ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូយកាផ្តល់ជំនួយ​​​១លានដុល្លារ ដើម្បីបង្កើត​ផែនការ​េម​​វិនិយោគ​កសិ​កម្ម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ទី​ភ្នាក់ងារ​ប្រតិ​បត្តិ​ការ​​​អន្តរជាតិ​កូរ៉េ (កូយកា) ​និង​ក្រសួង​កសិ​កម្ម​ រុក្ខា​​ប្រមាញ់​ និងនេសាទ​​ នឹងរៀបចំ​​ពិធីចុះហត្ថលេខា​​​​លើ​កំណត់​​ហេតុ​កិច្ចពិភាក្សា​​​សម្រាប់​ គម្រោង​​បង្កើត​​ផែនការ​មេ​ ដើម្បី​​បង្កើត​ទីភ្នាក់ងារ​​​​​សម្រប​សម្រួល​​​ដែលមាន​ឯកទេស​ក្នុង​ការ​ ជំរុញ​​វិនិយោគ​​ផ្នែកកសិ​កម្ម ដែលនឹង​ប្រព្រឹត្ត​​ទៅ​នៅថ្ងៃ​សុក្រ ​​ទី​​២១ ​២០១១ ​​នៅក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ

រាជធានីភ្នំពេញ​​​​ ៖ ទី​ភ្នាក់ងារ​ប្រតិ​បត្តិ​ការ​​​អន្តរជាតិ​កូរ៉េ (កូយកា) ​និង​ក្រសួង​កសិ​កម្ម​ រុក្ខា​​ប្រមាញ់​ និងនេសាទ​​ នឹងរៀបចំ​​ពិធីចុះហត្ថលេខា​​​​លើ​កំណត់​​ហេតុ​កិច្ចពិភាក្សា​​​សម្រាប់​គម្រោង​​បង្កើត​​ផែនការ​មេ​ ដើម្បី​​បង្កើត​ទីភ្នាក់ងារ​​​​​សម្រប​សម្រួល​​​ដែលមាន​ឯកទេស​ក្នុង​ការ​ជំរុញ​​វិនិយោគ​​ផ្នែកកសិ​កម្ម ដែលនឹង​ប្រព្រឹត្ត​​ទៅ​នៅថ្ងៃ​សុក្រ ​​ទី​​២១ ​២០១១ ​​នៅក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ ​ដែលមានទឹក​ប្រាក់សរុប​​​ចំនួន​១​លាន​ដុល្លារ​។

កំណត់ហេតុ​​​កិច្ចពិភាក្សា​​នេះ​ត្រូវបាន​ចុះហត្ថ​លេខា​​ដោយ​​​លោកសាន ​​វណ្ណទី​ ​​អនុរដ្ឋ​លេខា​ធិ​ការ​​ក្រសួង​​​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​​និង​លោក​​បណ្ឌិត​​​ស៊ីន ​អ៊ីឆល់ ​​ប្រធាន​តំណាង​​កូយ​កា​​ប្រចាំ​​​ប្រទេស​កម្ពុជា ​ព្រមទាំង​​មានការ​ចូល​រួម​​ពី ​សំណាក់​​​​​ប្រតិភូ​កូយ​កា ​និង​មន្ត្រីក្រសួង​​​កសិ​កម្ម​​​​ជា​ច្រើន​ទៀត​។

គោលបំណង​​របស់​គម្រោង​នេះ គឺ​​១-ដើម្បី​រួម​ចំណែក​​​​​​ធ្វើ​ឱ្យវិស័យ​កសិ​កម្ម​​កម្ពុជា​មាន​​ភាព​ប្រសើរ​​ឡើង​​ដែលបង្ហាញ​​​ជា​របៀបវារៈ​​ថ្នាក់​ជាតិ ​ដោយ​ស្វែង​រក​វិធី​ដើម្បី​​​បង្កើន​​ការជំរុញ​​ការវិនិ​យោគ​​​​​ក្នុងស្រុក និង​បរទេស ​ក្នុងការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ ​២-ដើម្បី​​​រៀប​ចំផែនការ​​េម​ដើម្បី​​បង្កើត​​​ទីភ្នាក់ងារ​​​​សម្របសម្រួល សម្រាប់​ការ​ជំរុញ​ការ​​​វិនិយោគ​​​ផ្នែក​កសិ​កម្ម​នៅ​កម្ពុជា និង​​​៣-​ដើម្បី​បង្កើន​សមត្ថភាពធនធាន​មនុស្ស​​ក្នុង​វិស័យ​​​កសិ​­-​ឧស្សាហ​កម្ម និង​ជំរុញ​​ការវិនិយោគ​​​បរទេស​ និងក្នុងស្រុក​​​ ដោយ​ការ​​​ផ្ទេរ​នូវ​បទ​ពិសោធន៍​​​​ និងចំណេះ​ដឹង​របស់​ប្រទេស​កូរ៉េ​​។

អំឡុងពេល​​​​១៨​ខែ ក្នុងរយៈ​​​៣​ឆ្នាំ ​​ចាប់ពី​ឆ្នាំ​​២០១១ ដល់​២០១៣ ​គម្រោងនេះ​ត្រូវ​បាន​​គេ​រំពឹង​​​ថា​នឹង​រៀបចំ​នូវ​ទីភ្នាក់ង​ារ​​សម្រប​សម្រួល​​​ពិសេស​​មួយដែលមាន​ឯកទេស​ក្នុង​ការអភិវឌ្ឍ​​​វិស័យ​កសិ​កម្ម និង​ធ្វើ​ឱ្យ​​កាន់តែ​ប្រសើរ​ឡើង​​នូវ​សមត្ថ​ភាព​ក្នុងការអភិវឌ្ឍ​​វិស័យ​កសិ​កម្ម និង​ការ​ជំរុញ​​​ការវិនិយោគ​។ល។

គួរំលឹក​​ផងដែរ​ថា ​វិស័យ​កសិ​កម្ម​​ដើេរ​តួ​នា​ទី​​​យ៉ាង​សំខាន់​​មួយក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច​សង្គម​កម្ពុជា ប៉ុន្តែ​វិស័យ​នេះ​​ជួប​នូវការ​លំបាក​​ក្នុងការ​ជំរុញ​​​ការវិនិយោគ​​​ទាំងក្នុងស្រុក និង​បរទេស ដោយ​​សារតែមិន​​​​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ​​​ដែល​ត្រូវ​ផ្តល់​​ឱ្យជាក់​លាក់​​​។ ដូច្នេះ​​​​តាមរយៈ​​គម្រោង​នេះ ​យើងសង្ឃឹម​​​ថា ផែន​ការ​មេ​មួយ​នឹង​ត្រូវ​​បាន​គេបង្កើត​ឡើង ដែល​ជាផែនទី​បង្ហាញ​ផ្លូវ​មួយ​សម្រាប់ការ​ជំរុញ​ការវិនិយោគ​​​ផ្នែក​កសិ​កម្មនៅ​កម្ពុជា៕