ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិ​ភព​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​២៣​តុ​លា​

12 ឆ្នាំ មុន

*ឆ្នាំ​១១៥៧​ -សមរភូមិ​ Grathe Heathបាន​បញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​ដា​ណឺម៉ាក​។ ស្តេច​King Sweyn IIIត្រូវ​បាន​គេ​សម្លា.ប់​ចោល​ហើយ​ស្តេច​ Valdemar Iបាន​ឡើង​សោយ​រាជ្យ​បន្ត​ស្តារ​ប្រទេស​ឡើង​វិញ​។

*ឆ្នាំ​១១៥៧​
-សមរភូមិ​ Grathe Heathបាន​បញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​ដា​ណឺម៉ាក​។ ស្តេច​King Sweyn IIIត្រូវ​បាន​គេ​សម្លាប់​ចោល​ហើយ​ស្តេច​ Valdemar Iបាន​ឡើង​សោយ​រាជ្យ​បន្ត​ស្តារ​ប្រទេស​ឡើង​វិញ​។
*ឆ្នាំ​១២៩៥
-សន្ធិ​សញ្ញា​លើក​ដំបូង​ស្តី​ពី​ការ​បង្កើត​សម្ព័ន្ធ​មិត្ត​ឈ្មោះ​ Auld Allianceរវាង​ប្រទេស​បារាំង​និង​ស្កុតលែន​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​អង់​គ្លេស​ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​នៅទី​ក្រុង​ប៉ារីស​។
*ឆ្នាំ​១៦៤២
-ការ​ប្រយុទ្ធ​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី​១នៃ​សង្គ្រាម​ស៊ី​វិល​អង់​គ្លេស​លើក​ដំបូង​។
*ឆ្នាំ​១៧០៧
-សភា​ដំបូង​របស់​ចក្រ​ភព​អង់​គ្លេស​ជួបប្រជុំ​គ្នា​។
*ឆ្នាំ​១៨៥០
-កតិ​កាសញ្ញា​ស្តី​ពី​សិទ្ធិ​នា​រី​លើក​ដំបូងរបស់​អាមេរិក​​ចាប់​ផ្តើម​នៅ​ទី​ក្រុង​ Worcester រដ្ឋម៉ា​សា​ឈូ​សេត​។
*ឆ្នាំ​១៨៦១
-ប្រ​ធានា​ធិប​តី​អាមេរិក​អា​ប្រា​ហាំ លីន​ខូន​បាន​ព្យួរ​ចោល​នូវ​ច្បាប់​Habeas corpusដែល​អនុញ្ញាត​ឲ្យ​អ្នក​ទោស​រួច​ខ្លួន​ពី​ការ​ឃុំ​ឃាំង​មិន​ស្រប​ច្បាប់​នៅ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ឌី​ស៊ី​។
*ឆ្នាំ​១៩១១
-ការ​ប្រើ​ប្រាស់​ចម្បាំង​ក្នុង​សង្គ្រាម​ជា​លើក​ដំបូង​ ទា​ហាន​អ៊ីតាលី​ម្នាក់​បាន​បើក​យន្ត​ហោះ​ចេញ​ពី​ប្រទេស​លី​ប៊ី​ទៅ​អង្កេត​មើល​ខ្សែ​ត្រៀម​កង​ទ័ព​តួកគី​អំឡុង​សង្គ្រាម​រវាង​អា​ណា​ចក្រ​អូ​តូ​ម៉ង់​និង​ចក្រភពអ៊ីតាលី​ ​(Italo-Turkishឬ​ Turco-Italian War)។
*ឆ្នាំ​១៩១៥​
-នៅ​ទី​ក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក​ ស្ត្រី​ប្រមាណ​ពី​២៥.០០០នាក់​ទៅ​៣៣.០០០នាក់​បាន​នាំ​គ្នា​ដើរ​ក្បួន​នៅ​តាម​វិថី​ Fifth Avenue ដើម្បី​គាំ​ទ្រ​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​របស់​ពួក​គេ ។
*ឆ្នាំ​១៩១៧
-លោក​លេនីនបាន​អំ​ពាវ​នាវ​ឲ្យមាន​បដិ​វត្តន៍​ខែ​តុលា​។
*ឆ្នាំ​១៩៤១
-លោក​សេនា​ប្រមុខ​កងទ័ព​សហ​ភា​ព​សូ​វៀត​Georgy Konstantinovich Zhukovបាន​បញ្ជា​រាល់​ប្រតិ​បត្តិការ​កង​ទ័ព​ក្រហម​សូ​វៀត​ទាំង​អស់​ឲ្យ​ទប់​ទល់​នឹង​ការរុល​ចូល​ពី​​កងទ័ព​អា​ល្លឺ​ម៉ង់​ដែល​​មាន​បំណង​វាយ​ដណ្តើម​យក​ក្រុង​មូស្គូ។
*ឆ្នាំ​១៩៤២
-អ្នក​ដំណើរ​១២នាក់​និង​ក្រុម​អ្នក​បើក​បរ​បាន​ស្លាប់​បាត់​បង់​ជី​វិត​ទាំង​អស់​បន្ទាប់​ពី​​យន្ត​ហោះ​ធុន​Douglas DC-3របស់​ពួក​គេ​បុក​គ្នា​ជា​មួយ​យន្ត​ហោះ​ចម្បាំង​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ក្បែរ​ទី​ក្រុង​ផាម​ស្ព្រីង​រដ្ឋ​កាលី​ហ្វ័រ​នី​ញ៉ា​។ ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ទាំង​១២នាក់នោះ​មាន​អ្នក​និពន្ធបទ​ចម្រៀង​ដែល​ឈ្នះ​ពាន​រង្វាន់​ម្នាក់​ឈ្មោះ ​Ralph Rainger ។
*ឆ្នាំ​១៩៤៤
-កងទ័ព​ក្រហម​សូ​វៀត​បាន​ចូល​កាន់​កាប់​ប្រទេស​ហុង​គ្រី​។
*ឆ្នាំ​១៩៥៦
-ប្រជាជន​ហុង​គ្រី​រាប់​ពាន់​ម៉ឺននាក់​បាន​ជំ​ទាស់​ត​វ៉ា​ប្រ​ឆាំង​នឹង​រដ្ឋា​ភិ​បាល ​ព្រម​ទាំង​ការ​វាយ​កាន់​កាប់​ពី​កង​ទ័ព​សូ​វៀត​។
​*ឆ្នាំ​១៩៧២
-យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​ប្រ​ឆាំង​នឹង​វៀត​ណាម​ខាង​ជើង​ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​បាន​ដំណើរ​ការ​អស់​៥​ខែ​។
*ឆ្នាំ១៩៧៣
-បទ​ឈប់​បាញ់មួយ​ដែល​អនុ​ម័ត​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​បាន​បញ្ចប់​សង្គ្រាម​ឈ្មោះ​Yom Kippur Warជា​ផ្លូវ​ការ​រវាង​អ៊ី​ស្រា​អែល​និង​ស៊ី​រី​។
*ឆ្នាំ​១៩៨៣
-កងទ័ព​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​បេរូត​ប្រទេស​លី​បង់​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​សម្លាប់​អស់​កងទ័ព​អស់​២៤១ ខណៈ​ដែល​កងទ័ព​បា​រាំង​រង​ការ​វាយ​ប្រហារ​នៅ​ព្រឹក​ជា​មួយ​គ្នា​ស្លាប់​អស់​៥៨នាក់​។
*ឆ្នាំ​១៩៨៩​
-ប្រទេស​ហុង​គ្រី​ត្រូវបាន​ប្រកាស​ប្តូររបប​ពី​សាធារណរដ្ឋ​ប្រជា​មា​និត​មក​ជា​សាធារណ​រដ្ឋ​ជា​ផ្លូវ​ការ​ដោយ​លោក​ប្រធានាធិបតី​Mátyás Szűrös។
-គ្រោះ​មហន្តរាយ​ផ្ទុះ​ឆេះ​កន្លែង​ស្តុក​ប្រេង​នៅ​ទី​ក្រុង​Pasadenaរដ្ឋ​តិច​សាស់​បាន​សម្លាប់​ជី​វិត​មនុស្ស​អស់​២៣នាក់​និង​៣១៤នាក់​ទៀត​រង​របួស​។
*ឆ្នាំ​២០០៤
-​ការរញ្ជួយ​ដី​យ៉ាង​ខ្លាំង​មួយ​បាន​ប៉ះ​ពាល់​ទៅលើ​ខេត្ត​Niigataភាគ​ខាង​ជើង​ប្រទេស​ជប៉ុន​បាន​សម្លាប់​អស់​មនុស្ស​៣៥​នាក់​ របួស​២.២០០នាក់​ និង​៨៥.០០០នាក់​ទៀត​គ្មាន​ផ្ទះ​សម្បែង​។
*ឆ្នាំ​២០០៧
-​មនុស្ស​ជាង​១លាននាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ជំលៀស​ខ្លួន​ចេញពី​ផ្ទះ​សម្បែង​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​កាលី​ហ្វ័រ​នី​ញ៉ា​បន្ទាប់​ពី​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធំ​មួយ​។
*ឆ្នាំ​២០១០​
-​មនុស្ស​ចំនួន​៧​នាក់​ស្លាប់​បាត់​បង់​ជី​វិត​នៅ​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភា​គចក្រ​មួយ​នៅ​តាម​ជួរ​ភ្នំ​Mourne Mountainsភាគ​ខាង​ជើង​អៀរឡង់​៕​