គ្រោះថ្នាក់រថយន្តដ៏រន្ធត់មួយកើតឡើងនៅក្នុងទីក្រុងជុងគីង ប្រទេសចិន កាលពីថ្ងៃទី១ មីនា កន្លងមក ដោយរថយន្តធុនតូចមួយគ្រឿងបើកបង្ហោះបុកជញ្ជាំងថ្មបេតុងធ្លាយរថយន្តចេញក្រៅពាក់កណ្តាល បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅកន្លែងចតរថយន្តមួយ ។ តាមប្រភពព័ត៌មានមួយថា គ្រោះថ្នាក់នេះកើតឡើងនៅពេលអ្នកបើករថយន្តនេះរយែរថយន្តចេញ ហើយនៅពេលនោះអ្នកបើករថយន្តហាក់ដូចជាមានការភ័យស្លន់ស្លោមិនជាន់ហ្វ្រាំង បែរជាជាន់ហ្គា បណ្តាលឱ្យរថយន្តហោះទៅបុកជញ្ជាំងនៃចំណតរថយន្តធ្លុះ ធ្វើឱ្យរថយន្តចេញក្រៅពាក់កណ្តាល ។ អ្នកបើករថយន្តនេះរងរបួសបន្តិចបន្តួចប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ