ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​​ឃាត់ខ្លួន​​​២នាក់ប្តី​ប្រពន្ធ​​​​បើក​ហាង​ម៉ាស្សា​កោសជប់​បម្រើ​​​សេវា​ផ្លូវភេទ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ កម្លាំង​ប៉ូ​លិស​​នាយក​ដ្ឋាន​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​​ជន​ក្រ​សួង​ម​ហា​ផ្ទៃ​ និង​កម្លាំង​ប៉ូ​លិស​​​​ការិយាល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​អនី​តិ​ជន​​​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តុលា​ការ​ ​​សហ​ការ​ជា​មួយ​នឹង​​សមត្ថ​កិ​ច្ច​​អាជ្ញា​ធរ​​មូល​ដ្ឋាន​បាន​ចុះ​បង្ក្រាប ​ទី​តាំង​ម៉ាស្សា​ និង​កោ​ស​ជប់​មួយ​​កន្លែង​ ដែល​​មាន​លួច​លាក់​បម្រើ​​សេវា​កម្ម​​ផ្លូវ​ភេទ ហើយ​នៅ​ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​​បាន​ធ្វើ​​ការ​

រាជធានីភ្នំពេញ​​​​ ៖ កម្លាំង​ប៉ូ​លិស​​នាយក​ដ្ឋាន​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​​ជន​ក្រ​សួង​ម​ហា​ផ្ទៃ​ និង​កម្លាំង​ប៉ូ​លិស​​​​ការិយាល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​អនី​តិ​ជន​​​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តុលា​ការ​ ​​សហ​ការ​ជា​មួយ​នឹង​​សមត្ថ​កិ​ច្ច​​អាជ្ញា​ធរ​​មូល​ដ្ឋាន​បាន​ចុះ​បង្ក្រាប​ទី​តាំង​ម៉ាស្សា​ និង​កោ​ស​ជប់​មួយ​​កន្លែង​ ដែល​​មាន​លួច​លាក់​បម្រើ​​សេវា​កម្ម​​ផ្លូវ​ភេទ ហើយ​នៅ​ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​​បាន​ធ្វើ​​ការ​ឃាត់​ខ្លួន​ស្ត្រី​​បម្រើ​​នៅ​ទី​នោះ​ចំនួន​​១០​នាក់ រួម​ទាំង​ម្ចាស់​ផ្ទះ​ពីរ​នាក់​​ប្តី​ប្រ​ពន្ធ​ផង​ដែរ​។

ការ​ចុះ​​​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ កាល​ពី​​​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៨ តុលា  នៅ​កន្លែង​ម៉ាស្សា​​និង​កោសជប់​​យីហោស្រីមុំ​ ស្ថិត​​តាម​បណ្តោយ​​ផ្លូវ​​ជាតិ​លេខ​៤ ក្នុង​បូរី​លឹម ឈាង​ហាក់ ​នៅ​ភូមិ​កន្ទោក​ខាង​ជើង សង្កាត់​​កន្ទោ​ក ខណ្ឌ​ដង្កោ រាជ​ធានីភ្នំេពញ​។ ​ម្ចាស់​ទី​តាំង​​ម៉ាស្សា​ និង​កោស​ជប់​​នេះ​ឈ្មោះ​ភួង វណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាប្តី​ ឯ​ប្រ​ពន្ធ​​ឈ្មោះ​ឃាន់ មុំ អាយុ​៤៥​ឆ្នាំ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ទាំង​ពីរ​នាក់​ ដោយ​ឡែក​នាង​​​ៗ​បម្រើ​នៅ ទី​នោះ​ក៏​ត្រូវ​​​​ឃាត់​​ខ្លួន​​នាំ​ទៅ​សាក​សួរ​ដែរ​។

តាម​ប្រ​ភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ទី​តាំង​កោ​ស​ជប់​ម៉ា​ស្សា ​​នេះ​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ ប៉ុន្តែ​ច្បាប់​នោះ​អនុញ្ញា​​តឱ្យ​តែ​ម៉ាស្សា​កោស​ជប់​ធម្ម​តា​​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ ក្រោយ​ពេល​បើក​​ដំណើរ​​​ការ​ម្ចាស់​ហាង​បាន​ប្រ​មូល​ស្រី​ក្មេង​ស្រស់​ស្អាត​​​មក​​ចូល​បម្រើ​​ ​ព្រម​ទាំង​លួច​លាក់​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ​យ៉ាង​សកម្ម​​​ទៀត​ផង​។

ប្រភពដដែល​បានបន្តទៀត​ថា ​​កន្លង​ទៅថ្មីៗ​នេះ ​​អាជ្ញាធរ​មូលដ្ឋាន​​បានធ្លាប់​​​ហៅម្ចាស់​​ហាង​​ម៉ាស្សា​​​ និងកោសជប់​​​ខាងលើ ​​ទៅណែនាំ​​​ និងធ្វើ​​​កិច្ចសន្យា​​​​រួចម្ត​ង​មក​ហើយ ​​ប៉ុន្តែពួកគាត់​​​ធ្វើ​​ត្រឹម​ត្រូវ​​តែ​ចំពោះមុខ​សមត្ថកិច្ច​​​​ប៉ុណ្ណោះ ​​ពេលចេញ​​ផុត​​នៅតែ​ប្រព្រឹត្ដខុសច្បាប់ដដែល ៕