​ទេស​​មជ្ឈ​មណ្ឌល​ផលិត​ដ៏​ធំ​បំ​ផុត​នៅ​លើ​ពិ​ភព​លោក លើ​សមត្ថ​ភាព​ក្នុង​ការ​ផលិត​ និង​ប្រ​ព័ន្ធ​គ្រោង​​សាង​សង់​មូល​ដ្ឋាន​។ បច្ចុប្បន្ន​​ចិន​នៅ​តែ​គ្រប់​គ្រង​តំណែង​ផលិត​ទំនិញ​អេ​ឡិច​ត្រូ​និក​ និង​គ្រឿង​សង្ហា​រិម​ធំ​បំ​ផុត​នៅ​លើ​ពិ​ភព​លោក​។​

​ថ្លៃ​ពល​កម្ម​ថ្នាក់​ទាប​ ដែល​កំពុង​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន​ក៏​​ក្លាយ​ជា​ឧ​ប​សគ្គ​មួយ​ធ្វើ​ឱ្យ​គម្លាត​រវាង​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ និង​អ្នក​ក្រីក្រ​ មាន​ការ​ឃ្លាត​ឆ្ងាយ​​មាន​ន័យ​ថា អ្នក​មានទ្រព្យ​​នឹង​ក្លា​យ​ជា​​ម​ហា​សេដ្ឋី ​ឯអ្នក​ក្រី​ក្រ​កំពុង​រង​ទុក្ខ​វេទ​នា​កាន់​តែ​​ខ្លាំង​៕​