ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញរបស់​ប្រទេស​ជប៉ុន​កើន​ឡើង​បើទោះជា​​ប្រាក់យ៉េន​ឡើងថ្លៃ

12 ឆ្នាំ មុន

ការនាំចេញ​របស់​ប្រទេស​ជប៉ុនក្នុង​ខែកញ្ញា​កើន​ឡើងយ៉ាង​លឿនជាង​ការរំពឹង​ទុកធៀបជា​​មួយឆ្នាំ​ចាស់ក្នុង​ខែដដែល​ វាបានបង្ហាញ​ពីការ​កើន​ឡើងដោយ​​ស្ងៀមស្ងាត់​នៃការ​ស្តារ​សេដ្ឋកិច្ច​​ឡើងវិញ​របស់ប្រទេស​ជប៉ុន​ បើទោះជា​សេដ្ឋកិច្ច​​ពិភពលោក​ទាំងមូល​កើនឡើង​យឺតក្តី។​

ការនាំចេញ​របស់​ប្រទេស​ជប៉ុនក្នុង​ខែកញ្ញា​កើន​ឡើងយ៉ាង​លឿនជាង​ការរំពឹង​ទុកធៀបជា​​មួយឆ្នាំ​ចាស់ក្នុង​ខែដដែល​ វាបានបង្ហាញ​ពីការ​កើន​ឡើងដោយ​​ស្ងៀមស្ងាត់​នៃការ​ស្តារ​សេដ្ឋកិច្ច​​ឡើងវិញ​របស់ប្រទេស​ជប៉ុន​ បើទោះជា​សេដ្ឋកិច្ច​​ពិភពលោក​ទាំងមូល​កើនឡើង​យឺតក្តី។​

 កិច្ចប្រជុំធនា​គារជប៉ុននៅថ្ងៃ​ព្រហស្បតិ៍​ខាង​​មុខ​ ប្រហែលជា​កាត់បន្ថយការព្យាករ​​សេដ្ឋ​កិច្ច​របស់ខ្លួន​ ពីព្រោះការងើប​ឡើងយឺត​នៃ​សេដ្ឋ​កិច្ច​​ពិភពលោក​ ប៉ុន្តែក៏ត្រូវរក្សា​​នយោ​​បាយ​រូបិយ​វត្ថុ​​​ដដែលរហូតដល់​លែងមាន​ការ​ជជែ​ក​​ពីបញ្ហា​វិបត្តិប្រាក់​បំណុលអឺរ៉ុប។​

លោក Yoshiki Shinke​ ប្រធានអ្នក​សេដ្ឋ​កិច្ច​នៃ​វិទ្យាស្ថានស្រាវជ្រាវជីវិត​ Dai-Ichi​ និយាយ​ថា​ «ដំណើរការនៃស្តារការនាំចេញគឺ ​ពិត​ជាយឺត​ ហើយខ្ញុំក៏គ្មានសុទិដ្ឋនិយមអំពី​​តួលេខ​ខាងលើឡើយ។​ ការប៉ះពាល់នៃការកើន​ឡើង​​យឺត​នៃ​សេដ្ឋកិច្ចពិភពលោក ​គឺ​មាន​កម្លាំង​ខ្លាំង​ក្លា​ណាស់​ តួយ៉ាងដូចជាតម្លៃនៃប្រាក់​យ៉េន​ឡើង​ថ្លៃ»។​

ធនាគារជប៉ុនដូចជាបាន​ធូរស្រាលបន្តិចក្នុង​សប្តាហ៍នេះ។ ​តម្លៃប្រាក់យ៉េនឡើងថ្លៃ​ធៀបជា​មួយ​ប្រាក់ដុល្លារ​ នៅតែបន្តជាពពកខ្មៅ​សម្រាប់​ប្រទេស​ដែល​មានសេដ្ឋកិច្ចលេខ​​៣ដែល​ពឹង​ផ្អែក​​ទាំងស្រុង​លើការនាំចេញដែលជាយន្តការ​នៃការ​កើនឡើងសេដ្ឋកិច្ច។

ប្រាក់ដុល្លារធ្លាក់ចុះ​ធៀបជាមួយប្រាក់យ៉េន​ ​ក្នុងមួយដុល្លារប្តូរបាន៧៥,៧៨យ៉េន។​ ការនាំចេញកើនឡើង​២,៤ភាគរយក្នុងខែ​កញ្ញា ​ស្របពេលដែលគេព្យាករ​ថា​មានតែ​១​ភាគ​រយនោះ។

ការនាំចូលកើនឡើង​១២,១ភាគរយក្នុងខែ​កញ្ញា​ដូចគ្នាតែការព្យាករ​ថា ​មានចំនួន​១២,៦​ភាគ​រយ។​ ​ការនាំចេញទៅកាន់ទ្វីបអាស៊ីបានកើន​ឡើង​០,២ភាគរយធៀប​ជាមួយឆ្នាំ​ចាស់​ ពេល​នេះប្រទេសចិនស្រូបយកទំនិញជប៉ុនចំនួនកើន​ឡើង២,៧ភាគរយ ចំណែកនៅសហរដ្ឋអាមេរិក​កើនឡើងការនាំចេញចំនួន០,៤ភាគរយ៕