ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនអាសនៈ​ព្រឹទ្ធសភា​61ត្រូវធ្វើការ​បោះឆ្នោត​នៅថ្ងៃ​ទី29 មករា ឆ្នាំ​2012

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គជប) កាលពីថ្ងៃទី​២៤​តុលា ឆ្នាំ២០១១ បានប្រកាសពីចំនួនអាសនៈ​ព្រឹទ្ធសភា៦១ ដែលត្រូវរៀបចំការបោះ​ឆ្នោតនៅ ថ្ងៃទី២៩ មករា ឆ្នាំ២០១២ ក្នុងនោះ៥៧អាសនៈ ជ្រើសរើសដោយការបោះឆ្នោត ២អាសនៈតែង​តាំងដោយព្រះមហាក្សត្រ និង២អាសនៈមកពី​រដ្ឋ​សភា។ ការបោះឆ្នោតជ្រើសរើសសមាជិក​ សមា​ជិកា

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គជប) កាលពីថ្ងៃទី​២៤​តុលា ឆ្នាំ២០១១ បានប្រកាសពីចំនួនអាសនៈ​ព្រឹទ្ធសភា៦១ ដែលត្រូវរៀបចំការបោះ​ឆ្នោតនៅ ថ្ងៃទី២៩ មករា ឆ្នាំ២០១២ ក្នុងនោះ៥៧អាសនៈ ជ្រើសរើសដោយការបោះឆ្នោត ២អាសនៈតែង​តាំងដោយព្រះមហាក្សត្រ និង២អាសនៈមកពី​រដ្ឋ​សភា។ ការបោះឆ្នោតជ្រើសរើសសមាជិក​ សមា​ជិកា ព្រឹទ្ធសភានឹងត្រូវធ្វើឡើងនៅតាមមណ្ឌល​ភូមិភាគចំនួន៨នៅទូទាំងប្រទេសកម្ពុជា ។ ការ ប្រកាស​នេះធ្វើឡើងនៅក្នុងកិច្ច​ប្រជុំ​មួយរបស់​ គជប​ជាមួយគណ​បក្ស​នយោ​បាយនៅទីស្តីការ គជប ស្ថិតក្នុងបរិវេណ ក្រសួងមហាផ្ទៃ។

លោកសោម ច័ន្ទឌីណា សមាជិក គជប ​និង​ជាប្រធានអង្គប្រជុំបានថ្លែងថា អង្គបោះ​ឆ្នោត និងអ្នកបោះឆ្នោតរួមមានសមាជិកសភា​ចំនួន​១២៣រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន   ១១.៣៥២រូប ។ ឈ្មោះអ្នកបោះឆ្នោតឆ្នាំ​២០១២ខាងមុខសរុបមានចំនួន១១.៤៧៥រូបដែល​កំពុងស្ថិតនៅក្នុងមុខតំណែងបច្ចុប្បន្ន ។ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និងអង្គបោះ​ឆ្នោត​ត្រូវបានគណបក្សនយោបាយបានបញ្ជូនមក គជបរួចហើយ។

លោកសោម ច័ន្ទឌីណាបន្តថា តាមច្បាប់ស្តី​ពី​ការ​បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា គជបចែកជាមណ្ឌលបោះឆ្នោតចំនួន៨ភូមិ​ភាគ ​និងចែកជា៣៣ការិយាល័យបោះឆ្នោត ។ ភូមិ​ភាគ១ គឺរាជធានីភ្នំពេញមាន៦អាសនៈ មាន៩៦​សង្កាត់។ កំពង់ចាមមានចំនួន៨អាសនៈ​មាន​ចំនួន១៧៣ឃុំ-សង្កាត់ ។ កណ្តាលមាន៥​អាសនៈ​មាន១២៧ឃុំ-សង្កាត់។នៅភូមិភាគ៤ មាន​១០អាសនៈ មាន២៩២ឃុំ-សង្កាត់ ។​ភូមិ​ភាគ​៥មាន៧អាសនៈ មាន១៩៧ឃុំសង្តាត់ ។ ភូមិភាគ៦មាន៧អាសនៈ ១៩៦ឃុំ-សង្កាត់ ។​ភូមិភាគ​៧​មាន៨អាសនៈ មាន២៦០ឃុំ-សង្កាត់ និងភូមិភាគ៨មាន៦អាសនៈមាន២៨០ឃុំ-សង្កាត់។
អ្នកបោះឆ្នោតជាតំណាងរាស្រ្ត និងក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដែលកំពុងកាន់តំណែង​ក្នុងការ​ងារ និងមានឈ្មោះនៅក្នុងបញ្ជីដែលខ្លួនបានចុះ ជាបេក្ខជន។ អ្នកទាំងនោះមានសិទ្ធិចុះឈ្មោះ និងបោះឆ្នោតអាចធ្វើឡើងតែក្នុងមណ្ឌលរបស់ខ្លួនប៉ុណ្ណោះ។ ការិយាល័យបោះឆ្នោតមានតែ​មួយ​ទេ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា និងនៅ​តាមឃុំ-សង្កាត់ ។ ការិយាល័យបោះឆ្នោត នីមួយៗនឹងកា្លយជាកន្លែងរាប់សន្លឹកឆ្នោត​ផង​ដែរ។

ស្របពេលជាមួយគ្នានេះដែរ គជបក៏បានផ្សព្វផ្សាយពីលទ្ធផលបណ្តោះអាសន្ននៃការចុះ​ឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១១ គិតពីថ្ងៃទី១​កញ្ញា ​ដល់ថ្ងៃទី១៨ តុលា​ ឆ្នាំ​២០១១ ។ យោងតាមរបាយការណ៍ដែល​គជបទទួលបានពីឃុំ-សង្កាត់ចំនួន១.៦១៧នៅ​ទូទាំងប្រទេសឱ្យដឹងថា មានអ្នក​បោះ​ឆ្នោត​ថ្មីចំនួន៩១៧​.១៧៨នាក់បានចុះឈ្មោះ ។​ គជប​បានរកឃើញឈ្មោះខ្មោចចំនួន​២៤៩.០៩៥នាក់ ដែលត្រូវលុបចេញនិងឈ្មោះ​ចំនួន១៣៦.៧៧៨​នាក់ ត្រូវកែតម្រូវ៕