ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​27 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៧៩៥-សហ​រដ្ឋ​អាមេរិក​ និង​អេស្ប៉ាញ​​បាន​ចុះ​ហត្ថ​លេខា​​សន្ធិ​សញ្ញា​ទី​ក្រុង​​ម៉ាឌ្រីត ។ សន្ធិ​សញ្ញា​​នេះ​ផ្តោតទៅលើ​ដំណោះ​ស្រាយ​​ព្រំ​ដែន​​រវាង​បណ្តា​ប្រទេស​នៅ​ក្រោម​​អាណានិគម​អេស្ប៉ាំញ​ និង​សហ​រដ្ឋ​​អាមេរិក ។
*ឆ្នាំ១៨០៦-​កង​ទ័ព​​បារាំង​ចូល​លុក​លុយ​ទីក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺ​ម៉ង់​ ។

*ឆ្នាំ១៧៩៥
-សហ​រដ្ឋ​អាមេរិក​ និង​អេស្ប៉ាញ​​បាន​ចុះ​ហត្ថ​លេខា​​សន្ធិ​សញ្ញា​ទី​ក្រុង​​ម៉ាឌ្រីត ។ សន្ធិ​សញ្ញា​​នេះ​ផ្តោតទៅលើ​ដំណោះ​ស្រាយ​​ព្រំ​ដែន​​រវាង​បណ្តា​ប្រទេស​នៅ​ក្រោម​​អាណានិគម​អេស្ប៉ាំញ​ និង​សហ​រដ្ឋ​​អាមេរិក ។
*ឆ្នាំ១៨០៦
-​កង​ទ័ព​​បារាំង​ចូល​លុក​លុយ​ទីក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺ​ម៉ង់​ ។
*ឆ្នាំ​១៨១០
សហរដ្ឋ​អាមេរិក​​បាន​ដាក់​បញ្ចូល​អតីតដែនដី​អាណានិគម​របស់​ប្រទេស​អេស្ប៉ាញ​នៅភាគ​ខាង​លិច​នៃ​រដ្ឋ​ផ្លរីដាជា​របស់​ខ្លួន។​
*ឆ្នាំ១៩០៤
-​ផ្លូវ​រថភ្លើង​​ក្រោម​ដី​លើក​ដំបូង​​បង្អស់​ក្នុង​ទីក្រុង​ញូវ​យ៉ក​ត្រូវ​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​។ ផ្លូវ​នេះ​ត្រូវ​បាន​​​ចាត់​ទុក​ថា ជា​ផ្លូវ​​ក្រោម​ដី​ដ៏​ធំ​​ជាង​គេ​បំផុត​ នៅសហ​រដ្ឋ​អាមេរិក​​ ហើយ​ក៏​ជា​ផ្លូវ​​រថភ្លើង​​ក្រោម​ដី​មួយ​ដ៏​ធំបំផុត​រប​ស់​ពិភព​លោក​ផង​​ដែរ ។
*ឆ្នាំ១៩៤៤
-​សង្គ្រាម​លោក​លើក​ទី២ ៖ ​កង​ទ័ព​អាល្លឺ​ម៉ង់​​ចូ​លកាន់​កាប់​តំបន់ Banska Bystrica នៃ​ប្រទេសស្លូវ៉ាគី ។
*ឆ្នាំ១៩៥៣
-​ការ​ធ្វើ​តេស្ត​​អាវុធ​នុយ​ក្លេ​អ៊ែរ​ Totem ២​របស់​​អង់​គ្លេស ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។
*ឆ្នាំ១៩៦១
-ប្រទេសម៉ុងហ្គោលី ចូលជា​សមា​ជិក​អង្គ​ការ​សហ​ប្រជា​ជាតិ ។
*ឆ្នាំ១៩៩១
-​ចំនួន​អ្នក​​ជាប់​ពន្ធនាគារនៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​​បាន​កើន​ឡើង​​ដល់​​១​លាន​នាក់​។ ចំនួន​នេះត្រូវ​បាន​គេចាត់​ទុកថា ជា​ចំនួន​ខ្ពស់​បំផុត​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក ។
*ឆ្នាំ១៩៩៥
-​ប្រទេស​ឡេតូនី បាន​ដាក់​ពាក្យ​សុំ​​ចូល​ជា​សមា​ជិក​សហ​ភាព​អឺរ៉ុប ។
*ឆ្នាំ២០០៩
-​ប្រទេស​កាតា​ បាន​បើក​សម្ពោធ​​រថភ្លើង LNG ​ដែល​ជា​រថភ្លើង​​​ធំ​បំផុត​​លើ​ពិភព​លោក។
*ឆ្នាំ២០១០
-ប្រទេស​កូរ៉េ​​ខាង​ជើង​បាន​ទាម​ទារ​​អង្ករ​ចំនួន​៥​សែន​តោន ​និង​ជី​ចំនួន​៣​សែន​តោន ពីកូរ៉េ​​ខាង​ត្បូង​ ជាថ្នូរ​ទៅ​នឹង​ការ​សុំ​ឱ្យ​មាន​ការ​ជួប​ជុំ​ក្រុម​គ្រួសារ ។
-​ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​រលក​យក្ស​ស៊ូណា​​មិ នៅកោះ​​សូម៉ាត្រា ប្រទេស​ឥណ្ឌូណេ​ស៊ី​ បាន​កើន​ឡើង​ដល់​២៨២នាក់​ និង​​រាប់​រយ​នាក់​​ផ្សេង​ទៀត​បាត់​ខ្លួន ៕