ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​មានជ័យ​បដិសេធ​​ពាក្យ​ចចាមអារ៉ាម​​​​​ថា ការ​​ចែកអំណោយ​តែ​បក្ស​ពួក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​​លោកគួច ចំរើន ​​​អភិ​បាល​ខណ្ឌ​មានជ័យ​ ​បានមានប្រសាសន៍​​​ថា ​យុទ្ធនាការ​​​​​ចុះ​ចែកអំណោយ​​​​សង្គ្រោះ​​ដល់បង​ប្អូន​​​ប្រជាពលរដ្ឋ​​​​ ដែលរងគ្រោះ​​ដោយសារ​ទឹក​ជំនន់​​​​​ជា​ប​ន្តបន្ទាប់​ តាំង​ពី​ថ្ងៃទី​២៣ ​កញ្ញា ២០១១ ​​រហូត​មក​ទល់ពេលនេះ ​​​គឺធ្វើឡើង​​​ក្នុងគោល​បំណង​​​​មនុស្សធម៌​​​សុទ្ធ​សាធ​ គ្មាន​ប្រកាន់​​​​និន្នា​ការ​​នយោបាយ​​​​​ ឬពណ៌​សម្បុរ​​​អ្វី​​ឡើយ​។

រាជធានីភ្នំពេញ​​​​ ៖ ​​លោកគួច ចំរើន ​​​អភិ​បាល​ខណ្ឌ​មានជ័យ​ ​បានមានប្រសាសន៍​​​ថា ​យុទ្ធនាការ​​​​​ចុះ​ចែកអំណោយ​​​​សង្គ្រោះ​​ដល់បង​ប្អូន​​​ប្រជាពលរដ្ឋ​​​​ដែលរងគ្រោះ​​ដោយសារ​ទឹក​ជំនន់​​​​​ជា​ប​ន្តបន្ទាប់​ តាំង​ពី​ថ្ងៃទី​២៣ ​កញ្ញា ២០១១ ​​រហូត​មក​ទល់ពេលនេះ ​​​គឺធ្វើឡើង​​​ក្នុងគោល​បំណង​​​​មនុស្សធម៌​​​សុទ្ធ​សាធ​ គ្មាន​ប្រកាន់​​​​និន្នា​ការ​​នយោបាយ​​​​​ ឬពណ៌​សម្បុរ​​​អ្វី​​ឡើយ​។

មូលហេតុ​​​​​នៃការ​​លើកឡើងយ៉ាង​​ដូច្នេះ​​​ ដោយ​​សារ​អាជ្ញា​ធរ​ខណ្ឌ​​​​មានជ័យ បាន​ទទួល​ព័ត៌​​មាន​​​​​ចចាម​អារ៉ាម​​​​​ថា ការ​​ចែកអំណោយ​​​​សង្គ្រោះ​​​ជូន​ដល់​បង​ប្អូន​​ប្រជាពលរដ្ឋ​​ជា​បន្ត​បន្ទាប់​​​មួយរយៈ​​​កន្លង​មក​​មានការប្រកាន់​​បក្ស​ពួក​ ​​តែធាតុពិត ​អាជ្ញា​ធរ​​​​​មូលដ្ឋាន​មិន​មានគំនិត​​​ដូច្នេះ​​​​ឡើយ​។ សូមបញ្ជាក់​ថា ​​ការ​ចែកអំណោយ​នេះ គឺធ្វើឡើង​​​​តាមការ​សម្រង់​​​ឈ្មោះ​​​អ្នកលិច​លង់​ទឹក​​​ជំនន់​​​ជាក់ស្តែង និង​ប្រកាស​​​ឱ្យបង​ប្អូន​​អ្នករងគ្រោះ​ទៅចុះឈ្មោះ​​​ ឬ​​​រាយការណ៍​​​​​ជូន​អាជ្ញាធរ​​ ប៉ុន្តែ​​​មានបង​ប្អូន​​មួយចំនួន​​មិន​បាន​​ទៅ​​ចុះឈ្មោះ​​​ត្រឹមត្រូវ​​នោះ ​ហើយ​​ការចែកអំណោយ​​​​ធ្វើ​ទៅតាម​​បញ្ជី​​ឈ្មោះ ម៉្លោះហើយ​​​ទើប​​​​អ្នក​មិន​​បាន​​ទៅចុះឈ្មោះ​​​មិន​ត្រូវ​បានទទួល​​​​អំណោយ​ ព្រោះអំណោយ​​​​ចែកទៅ​​តាម​បញ្ជី​​​ឈ្មោះ និង​​​​តាម​ការ​ពិនិត្យ​ឃើញ​​ជាក់ស្តែង​​​​របស់​អាជ្ញាធរ​​។

ដើម្បី​​ជម្រះ​នូវ​​​ការ​រិះគន់​គ្មាន​ហេតុផល​ខាង​លើ​​នេះ លោកគួច ចំរើន ​បានលើកឡើង​ថា ​​​កាលពីថ្ងៃទី​​​​៥ តុលា ​​​២០១១ រូូបលោកផ្ទាល់​​​រួម​សហការ​​​ជាមួយ​ព្រះតេជ​​គុណ​ហោ សុខ​ុន ព្រះ​ចៅ​អធិការ​វត្ត​​​​​ច្បារអំពៅ​ បាន​នាំ​​​យកអំណោយ​សង្គ្រោះ​​​​​ជិះទូក​​ចុះទៅចែក​​​​ជូន​ប្រជាពលរដ្ឋ​​​ដែល​ជា​​សមាជិក​​​​គណបក្ស​​​សម រង្ស៊ី ​​នៅ​​ភូមិ​ដើម​​​ស្លែង​ សង្កាត់​​ច្បារអំពៅ​​ទី​២ ដូច​មានក្នុងរូបថត​បញ្ជាក់​​​​ស្រាប់​​…​​​ដូច្នេះ​​​ជា​ការ​សបញ្ជាក់​ថា ​អាជ្ញាធរ​​មិន​ប្រកាន់​និន្នា​ការ​​​​នយោបាយ ឬ​ពណ៌​​សម្បុរ​​អ្វីឡើយ ​​ក្នុងការចែកអំណោយ​​នេះ​។

ជាក់ស្តែង​ ​លោកឡុង​​​​ រ៉ា សមាជិក​​​ក្រុម​ប្រឹក្សា​​​​​សង្កាត់ច្បារអំពៅទី​២ នៃ​គណបក្ស​​សម រង្ស៊ី ក៏​បាន​​ទទួលអំណោយ​​កាលពី​ពេល​កន្លង​មក​​​​​ដែរ ៕