ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​26 តុលា


*ឆ្នាំ១៨១១
-រដ្ឋា​ភិបាល​​អាហ្សង់​ទីន​បាន​​ប្រកាស​ផ្តល់​​​សិទ្ធិ​សេរី​ភាព​​​ក្នុង​ការ​បញ្ចេញ​​មតិ​សម្រាប់​អ្នក​សារ​ព័ត៌​មាន ។
*ឆ្នាំ១៩១៧
-សង្គ្រាម​​លោក​លើក​ទី១ ៖ ​ប្រទេស​​ប្រេស៊ីល​ប្រកាស​សង្គ្រាម​​ជា​មួយ​អាល្លឺម៉ង់ ។
*ឆ្នាំ១៩៤៧
-អធិរាជ​​គ្រប់​គ្រង​​ដែន​ដី​កាស្មៀរ ​បាន​យល់​ព្រម​​ប្រគល់​អាណា​ចក្រ​​រ​បស់​ខ្លួនទៅ​ឱ្យ​ឥណ្ឌា ។
*ឆ្នាំ១៩៩៤
-​ប្រទេស​ហ្ស៊ក​ដានី ​និង​អ៊ីស្រាអែល ​បាន​យល់​​ព្រម​​ចុះ​ហត្ថ​លេខា​​លើ​សន្ធិ​សញ្ញា​សន្តិ​​ភាព ។
*ឆ្នាំ២០០២
-​ការ​ឡោម​ព័ទ្ធ​​មហោ​ស្រព​​ទីក្រុង​ម៉ូស្គូ ៖ ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ភេរវ​ករ​ឆេ​ឆេនី​ និង​ចំណាប់​ខ្មាំង​ចំនួន​១៥០​នាក់ ​​បាន​​ស្លាប់​នៅ​ពេល​ដែល​ទាហាន​​រុស្ស៊ី​បាញ់​ទៅ​លើ​​ពួក​ភេរវ​ករ​ក្នុង​គោល​បំណង​​រំដោះ​ចំណាប់​ខ្មាំង​ដែល​ជាប់​​ក្នុង​សាល​មហោស្រព ។
*ឆ្នាំ២០០៥
-​វាគឺជា​លើក​ទី​១ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​នៃ​ប្រទេស​អ៊ីរ៉ង់ដែល​យល់​ព្រម​ឱ្យ​មាន​ការ​ប្រារព្ធ​​ធ្វើ​​ពិធី​រំលឹកវិញ្ញាណ​ក្ខន្ធ​ដល់​ទាហាន​ឥណ្ឌា​ដែល​​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ ដើម្បី​អង់​គ្លេស​​នៅ​ក្នុង​ប្រទេស​​​អ៊ីរ៉ង់ ។
*ឆ្នាំ២០០៦
-​អតីត​ប្រធានាធិបតី​ហ្វ៊ីលីពីន ​​ចូសេហ្វ ​អេស្ត្រាដា ត្រូវបាន​ដោះ​លែង​ឱ្យ​​មាន​សេរីភាព​បន្ទាប់​ពី​ទទួល​បាន​ការ​លើក​លែង​ទោស​​ពី​លោក​ស្រី​នាយក​រដ្ឋ​ម​ន្ត្រី Gloria Arroyo ។
*ឆ្នាំ២០១០
-សត្វ​ប្រើសពណ៌​ក្រហម​មួយ​ក្បាល​ដែល​ត្រូវ​បាន​គេ​ជឿថា ជាសត្វ​ព្រៃ​ធំជាងគេ​បំផុត​​របស់​ប្រទេស​អង់​គ្លេស ​ត្រូវបាន​គេ​បាន​​បាញ់​សម្លាប់។
-ការ​រាលដាល​​​ជំងឺ​អាសន្ន​រោគ​​បាន​សម្លាប់​មនុស្ស​៥៥៩​នាក់ ក្នុង​ប្រទេស​កាមេរូន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ