ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​​បង្ហោះ​ផ្កាយ​រណប​កម្ពុជា​ទាក់​ទាញ​​ក្រុម​ហ៊ុន​​ចិន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅក្នុង​​ជំនួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​​សូរ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ និង​ទូរគមនា​គមន៍​​កម្ពុជានៅ​ព្រឹក​​ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១១​លោក Zhang…

រាជធានីភ្នំពេញ ៖ នៅក្នុង​​ជំនួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​​សូរ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ និង​ទូរគមនា​គមន៍​​កម្ពុជានៅ​ព្រឹក​​ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១១​លោក Zhang Xiaodong អនុ​ប្រធាន​​ប្រតិបត្តិ​​ក្រុម​ហ៊ុន​​សាជីវ​កម្ម​​ ឧស្សាហ​កម្ម​មហា​កំផែង​នៃ​សាធារណ​រដ្ឋ​​ប្រជាមានិត​ចិន​មាន​​ប្រសាសន៍​ថា ​ដោយ​ប្រទេស​កម្ពុជា កំពុង​រៀបចំ​គម្រោង​​បង្ហោះ​​ផ្កាយ​រណប​ ហើយ​ដោយ​ក្រុម​ហ៊ុន​​របស់​លោក​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ នៅ​ប្រទេស​ចិន និង​ចំណាត់​ថ្នាក់​លេខ​២ ​លើ​​ពិភព​លោក ដូច​នេះ​​ក្រុម​ហ៊ុន​​រប​ស់​លោក​​នឹង​ជួយ​សម្រប​សម្រួល​​ឱ្យ​កម្ពុជា ​ក្នុង​ការ​សុំ​គន្លង​បង្ហោះ​ផ្កាយ​រណប​​ឱ្យ​បាន​ឆាប់​ពី​សហ​ភាព​ទូរគមនា​គមន៍​​អន្តរជាតិ។ ព្រោះថា ​ការ​បង្ហោះ​​ផ្កាយ​រណប​​ទទួល​បាន​ជោគជ័យ​ លុះ​​ត្រា​មាន​ការ​ឯក​ភាព​ពី​បណ្តា​​ប្រទេស​​ជា​សមា​ជិក​សហ​ភាព​ទូរគមនា​គមន៍​​អន្តរ​ជាតិ​ ។

លោករដ្ឋ​មន្ត្រី ​សូរ ឃុន ​បានថ្លែង​អំណរ​គុណ​​ចំពោះ​​ក្រុម​ហ៊ុន​​សាជីវ​កម្ម​ ឧស្សាហ​កម្ម​មហា​កំផែង​នៃ​សាធារណ​រដ្ឋ​​ប្រជាមានិត​​ចិន​ ដែល​​មាន​គម្រោង​​ជួយ​រៀបចំ​ឯក​សារ​ និង​ជួយ​សម្រប​សម្រួ​ល​ឱ្យ​កម្ពុជា សុំ​គន្លងបង្ហោះ​​ផ្កាយ​រណប​​​ឱ្យ​​បាន​ឆាប់​រហ័ស​ និង​ទទួល​បាន​ជោគ​ជ័យពី​សហ​ភាព​ទូរ​គមនាគមន៍​​អន្តរជាតិ​​ការ​បង្ហោះ​​ផ្កាយ​រណប​​ គឺ​ជា​មោទន​ភាព​​ដ៏ធំធេង​​របស់​​ប្រទេស​កម្ពុជា ​និង​ជា​ការ​ស្រប​ទៅ​​នឹង​ការ​វិវត្ត​រីក​ចម្រើន​​​នាពេល​បច្ចុ​ប្បន្ន​​លើ​វិស័យ​​បច្ចេក​វិទ្យា ​គមនាគមន៍​ និង​ព័ត៌​​មាន​វិទ្យា ​ទាំង​ក្នុង​តំបន់ និង​ក្នុងពិភព​លោក ។

កិច្ច​ពិភាក្សា​​ក៏​បាន​ផ្លាស់​ប្តូរ​​យោបល់ និង​ចែក​រំលែក​​បទពិសោធន៍​​ល្អៗ​​ពីគ្នាទៅវិញ​ទៅមក សំដៅ​ជំរុញ​​ឱ្យ​​វិស័យ​បច្ចេ​ក​វិទ្យា​​គមនា​គមន៍​ និង​ព័ត៌​មាន​​វិទ្យា​​នៅ​ក្នុង​ប្រទេស​ទាំងពីរ​កម្ពុជា-​ចិន​ កាន់តែ​មាន​ការ​រីក​ចម្រើន​​លូត​លាស់​​ថែម​ទៀត​ ​ក្នុង​ឧត្តម​ប្រយោជន៍​​រួម​របស់​ប្រជា​ពល​រដ្ឋ​​យើង​ទាំងពីរ៕