យោងទៅតាមប្រភពព័ត៌មានសិល្បៈពីកាសែតចិនចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៩ តុលា ឆ្នាំ២០១១ បានឱ្យដឹងថា តារាបង្ហាញម៉ូដអូស្ត្រាលី មីរ៉ាន់ដា ឃើរ ត្រូវបានជ្រើសរើសថតផ្សាយពាណិជ្ជកម្មបង្ហាញម៉ូដអាវទ្រនាប់ដែលមានតម្លៃ២,៥លានដុល្លារដោយក្រុមហ៊ុន Victoria’s Secret’s 2011 Fantasy Treasure Bra. នៅក្នុងទីក្រុងញូវយ៉ក ។
តារាបង្ហាញម៉ូដវ័យ២៨ឆ្នាំរូបនេះ បានធ្វើឱ្យទស្សនិកជនទាំងអស់ដែលចូលរួមក្នុងពិធីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងឈុតព្រលែងខ្លួនទទេ ដោយមានត្រឹមតែអាវទ្រនាប់ដែលមានតម្លៃ២,៥លានដុល្លារមួយផ្ទាំងតូចប៉ុណ្ណោះ ។
ក្រោយពីរូបនាងត្រូវបានបានជ្រើសរើសឱ្យថតផ្សព្វផ្សាយអាវទ្រនាប់ដ៏មានតម្លៃនេះ នាងមីរ៉ាន់ដា ឃើរ បាននិយាយថា ៖ គឺជាកិត្តិយសខ្លាំងណាស់ ដែលខ្ញុំបានពាក់អាវទ្រនាប់ដ៏មានតម្លៃបែបនេះ ។ នាងបានបន្តទៀតថា វាស្ទើរតែមិនគួរឱ្យជឿថា ខ្ញុំមានវាសនាបានពាក់អាវតម្លៃ២,៥លានដុល្លារនៅពីដើមទ្រូងរបស់ខ្ញុំ ។
អាវទ្រនាប់នេះត្រូវបានច្នៃម៉ូដដោយក្រុមហ៊ុន Victoria’s Secret Fashion Show ក្នុងទីក្រុងឡុង ដោយប្រើរយៈពេល៥០០ម៉ោង ដើម្បីបញ្ចប់វា។ វាត្រូវបានគេតុបតែងជាមួយនឹងត្បូងដ៏មានតម្លៃចំនួន៣.៤០០គ្រាប់ លាយចម្រុះជាមួយនឹងគ្រាប់ពេជ្រពណ៌ស និងលឿងទម្ងន់១៤២ការ៉ាត់។ ទន្ទឹមនឹងការទទួលបានជោគជ័យក្នុងការច្នៃម៉ូដអាវទ្រនាប់ ក្រុមហ៊ុនដដែលនេះ គ្រោងនឹងបន្តច្នៃម៉ូដខោទ្រនាប់គ្រំសមុទ្រដែលធ្វើអំពីពេជ្រ១៤២ការ៉ាត់ ព្រមទាំងគ្រាប់គុដ និងវត្ថុមានតម្លៃផ្សេងៗទៀតនៅក្នុងពិធីតាំងពិរព័រណ៍សម្លៀកបំពាក់នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១១ ខាងមុខនេះ៕
ចែករំលែកព័តមាននេះ