ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាអ្នកអត់​ការងារ​ធ្វើធ្លាក់​ចុះពាក់​ កណ្តាលនៅ​សហរដ្ឋអាមេរិ​ក្នុង​ខែកញ្ញា

12 ឆ្នាំ មុន

អត្រាអ្នកអត់​ការងារធ្វើ​ បានធ្លាក់ចុះ​​អស់​ពាក់​កណ្តាលនៅ​​សហរដ្ឋអាមេរិក​ក្នុង​ខែ​កញ្ញា​​កន្លង​​ទៅ​។ ​ក្រសួងការងារ​និយាយថា ​អត្រា​អ្នកអ​ត់​ការ​ងារ​ធ្វើ​​ធ្លាក់ចុះក្នុង​រដ្ឋចំនួន២៥ ​ហើយ​កើន​​​ឡើង​ក្នុង​​រដ្ឋ​ចំនួន១៤ ​និងរក្សា​តួ​លេខ​ដដែល​​ក្នុង​រដ្ឋ​ចំនួន​​១​១​នៅ​សហរដ្ឋ​អាមេរិក។ ​កាល​ពី​ខែ​​សីហា​អត្រា​អ្នកអត់​ការងារធ្វើ​បានកើន​ឡើង​ក្នុងរដ្ឋ​ចំនួន២៦។

អត្រាអ្នកអត់​ការងារធ្វើ​ បានធ្លាក់ចុះ​​អស់​ពាក់​កណ្តាលនៅ​​សហរដ្ឋអាមេរិក​ក្នុង​ខែ​កញ្ញា​​កន្លង​​ទៅ​។ ​ក្រសួងការងារ​និយាយថា ​អត្រា​អ្នកអ​ត់​ការ​ងារ​ធ្វើ​​ធ្លាក់ចុះក្នុង​រដ្ឋចំនួន២៥ ​ហើយ​កើន​​​ឡើង​ក្នុង​​រដ្ឋ​ចំនួន១៤ ​និងរក្សា​តួ​លេខ​ដដែល​​ក្នុង​រដ្ឋ​ចំនួន​​១​១​នៅ​សហរដ្ឋ​អាមេរិក។ ​កាល​ពី​ខែ​​សីហា​អត្រា​អ្នកអត់​ការងារធ្វើ​បានកើន​ឡើង​ក្នុងរដ្ឋ​ចំនួន២៦។

នៅទូ​ទាំងប្រទេស និយោជកបានបង្កើន​ការ​ងារចំនួន១០៣.០០០កន្លែងក្នុងខែកញ្ញា គឺ​ស្ទើ​រ​តែកើនឡើងទ្វេដងនៃចំនួនការងារបង្កើតថ្មីក្នុងខែ​សីហា​ ​ទោះជាយ៉ាងនេះក្តី ក៏នៅមិនទាន់​គ្រប់​គ្រាន់​ក្នុងការទម្លាក់អត្រាអ្នកអត់ការងារធ្វើ​ដែល​នៅ​រក្សាអត្រា​៩,១ភាគរយ អស់រយៈ​ពេល​៣​ខែជាប់គ្នា។តាមរបាយការណ៍របស់​រដ្ឋ Nevada បង្ហាញពីតួ​​​លេខដ៏ខ្ពស់នៃ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក្នុងរយៈពេល​១៦ខែបន្ត​បន្ទាប់គ្នា គឺ​នៅថេរ ១៣,៤ភាគរយ។ ចំណែក​រដ្ឋ California​ ឈរនៅ​លំដាប់​លេខ​២​នៃ​ចំនួន​អ្នក​អត់​ការ​ងារ​ធ្វើច្រើនជាងគេនៅសហរដ្ឋ​អាមេរិក។ អត្រា​អ្នក​អត់​ការងារធ្វើ​របស់​រដ្ឋ California បាន​ធ្លាក់​ចុះពី១២,១​ភាគ​រយ​មកនៅ​​​ត្រឹម​តែ​១១,៩​ភាគរយ​។ រីឯ​រដ្ឋ Michigan ​​មាន​អត្រា​អ្នក​អត់​ការ​ងារធ្វើ​​ចំនួន​១១,១​ភាគរយ។

តាមការគិតគូររបស់រដ្ឋាភិបាល​សហ​រដ្ឋ​​អាមេរិក បង្ហាញថា ចំនួន​ប្រជា​ជន​ដែល​ដាក់​ពាក្យ​​ដើម្បី​ទទួលប្រយោជន៍ពីការ​បាត់បង់​ការងារបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៦ ខែ ចុង​ក្រោយ។​តួលេខ​នេះ​បានជួយបន្ធូ​របន្ថយ​ការព្រួយ​បារម្ភដែល​ថា សេដ្ឋកិច្ច​អាេមរិក​នឹង​ធ្លាក់​​ចូលក្នុង​វិបត្តិជាថ្មី។រោងចក្រក្នុងតំបន់ Philadelphia បានកើន​ឡើង​ក្នុងខែតុលា បន្ទាប់ពីធ្លាក់ចុះ​ជាប់​គ្នា​ពីរ​ខែ​មក​។ នេះ​បើតាម​ការ​ស្ទង់មតិរបស់ធនាគារ​កណ្តាល​រដ្ឋ​ Phila​delphia ។

ក្នុងខែកញ្ញា អតិថិជន​​បានពង្រីកការ ចំណាយក្នុងការទិញ អី​វ៉ាន់ច្រើនបំផុត ក្នុងរយៈ កាល៧ខែចុងក្រោយ​ តែអត្រាអ្នកអត់ការ ងារធ្វើនៅទូទាំងសហរដ្ឋអាមេរិកនៅតែ​ស្ថិត​នៅ​៩ភាគរយក្នុងរយៈ​ពេល២ឆ្នាំ។

កាលពីរយៈពេល៥ខែកន្លងទៅ ចំនួន​ការងារថ្មីដែលបានបង្កើត​ឡើងប្រចាំខែមានតែ៧២.០០០កន្លែង។ ​តួលេខ​នេះ​ពិតជាទាប​បំផុត​បើ​​ធៀប​ជា​មួយ​កំណើនប្រជាជនដែល​មាន​ចំនួន​១សែននាក់​ក្នុង​មួយខែ។តាមការ​ស្ទង់មតិ​របស់ទីភ្នាក់​ងារ​ព័ត៌​មាន​ AP ថា ប្រជាជន​អាមេរិក​៧​នាក់​ក្នុង​ចំណោម​១០នាក់ ជឿថា សហរដ្ឋអាមេរិកកំពុង​ដើរ​​​នៅ​មុខលើផ្លូវ​ខុស ចំណែក៤៣​ភាគ​រយ​ទៀត​គិត​ថា​ សេដ្ឋកិច្ច​អាមេរិក​ពិត​ជាចុះ​ទន់​ខ្សោយ​មែនទែន។​ឯតិច​ជាង​៤០ភាគរយផ្សេងទៀតគិតថា ដំណើរ​របស់លោកប្រធានាធិបតី​អូបាម៉ាក្នុងការបង្ការ​ការ​អត់ការងារធ្វើ​ឡើងខ្ពស់ ពិតជាអាច​បង្កើន​ការងារ​យ៉ាងពិតប្រាកដ៕