ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី​ 24 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៨៥៧-ក្លឹប​បាល់ទាត់​​អង់​គ្លេស Sheff F-C គឺជា​ក្លឹប​​បាល់​ទាត់​ដំបូង​គេ​បំផុតនៅ​​លើ​ពិភព​លោក។
*ឆ្នាំ១៩៣១-​ស្ពានចច វ៉ាស៊ីនតោន ​បាន​បើក​​ឱ្យ​ធ្វើ​ច​រា​ចរណ៍​​ជា​ផ្លូវការ ។

*ឆ្នាំ១៨៥៧
-ក្លឹប​បាល់ទាត់​​អង់​គ្លេស Sheff F-C គឺជា​ក្លឹប​​បាល់​ទាត់​ដំបូង​គេ​បំផុតនៅ​​លើ​ពិភព​លោក។
*ឆ្នាំ១៩៣១
-​ស្ពានចច វ៉ាស៊ីនតោន ​បាន​បើក​​ឱ្យ​ធ្វើ​ច​រា​ចរណ៍​​ជា​ផ្លូវការ ។
*ឆ្នាំ១៩៤៥
-​អង្គ​ការ​សហ​ប្រជាជាតិ ត្រូវបាន​បង្កើត​ឡើង​។
*ឆ្នាំ១៩៥៤
-លោក​​ Dwight Deisenhower ​ប្រធានា​ធិបតី​ទី៣៤ របស់​សហរដ្ឋ​​អាមេរិក​ បាន​សន្យា​ជួយ​គាំទ្រ​​ប្រទេស​វៀតណាមខាងត្បូង។
*ឆ្នាំ១៩៦៤
-Northern Rhodesia ទទួល​​បាន​ឯក​រាជ្យ​​ពី​ចក្រ​ភព​អង់​គ្លេស​​ ហើយ​ក្លាយ​ទៅ​ជា​សាធា​រណ​​រដ្ឋ​សំប៊ី។
*ឆ្នាំ២០០៣
-​យន្ត​ហោះ Concorde ​បានប្រកាស​ផ្អាក​​ធ្វើ​ការ​ហោះ​ហើរ​​ជំនួញ​ចុងក្រោយ​​របស់ខ្លួន។
*ឆ្នាំ២០០៩
-​នាយក​រដ្ឋ​​​មន្ត្រី​​មីយ៉ាន់​ម៉ា Thein Sein ​បាន​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​​កំពូលអាស៊ាន​លើក​ទី១៥ ថា រដ្ឋា​ភិបាល​​រ​បស់​លោក​មាន​គម្រោង​​ដោះ​លែង​លោក​ស្រី​ អូង សានស៊ូជី។
-មនុស្ស​​រា​ប់​ពាន់​​នាក់​​បានធ្វើ​ការតវ៉ា​ក្នុង​ទីក្រុង​​ឡុង ​ដោយ​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស ​​ដក​កង​ទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​​អាហ្វ​ហ្គា​នីស្ថាន ។
*ឆ្នាំ២០១០
-​កូរ៉េ​ខាង​​ត្បូង​ និង​សហ​រ​ដ្ឋអាមេរិក​​បាន​លុប​ចោល​​ការ​ធ្វើ​សម​យុទ្ធ​​ជើងទឹក​រួម​គ្នា​​ប្រឆាំង​ទៅ​នឹង​កូរ៉េ​ខាង​ជើងនៅក្នុង​សមុទ្រ​​លឿង ។
-ចំនួន​អ្នក​ចូលរួម​​ទស្សនា​​​ការ​តាំង​ពិព័រណ៍​​សៀង​ហៃ World EXPO 2010 បាន​កើន​ឡើង​​ដល់​៧០​លាន​នាក់ ។
-កូដកម្ម​​ក្នុង​ប្រទេស​បារាំង ៖ រលក​កូដ​កម្ម​បាន​កើនឡើង​​ក្នុង​ប្រទេស​បារាំង ដើម្បី​ធ្វើការ​ប្រឆាំង​​ទៅនឹង​​គម្រោង​ការ​​រប​ស់​រដ្ឋា​ភិបាល​​ដែល​មាន​បំណង​ដំឡើង​​អាយុ​ចូល​និវត្តន៍​ដល់​មន្ត្រី​រាជការ៕