ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋ​អាមេរិក​ប្រឈមមុខ​នឹងប្រាក់​ បំណុល​សរុប​ចំនួនជាង​៤សែន​កោដិ​ដុល្លារ

12 ឆ្នាំ មុន

ប្រាក់បំណុល​​សរុបរបស់​សហរដ្ឋអាមេរិក​ ប្រហែលលើស​ពី៤សែនកោដិ​ដុល្លារ។ ​ចំណែករដ្ឋ ​ដែលមាន​ប្រាក់បំណុល​ច្រើនជាង​គេបំផុតនោះគឺ​ រដ្ឋកាលីហ្វ័រនីញ៉ា ​ស្របពេល​ដែលរដ្ឋ​មាន​​​ប្រាក់​បំណុល​តិចជាងគេ​បំផុតគឺ​ Vermont ។ នេះបើ​ ​តាម​អ្នក​​វិភាគនា​ពេលថ្មីៗ​នេះ។​

ប្រាក់បំណុល​​សរុបរបស់​សហរដ្ឋអាមេរិក​ ប្រហែលលើស​ពី៤សែនកោដិ​ដុល្លារ។ ​ចំណែករដ្ឋ ​ដែលមាន​ប្រាក់បំណុល​ច្រើនជាង​គេបំផុតនោះគឺ​ រដ្ឋកាលីហ្វ័រនីញ៉ា ​ស្របពេល​ដែលរដ្ឋ​មាន​​​ប្រាក់​បំណុល​តិចជាងគេ​បំផុតគឺ​ Vermont ។ នេះបើ​ ​តាម​អ្នក​​វិភាគនា​ពេលថ្មីៗ​នេះ។​

ប្រាក់បំណុលទាំង​នោះកើនឡើងកាន់តែ  ​ច្រើនរួមផ្សំមកពីបញ្ហាបុគ្គលិកផ្នែកថែទាំសុខ ភាព ​​ប្រាក់កម្ចីធានារ៉ាប់រងដល់អ្នកអត់ការងារ ធ្វើ ​ ផែនការពន្ធក្នុងឆ្នាំ២០១១​​និងការចំណាយ​ក្រៅ​ខ្ទង់មានគម្លាតឆ្ងាយពីគ្នា។​ ​ជាសរុបទៅសហ​រដ្ឋអាមេរិកមានប្រាក់​បំណុលសរុបចំនួន៤,២​ សែនកោដិដុល្លារ។

ក្រុមដែលតាមដានក្របខណ្ឌពន្ធនិងគាំទ្រ ដល់ការកំណត់លើការចំណាយនិងពន្ធនិយាយថា ឱនភាពថវិការដែលរដ្ឋបានធ្វើឡើង មិនបាន​ផ្តល់​រូបភាពពេញលេញនៃប្រាក់បំណុលរបស់រដ្ឋឡើយ ហើយពឹងផ្អែកទៅលើការក្លែងបន្លំ​ថវិកា​និង​ល្បែង​គណនេយ្យដើម្បីលាក់បាំងទំហំនៃ​ឱន​ភាព។
ការដួលរលំនៃវិស័យអចលនទ្រព្យ វិបត្តិ​ហិរញ្ញ​វត្ថុ និងការធ្លាក់ចុះសេដ្ឋកិច្ចជាថ្មី បាន​បណ្តា​លឲ្យ​​ប្រាក់​ចំណូលរដ្ឋធ្លាក់ចុះ និងបង្កឲ្យ មានប្រហោងចេះតែរីកធំឡើងក្នុងថវិកាជាតិ របស់ ខ្លួនកន្លងទៅជាច្រើនឆ្នាំ។ ដោយសារថា​គ្រប់​រដ្ឋទាំងអស់លើកលែងតែរដ្ឋVermont ត្រូវ​បញ្ចប់ការប្រមូលពន្ធប្រចាំឆ្នាំរបស់គេឲ្យមាន តម្លាភាព ជាមួយថវិកានោះរដ្ឋទាំងអស់បាន​ត្រូវ​ខំរស់ទាំងត្រដរខ្យល់តាមការកាត់បន្ថយការ
ចំណាយ ដំឡើងពន្ធខ្ចីនិងបង្វែរទៅឲ្យរដ្ឋសហ​ព័ន្ធមួយ។

អ្នកបង់ពន្ធមានក្តីកង្វល់ពីរដ្ឋដែលមានហិរញ្ញវត្ថុទន់ខ្សោយនិងត្រូវខំតស៊ូសម្រាប់រយៈពេល យូរ ហើយសមាជិកសភាមកពី​គណបក្ស​សាធា​រណរដ្ឋក៏បានសួរថាតើស្ថានភាពវា​អាក្រក់​ជាងអ្វីដែលរដ្ឋនានាបាននិយាយឬយ៉ាង​ណា? ថវិការដ្ឋគឺពឹងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ និងអត្រាពន្ធប្រាក់ចំណូលដែលផ្តល់មកពី​រដ្ឋបាលពន្ធនៃសហព័ន្ធក្នុងការសម្រេចដាក់​ចំណាត់ថ្នាក់របស់​វា។

ប្រាក់បំណុលពិតសរុបប្រហែលជាទាបជាង នេះ ពីព្រោះថាក្រុមខាងលើបានប្រើប្រាស់ការ​ព្យាករខ្ពស់បំផុតនៃគម្លាតប្រាក់បំណាច់។ ចំណែក​ក្រុមអ្នកអភិរក្សនិយមនៅសហរដ្ឋអាមេ​រិក គិតថា វិទ្យាស្ថានឧស្សាហកម្មអាមេរិក​និយាយ​​ថាប្រាក់សោធនសាធារណៈមានតិច​ជាង​​២,៨​សែន​កោដិដុល្លារ។
ចំណែកក្រុមស្រាវជ្រាវមួយផ្សេងទៀតគិត ថា ប្រាក់បំណុលសោធនសរុបរបស់សហរដ្ឋ​អាមេ​រិកមានប្រហែល៧ពាន់លានដុល្លារ។
អ្នកសេដ្ឋកិច្ចនិយាយថា ការវិនិយោគនឹង​ទទួលផលចំណេញត្រឡប់វិញប្រចាំឆ្នាំប្រហែល ៤ភាគរយស្របពេលដែលមូលនិធិហិរញ្ញវត្ថុជា ច្រើនរំពឹងថាវានឹងអាចទទួលបានដើមទុនវិញ ព្រមជាមួយផលចំណេញប្រចាំឆ្នាំក្បែរ៨ភាគ រយ​រហូតដល់២០ឆ្នាំឯណោះ។

ដំណោះស្រាយថវិការដ្ឋ(State Budget Solution)និយាយថា រដ្ឋកាលីហ្វ័រនីញ៉ាមាន​ប្រហោងហិរញ្ញវត្ថុធំជាងគេ ដែលមានប្រាក់​បំណុល​សរុបចំនួនជាង៦១២ពាន់លានដុល្លារ។ រដ្ឋញូវយ៉ក មានប្រាក់បំណុល​៣០៥​ពាន់​លាន​ដុល្លារ រដ្ឋតិចសាសមានប្រាក់បំណុល​២៨៣​ពាន់​លាន​ដុល្លារ។ រដ្ឋ New Jersey មានប្រាក់​បំណុល​ចំនួន១៨៣ពាន់លានដុល្លារ ​រដ្ឋIllinois មានប្រាក់បំណុល១៥០ពាន់លានដុល្លារ
ចំណែករដ្ឋ Vermont ដែលមាន​ប្រាក់​បំណុលតិចជាងគេមានចំនួន៦ពាន់លាន​ដុល្លារ។  រដ្ឋ​កាលីហ្វ័រនីញ៉ាបានខ្ចីប្រាក់ពីរដ្ឋសហព័ន្ធចំនួន ៨,៦​ដើម្បីចំណាយសម្រាប់អ្នកអត់ការងារ៕