ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​លោក​​នាយ​ឧត្តមសេនីយ៍​​អគ្គ​ស្នង​ការ​​នគរបាល​​ជាតិជូន​គ្រួសារ​រង​គ្រោះ​

12 ឆ្នាំ មុន

​ខេត្តកំពត​​​​​ ៖ ​អំណោយជា​គ្រឿង​​​ឧប​ភោគ​បរិភោគ​មួយចំនួនមាន​​មី អង្ករ អំបិល ទឹក​ត្រី និង​សម្ភារ​​ប្រើប្រាស់​មាន​កន្ទេល មុង ភួយ ​​របស់​​លោក​នាយ​​ឧត្តមសេនីយ៍​​​​នេត សាវឿន ​អគ្គស្នង​ការ​នគរបាលជាតិ​​ តាមរយៈ​លោក​​​នាយ​ឧត្តម​សេនីយ៍​​ត្រី​ថ្លាង​​ ភិរិន្ទ ​ស្នង​ការ​​នគរបាល​ខេត្ត​កំពត ​ត្រូវបានចាត់​​ចែង​ប្រគល់​​ជូនចំពោះ​​​គ្រួសារ​ជន​រងគ្រោះចំនួន​​​​​ ពីរគ្រួសារ ដែលរង​គ្រោះ​​​ដោយ​​ទឹកជំនន់​ និងខ្យល់​ព្យុះ​​រលំផ្ទះ

ខេត្តកំពត​​​​​ ៖ ​អំណោយជា​គ្រឿង​​​ឧប​ភោគ​បរិភោគ​មួយចំនួនមាន​​មី អង្ករ អំបិល ទឹក​ត្រី និង​សម្ភារ​​ប្រើប្រាស់​មាន​កន្ទេល មុង ភួយ ​​របស់​​លោក​នាយ​​ឧត្តមសេនីយ៍​​​​នេត សាវឿន ​អគ្គស្នង​ការ​នគរបាលជាតិ​​ តាមរយៈ​លោក​​​នាយ​ឧត្តម​សេនីយ៍​​ត្រី​ថ្លាង​​ ភិរិន្ទ ​ស្នង​ការ​​នគរបាល​ខេត្ត​កំពត ​ត្រូវបានចាត់​​ចែង​ប្រគល់​​ជូនចំពោះ​​​គ្រួសារ​ជន​រងគ្រោះចំនួន​​​​​ពីរគ្រួសារ ដែលរង​គ្រោះ​​​ដោយ​​ទឹកជំនន់​ និងខ្យល់​ព្យុះ​​រលំផ្ទះ កាល​ពី​វេលា​យប់ថ្ងៃទី​​​១៨ តុលា ២០១១ ​​កន្លង​ទៅ​​នៅភូមិ​​​ជ្រុង​ស្រឡៅ ឃុំស្តេ​ចគង់​​ខាង​ជើង ​ស្រុក​បន្ទាយ​មាស​។

អំណោយទាំងអស់​​ខាងលើត្រូវបាន​​លោក​វរ​សេនីយ៍​​​ត្រីស្រ៊ុន​ ឡាំ អធិការ​​​នគរបាល​​​ស្រុក​​បន្ទាយមាស យកទៅចែកជូន​​ដល់​គ្រួសារ​​​​ជន​រង​គ្រោះ​​ទាំង​​២គ្រួសារ ​ដោយ​ផ្ទាល់ដៃ នៅថ្ងៃទី​​​​២០ ​​​តុលា ២០១១ ​វេលាម៉ោង​​១០ព្រឹក​​​កន្លង​ទៅ​ថ្មីៗ​នេះ ។ ​ជនរងគ្រោះ​​​ទាំង​​២​​គ្រួសារ​នេះ ​មាន​​១-ឈ្មោះ​​មាស ​​យឿន ភេទស្រី អាយុ​​៦៩​ឆ្នាំ ​​២-ឈ្មោះ​មាស ផុន ​ភេទប្រុស អាយុ​​​៦៣​ឆ្នាំ​​ក្នុងគ្រួសារ​នីមួយៗ​ ទទួលបាន​អង្ករ​​​​២៥គីឡូ​ក្រាម មី​​២កេស​ អំបិល​​​៥គីឡូក្រាម​ ទឹកត្រី​​​២ដប ​កន្ទេល​១ ​មុង​១ ​និង​ភួយ​១​។

លោក​​ស្រ៊ុន ឡាំ អធិការ​នគរ​បាល​​​ស្រុក​បន្ទាយ​មាស តាមរយៈ​ការ​ផ្តល់​អំណោយ​​​ និង​ការ​​​ផ្តាំ​ផ្ញើ​​​សាកសួរ​​សុខទុក្ខ​​ដល់បង​ប្អូន​ដែល​រងគ្រោះ​​​ដោយ​គ្រោះធម្មជាតិ ​ពីនាយ​​ឧត្តម​អគ្គស្នង​ការ​​​នគរបាលជាតិ​សូមពាំ​នាំ​​​ការ​សាកសួរ​សុខទុក្ខ​​​ដល់​បងប្អូន​ដែលកំពុង​ជួបការ​លំបាក និង​ផ្តល់​ជូន​នូវ​​អំណោយ​​​ជា​ស្បៀង​​ និងសម្ភារ​ប្រើប្រាស់​​​មួយចំនួន​​​នេះ គ្រាន់​នឹង​​ជួយរំលែក​​ទុក្ខដល់​បង​ប្អូន​​បាន​មួយ​គ្រា​ផងដែរ ៕