ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ក្មេក និង​កូនប្រសា​​ស្រវឹង​អួត​ដាក់​គ្នា​​ផ្ទុះ​​​ហិង្សា កូន​​ដេកពេទ្យ​​​​​ ឪ​ជាប់​គុក

15 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​ ៖ ​អំពើហិង្សា​​​​ដ៏កំរោល​​​មួយ​រវាង​ឪពុក​ក្មេក ​និង​កូនប្រសា ​​បាន​ប្រយុទ្ធ​គ្នា​​​​យក​ឈ្នះ​​​-ចាញ់​​ ពេលផឹកស្រវឹង​​​​ ហើយ​​​អួត​ដាក់​គ្នាពីរឿង​​កាប់​មិន​​មុត ​ដុតមិនឆេះ រួចហើយ​​ក៏​វាយ​កាប់​ចាក់គ្នា​​ផ្អើល​អ្នក​ភូមិ​​តែម្តង ​ដែលការ​ប្រទូស្ត​រ៉ាយ​​គ្នានេះ​កើតឡើង​​កាលពីវេលា​ជិត​ពាក់​កណ្តាល​​​អាធ្រាត្រ​​​​ថ្ងៃទី​​១៩ មីនា​ ២០១១ នៅ​ខាង​​មុខ​ផ្ទះ​​របស់ពួកគេ​​ស្ថិត​​​ក្នុង​​​ភូមិ​​​ក្តុល​តាហែន ស្រុក​​ប​វេល ។​

ការ​​ប្រយុទ្ធ​គ្នា​​ដ៏អាក្រក់​​​​រវាង​ឪពុក​​ក្មេក និង​កូនប្រសា​​ ពេលស្រវឹង​​​នេះ​ ទីបំផុត​​​​​បុរស​ជា​ឪពុក​​ត្រូវ​សមត្ថកិច្ច​​​ចាប់ខ្លួន រីឯ​កូនប្រសា​ត្រូវ​​​បញ្ជូន​ទៅ​​សង្គ្រោះ​​​បន្ទាន់​​នៅមន្ទីរ​ពេទ្យ​​ព្រោះរង​​របួស​ធ្ងន់ ។ ​លោកឌី ​សារ៉េត​ អធិការ​​រង​ស្រុក​​​​ប​វេល​​បានថ្លែង​ថា ឪពុក​​ក្មេក​​ឈ្មោះ​​សៀង ​សីហា ​អាយុ​​​​៤​២ឆ្នាំ ​​និង​កូន​ប្រសា​ប្រុស​ឈ្មោះ​​​​តុំ ​ឡុញ ​អាយុ​​២៩​ឆ្នាំ រង​របួស​​​ក្បាល និង​ដង​ខ្លួន​​ច្រើន​​កន្លែង ត្រូវ​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅមន្ទីរពេទ្យ​។ លោកឌី សារ៉េត ​​បាន​បញ្ជាក់​​​​ថា មូលហេតុ​នៃ​​​ជ​ម្លោះ​​​នេះកើតឡើង​​​ដោយពួក​​គេស្រវឹង​​​រៀង​ៗ​ខ្លួន ​ហើយ​​អួត​ដាក់​គ្នា ​ពីរឿង​​​ថា ពួកគេ​មាន​​ «កណ្តាញ់» ​បាញ់​មិន​មុត​ដុត​​មិនឆេះ ។ លុះពេល​​ប្រកែកគ្នា​​តឹង​សរសៃ​.ក​​ ឪពុក​ក្មេកទំនង​​​ចាញ់​ប្រៀប​​ក៏ស្ទុះទៅ​ប្រតាយ​ប្រតប់​​គ្នា ហើយ​​​​ឪពុក​ក្មេក​​​​ទាញ​បាន​​កាំភ្លើង​​​ច្នៃ​បាញ់​​កណ្តុរ ​ក៏វាយ​​ទៅ​លើ​​​កូនប្រសា​​​ រហូត​ទាល់​​តែ​របួសធ្ងន់​​ ទើប​ត្រូវ​សមត្ថ​កិច្ច​​ចាប់ខ្លួនតែ​ម្តង ៕​