ព្រឹត្តិការណ៍​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី ​28 តុលា


*ឆ្នាំ១៧០៧
-ការរញ្ជួយដី​ Hoei កម្រិត៨,៦​​រិច​ស្ទ័រ​​នៅ​ក្នុង​តំប​ន់ Honshu, Shikouk និង Kyushu ​ប្រទេស​ជប៉ុន ​បាន​​សម្លាប់​មនុស្ស​ជាង​៥.០០០​នាក់ ។
*ឆ្នាំ១៧៧៥
-សង្គ្រាម​​បដិ​វត្តន៍​​អាមេរិក ៖ អង់​​គ្លេស​​​ប្រកាស​ហាម​ឃាត់​ប្រជា​ពល​រដ្ឋ​​របស់​ខ្លួន​មិន​ឱ្យ​ចាក​ចេញ​​ពី​ទី​ក្រុង​បូស្តុន ។
*ឆ្នាំ១៩១៨
-​សង្គ្រាម​លោក​​លើក​ទី​១ ៖ ឆេ​កូ​ស្លូ​វ៉ាគី ទទួល​​បាន​​ឯក​រាជ្យ​​ពី​ប្រទេស​ហុង​គ្រី និង​អូទ្រីស។
*ឆ្នាំ១៩៤០
-​សង្គ្រាម​លោក​លើក​ទី​២ ៖ ​ប្រទេស​អ៊ីតាលី ​ចូល​ឈ្លាន​ពាន​​ប្រទេស​ក្រិក​​តាម​រយៈ​​ប្រទេស​អាល់​បានី ហើយ​បាន​ជំរុញ​​ឱ្យ​ប្រទេស​ក្រិក​ធ្លាក់​​ចូល​ទៅ​ក្នុង​សង្គ្រាម​​លោក​លើក​ទី២ដែរ ។
*ឆ្នាំ១៩៦៤
-​សង្គ្រាម​វៀតណាម ៖ ​មន្ត្រី​ជាន់​ខ្ពស់​​សហ​រដ្ឋ​អាមេរិក​បានបដិ​សេធ​ថា ខ្លួន​មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​​ទៅនឹង​ការ​ទម្លាក់​គ្រាប់​បែក​​នៅ​វៀតណាម​​ខាង​ជើង​​នោះ​ទេ ។
*ឆ្នាំ១៩៩៥
-​យ៉ាង​​ហោច​ណាស់​​មាន​មនុស្ស​​២៨៩​នាក់ បាន​ស្លាប់​​ និង​២៦៥​នាក់​រង​របួស​​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ភ្លើង​ឆេះ​​ផ្លូវ​ក្រោម​ដី ​ក្នុងទីក្រុងបាគូ នៃ​ប្រទេស​អាស៊ែ​បៃហ្សង់ ។
*ឆ្នាំ២០០៩
-​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​តំបន់​ប៉េសាវ៉ា របស់​ប្រទេស​ប៉ាគីស្ថាន ​បាន​សម្លាប់​​មនុស្ស​​១១៧​​នាក់ និង​២១៣​នាក់​ផ្សេង​ទៀត​រង​​របួស។
-អង្គ​ការ​ណា​សា​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ការ​បាញ់​បង្ហោះ​រ៉ុក្កែត Ares I-X ។
*ឆ្នាំ២០១០
-​កិច្ច​ប្រជុំ​​អាស៊ាន​លើក​ទី​១៧ ​ត្រូវ​​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុ​ងទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។
-​លោក Nyanwn រដ្ឋ​​មន្ត្រី​ក្រសួងការ​បរទេស​​​មីយ៉ាន់​ម៉ា បានថ្លែង​​​ប្រាប់​មេ​ដឹក​នាំ​​កំពូល​​អាស៊ានថា ​អ្នក​ស្រីអូង សានសូជី អាច​នឹង​ត្រូវ​បាន​ដោះ​លែង​បន្ទាប់​​ពីការ​​បោះ​ឆ្នោត នៅ​ថ្ងៃទី​៧ វិច្ឆិកា ឆ្នាំ​២០១០ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ