ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​25 តុលា


*ឆ្នាំ១៤១៥
-កង​ទ័ពរបស់​​ព្រះ​អង្គ​ម្ចាស់​អង់​គ្លេស​ Henry V បាន​ផ្តួល​កង​ទ័ព​បារាំង​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​​ក្នុង​តំបន់ Agincoau ។
*ឆ្នាំ១៧៦០
-George III ​បាន​ក្លាយ​​ជា​ព្រះ​មហា​ក្សត្រ​​របស់​ចក្រ​ភព​​អង់​គ្លេស ។
*ឆ្នាំ១៩៤៥
-​សាធារណ​រដ្ឋ​ប្រជាមានិត​​ចិន​គ្រប់​គ្រង​​ប្រព័ន្ធ​​រដ្ឋ​បាល​​កោះ​តៃវ៉ាន់​ ។
*ឆ្នាំ១៩៦២
-ប្រទេស​អ៊ូហ្គង់​ដា ចូល​ជា​សមា​ជិក​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ១៩៦២
-​លោក Nelson Mandela អតីត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​​៥​ឆ្នាំ ។
*ឆ្នាំ១៩៨៣
-សហ​រដ្ឋអាមេរិក​​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ការ៉ាអ៊ីប បាន​ចូល​​ឈ្លាន​ពាន​​ប្រទេស​ហ្គ្រើ​ណា​ដ ។ ការ​ចូល​ឈ្លាន​ពាន​នេះ​បាន​កើត​ឡើង​រយៈ​ពេល​៦​ថ្ងៃ បន្ទាប់​​ពីលោក Maurice Bishop នាយក​រដ្ឋ​មន្ត្រី​​​ និង​អ្នក​គាំទ្រ​រ​បស់​​លោក​​ត្រូវបាន​កាត់​ទោស​ពី​បទ​​ធ្វើ​រដ្ឋ​ប្រហារ ។
*ឆ្នាំ២០០៥
-​សាជីវ​​កម្ម​ផ្សាយ​សំឡេងអង់​គ្លេស​​ប៊ីប៊ី​ស៊ី ​បាន​ប្រកាស​ថា ខ្លួន​នឹង​​បើក​ប៉ុស្តិ៍​​ទូរទស្សន៍​​ផ្សាយ​ព័ត៌​មាន​ជា​ភាសា​អារ៉ាប់​នៅ​ឆ្នាំ​២០០៧ ។
*ឆ្នាំ២០០៦
-​ជម្លោះ​ក្នុង​តំបន់​ដី​​សណ្តប្រទេស​នីហ្សេ ​៖ ​អ្នក​ស្រុក​រស់​នៅ​ក្នុង​តំបន់​ដី​សណ្តនីហ្សេ បាន​ធ្វើ​កូដ​កម្ម និង​រឹប​អូស​យក​ឧបករណ៍​​​ចម្រាញ់​ប្រេង​​របស់​​​ក្រុម​ហ៊ុន​មួយ​នៃ​ប្រទេស​ហូឡង់​ដែល​​បង្ខំ​​​ឱ្យ​​ការផលិត​ប្រេង​ក្នុង​តំបន់​នោះ​ត្រូវ​ផ្អាក​​ដំណើរ​ការ។
*ឆ្នាំ២០០៩
-​ការ​បំផ្ទុះគ្រាប់​បែក​​ក្នុង​ទីក្រុង​​បាដា​ដ បាន​សម្លាប់​មនុស្ស​១៥៥​នាក់ និង​៧២១​នាក់​ផ្សេង​ទៀតរង​របួស ។
*ឆ្នាំ២០១០
-អាជ្ញា​ធរ​ប្រទេស​​​ឥណ្ឌូណេស៊ី ​បាន​ជម្លៀស​​ប្រជាជន​ចំនួន​៤០.០០០​នាក់ ​ចេញពី​កោះ​តៃវ៉ាន់ ​ដោយ​សារ​ភ័យ​ខ្លាច​​មាន​ផ្ទុះ​ភ្នំភ្លើង​ Merapi ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ