ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​​​នាយករដ្ឋមន្ត្រី​​​​ជួប​ពិភាក្សា​​​ការងារ​ទ្វេ​ភាគី​​ជាមួយ​​លោក​​​វេន ​​ជាបាវ​ ​​នាយករដ្ឋមន្ត្រី​​​​ចិន​

12 ឆ្នាំ មុន

​ក្នុង​​ឱកាស​ចូលរួមពិព័រណ៍​​​ចិន-​អាស៊ាន​លើកទី​៨ ​នៅទីក្រុង​​​ណាននីង ខេត្ត​ក្វាង​ស៊ី ​​សាធារណរដ្ឋ​ប្រជាមានិត​​ចិន​ សម្តេច​​​អគ្គមហា​សេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ជួប​ពិភាក្សា​​​​ទ្វេ​ភាគី​​​ជាមួយ​​លោក​វេន ជា​បាវ ​នាយក​រដ្ឋមន្ត្រី​​​នៃ​ក្រុមប្រឹក្សា​​​​រដ្ឋនៃ​​​សាធារណរដ្ឋ​​ប្រជា​មានិត​​ចិន​។​

ក្នុងជំនួប​​​ពិភាក្សា​​​​​ទ្វេ​ភាគី​​ចំណាយ​ពេល​​​​​៥៥​នាទី​ ប្រមុខ​រដ្ឋាភិបាល​នៃប្រទេសទាំង​​២ ​មាន​ប្រសាសន​​៍​វាយតម្លៃ​​​​​ខ្ពស់ និង​កោត​សរសើរ​​​ចំពោះ​​លទ្ធ​ផល​​​នៃកិច្ច​​​ប្រតិបត្តិ​ការ​​ក្នុងភាព​ជា​​ដៃ​គូ​យុទ្ធ​សាស្ត្រ ​នៃប្រទេសទាំង​​​​​២​កម្ពុជា​-ចិន ។ ​ក្នុង​នាម​ថ្នាក់ដឹកនាំ​​​ និងប្រជាជន​ចិន ​​លោក​​នាយក​រដ្ឋមន្ត្រី​​វេន ជាបាវ មាន​ប្រសាសន៍​​​​សម្តែង​នូវ​ភាពក្រៀម​​​ក្រោះ​ និង​ចូលរួម​រំលែក​​​ទុក្ខ​ចំពោះ​​ប្រជាពលរដ្ឋ​​កម្ពុជា ដែល​បាន​រងគ្រោះ​​យ៉ាងធ្ងន់​ធ្ងរ​ ក្នុងគ្រោះធម្មជាតិ​ទឹកជំនន់ ដែល​​​កំពុងអូស​បន្លាយ​​​ពេលវេលា​​​​យូរ​។

សម្តេច​​​​​តេជោ​នាយករដ្ឋមន្ត្រី​​​​ហ៊ុន សែន មាន​ប្រសាសន៍​​​​ក្នុងនាមជន​​រងគ្រោះ​​​កម្ពុជា បានថ្លែង​​នូវ​​អំណរ​គុណ​​​​យ៉ាងជ្រាលជ្រៅ​​បំផុត ​ជូនចំពោះ​​រដ្ឋាភិ​បាល​ និង​ប្រជាជនចិន ​ដែលជានិច្ច​​កាល​តែង​តែ​​ជួយ​ដោះ​ស្រាយ​​​​នូវរាល​​​ការ​លំបាក​​របស់រាច​​រដ្ឋាភិ​បាល​​ និងប្រជាជនកម្ពុជា។ នៅ​ក្នុង​​ជំនួបពិភាក្សា​​​​​គ្នា​នោះដែរ ​​​ប្រមុខ​ដឹក​នាំ​​រដ្ឋា​ភិបាល​នៃ ប្រទេស​​ទាំង​​​២កម្ពុជា-ចិន ​បាន​ប្តេជ្ញា​រួមគ្នា​ថា ​​នឹង​ជួយ​​​​គ្នាទៅវិញទៅមក ​ទាំង​ក្នុង​​ក្របខណ្ឌ​​​​ទ្វេភាគី ពហុ​​ភាគី ​​ក្នុងក្របខណ្ឌ​​​​តំបន់​​ និងអន្តរជាតិ​​ដែលមាន​​ការ​យកចិត្តទុក​ដាក់​ដូចគ្នា ៕​​