ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទក្រហម​​សាខា​រាជធានី​ទទួលទេយ្យទាន​ពី​ចៅអធិការវត្តច្បារអំពៅ

12 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ទេយ្យទាន​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់​ចំនួន​៤៦​មុខ និង​ថវិកា​ចំនួន​៥​លាន​១០​ម៉ឺនរៀល ដែល​គិត​សរុប​ជា​ថវិកា​ស្មើនឹង២៥.១២០.៥០០​រៀល​, ត្រូវ​បានព្រះ​បញ្ញាប​ទិ​បោហោ សុ​ខុន ព្រះ​លេខា​អនុគណ​ខណ្ឌមានជ័យ និង​ជា​ព្រះ​ចៅអធិការ​វត្ដ​ពោធិ​ព្រះ​បាត្រ ហៅ​វត្ដ​ច្បារ​អំពៅប្រគល់​ជូន​ដល់​កាក​បាទ​ក្រហមសាខា​រាជធានី​ភ្នំពេញនា​ ល្ងាច​ថ្ងៃ​ទី១៩ តុលា ឆ្នាំ២០១១ នៅ​វត្ដ​ពោធិ​ព្រះ​បាត្រ ហៅ​វត្ដ​

រាជ​ធានីភ្នំពេញ ៖ ទេយ្យទាន​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់​ចំនួន​៤៦​មុខ និង​ថវិកា​ចំនួន​៥​លាន​១០​ម៉ឺនរៀល ដែល​គិត​សរុប​ជា​ថវិកា​ស្មើនឹង២៥.១២០.៥០០​រៀល​, ត្រូវ​បានព្រះ​បញ្ញាប​ទិ​បោហោ សុ​ខុន ព្រះ​លេខា​អនុគណ​ខណ្ឌមានជ័យ និង​ជា​ព្រះ​ចៅអធិការ​វត្ដ​ពោធិ​ព្រះ​បាត្រ ហៅ​វត្ដ​ច្បារ​អំពៅប្រគល់​ជូន​ដល់​កាក​បាទ​ក្រហមសាខា​រាជធានី​ភ្នំពេញនា​ល្ងាច​ថ្ងៃ​ទី១៩ តុលា ឆ្នាំ២០១១ នៅ​វត្ដ​ពោធិ​ព្រះ​បាត្រ ហៅ​វត្ដ​ច្បារអំពៅ​ដែល​អញ្ជើញ​ទៅ​ទទួល​ដោយលោកប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​ជាអភិបាលរង​រា​ធានី​ភ្នំពេញ ព្រម​ទាំង​​លោក​ជំទាវ រួម​ដំណើ​ដោយ​ឯកឧត្ដម លោក​ជំទាវ លោក​ឧកញ៉ា លោក​-​លោក​ស្រីក្នុង​ជួរ​គណៈ​កិត្ដិយស​សាខាគណៈ​កម្មា​ធិការ​សាខា មន្ដ្រី​​ប្រតិបត្ដិ​សាខា​ជា​ច្រើន​រូប​ទៀត ។

ព្រះ​បញ្ញាប​ទិ​បោ ហោ សុ​ខុន បាន​មាន​ព្រះ​ថេរ​ដីកា​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​គាំទ្រ​រាល់សកម្មភាព​មនុស្សធម៌​របស់កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ភាព​ត្រឹមត្រូវនៃលោក​ជំទាវកិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ជា​ប្រធាន ព្រមទាំង​បញ្ជាក់​ថា​ដោយ​ឃើញ​ប្រជាពលរដ្ឋ​យើងនៅ​តាម​បណ្ដា​មូលដ្ឋាន​មួយ​ចំនួន​បាន​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​យើង​នេះ ទើប​ព្រះ​អង្គ​រួម​នឹង​ព្រះសង្ឃ គណៈកម្ម​ការអា​ចារ្យ​វត្ដ​បាន​មូលមតិ​គ្នា​ប្រ​មែប្រមូល​​ទេយ្យ​ទាន​ដែល​បាន​ពីស​ទ្ធាជ្រះថ្លា​នៃ​ពុ​ទ្ធបរិស័ទ​ប្រគេន​ដល់​ព្រះ​អង្គមក​រួមចំណែក​ជាមួយកាក​បាទ​ក្រហមសាខា​រាជធានី​ភ្នំពេញ ដើម្បី​ជួយសំរាល​ការ​លំបាក​របស់​​ប្រជាពលរដ្ឋ​យើង​ដែល​ទទួល​រង​គ្រោះ ។

លោកប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ពាំនាំ​​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីលោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ប្រធានកាក​បាទ​ក្រហម និង​​ថ្លែង​អំណរ​ព្រះ​គុណដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ព្រះ​បញ្ញា​ប​ទិ​បោហោ សុ​ខុន ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ដ​ទាំងអស់ ដែល​បាន​ប្រគល់​ទេយ្យទាន​ជូន​ដល់​សាខា​រាជ​ធានី​ភ្នំពេញចំ​ពេល​ដែល​សាខា​កំពុង​ត្រូវការ​ក្នុង​ការ​ជួយ​សង្គ្រោះដល់​ប្រជាពលរដ្ឋ​យើង​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់នៅ​តាម​បណ្ដា​មូលដ្ឋាន​មួយ​ចំនួនដែល​នេះ​បានស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​ពី​វិស័យ​ពុ​ទ្ធ​ចក្រ និង​អាណាចក្រដែល​ជា​សិល្បៈ​នៃ​ការ​ចែករំលែក​ដ៏​ល្អ​ក្នុងការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ខ្មែរ​យើង ។

លោកបាន​ជំរាប​ប្រគេន​អំពី​ស្ថានភាព​ទឹក​ជំនន់នៅ​រាជធានីភ្នំពេញ​មាន​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​សរុប​ចំនួន​១៨.០០០​គ្រួសារ ហើយ​កន្លង​មក កាក​បាទ​ក្រហមសាខា​រាជធានីភ្នំពេញ និង​អាជ្ញាធរ​បាន​នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដើម្បី​ជួយ​សំរាល​ការ​លំបាក​ចំពោះ​មុខ​បាន​ជិត​១​ម៉ឺន​គ្រួសារ​មក​ហើយ និង​សល់​ជាង​៨​ពាន់​គ្រួសារ​ទៀត​កំពុង​និង​បន្ដ​ចែក​ជូន ។
ចុងបញ្ចប់លោក​ប្រធានគណៈ​កម្មាធិការ​សាខា​សន្យា​ថា សាខា​នឹង​ពាំនាំ​យក​ទេយ្យទាន​ទាំងនេះ​ទៅ​ជួយ​ឱ្យ​ដល់​ដៃ​ប្រជាពលរដ្ឋយើង​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់ ក៏​ដូច​ជា​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​មហន្ដរាយ​ផ្សេង​ៗឱ្យ​ស្របតាម​គោល​ការណ៍​គ្រឹះ​ទាំង​៧​ប្រការនៃ​ចលនា​កាកបាទ​ក្រហម ក៏​ដូច​ឱ្យ​ស្រប​តាម​ទឹក​ព្រះ​ទ័យ​ ទឹកចិត្ដ​របស់ព្រះ​បញ្ញាប​ទិ​បោហោ សុ​ខុន ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ដ​ទាំង
អស់ ។

ជា​ការ​កត់​សម្គាល់​​ពិសេស​​នោះ​ព្រះ​​គ្រូចៅ​អធិ​ការ​វត្ត​ច្បារអំពៅ​​​ព្រះនាម​ហោ សុខុន​​ បាន​ចូលរួម​​ឧបត្ថម្ភ​ជា​ធន​ធាន​​សម្រាប់​ជួយទ្រទ្រង់​​​សង្គម​ជាតិ ក្រោម​​​មាគ៌​ា​ដឹកនាំ​ប្រកប​ដោយ​​​គតិបណ្ឌិត​​របស់សម្តេច​​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​​ដូចជា​​​ជួយឧបត្ថម្ភ​​​​​ដល់​កង​ទ័ព​នៅ​សមរភូមិ​​​មុ​ខតំបន់ប្រាសាទ​ព្រះ​វិហារចំនួន៤​លើក​មកហើយ ។ ជាង​នេះ ទៅទៀត ​កាលពី​ពេល​ថ្មីៗកន្លងមកនេះ ព្រះ​អង្គ​បាននាំ​យក​អំណោយ​​​​​ចែក​​​ប្រជាពលរដ្ឋ​​ដែលរងគ្រោះ​ដោយ​សារ​ទឹកជំនន់​​នៅក្នុងភូមិ​​សាស្ត្រ​​ខណ្ឌ​មានជ័យ ​និងខេត្តស្វាយ​រៀង​ ​​រួមទាំង​ចូលរួម​ឧបត្ថម្ភ​​​ថវិកា​​​ដល់​អនុ​​សាខា​កាក​បាទ​ក្រហម​​ សង្កាត់​ច្បារ​អំពៅ​​ទី២ ​​និងកាក​បាទក្រហម​ខណ្ឌមានជ័យ ដែលស​រុប​ជាថវិកា​​​ចំណាយ​លើ​ការ​ចូលរួម​ជាមួយ​សង្គម​​ជាតិ ​មានចំនួនជាង​២០០​លាន​រៀល ។

ក្រោយថ្ងៃ​​បុណ្យកឋិនទាន​នៅវត្ត​​​ច្បារអំពៅ​​នា​ថ្ងៃ​ទី៧ ​​វិច្ឆិកា ​​ឆ្នាំ២០១១ ព្រះតេជគុណ​​សន្យា​​​ជួយ​ឧបត្ថម្ភសម្ភារ​​ និងថវិ​កា​​​ដល់​សាខា​កាក​បាទក្រហម​​រាជធានីភ្នំពេញ​ម្តងទៀត ៕