*ឆ្នាំ១៨១៨
-សន្ធិសញ្ញាឆ្នាំ១៨១៨ ត្រូវបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកាណាដា-សហរដ្ឋអាមេរិក។
*ឆ្នាំ១៩៤៧
-សហរដ្ឋអាមេរិក និងប៉ាគីស្ថានបានបង្កើតចំណងទាក់ទងការទូតលើកដំបូង ។
*ឆ្នាំ១៩៧៣
-ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាលមហោស្រព Sydney Opera House បានចាប់ផ្តើមឡើង ។
*ឆ្នាំ១៩៨២
-ក្នុងអំឡុងពេលប្រកួតយូហ្វាខាប់រវាងក្រុម Spartak Mos (រុស្ស៊ី)និងក្រុម Harrlem (ហូឡង់) បានបណ្តាលឱ្យមនុស្ស៦៦នាក់ស្លាប់ ដោយសារការផ្អើលរត់ជាន់គ្នានៅក្នុងពហុកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ ។
*ឆ្នាំ២០០៦
-អង្គការ OPEC បានយល់ព្រមកាត់បន្ថយការផលិតប្រេងមកត្រឹម១,២លានបារ៉ែល ក្នុងមួយថ្ងៃ។ ការកាត់បន្ថយនេះ គឺដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃប្រេង ។
-រដ្ឋាភិបាលកាហ្សាក់ស្ថាន បានសម្រេចកសាងរបងការពារសន្តិសុខតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ូសបេគីស្ថាន។ ការកសាងរបងការពារនេះ គឺក្នុងគោលបំណងការពារពីការវាយប្រហារភេរវកម្ម ។
*ឆ្នាំ២០០៩
-ស្ត្រីជិត១សែននាក់ បានចុះហត្ថលេខាលើញាត្តិមួយផ្ញើទៅជូនលោក Silvio នាយករដ្ឋមន្ត្រីអ៊ីតាលី ដែលបាននិយាយរារាំងស្ត្រីមិនឱ្យប្រឡូកក្នុងនយោបាយ ។ លោក Silvio បាននិយាយថា ៖ «អ្នកនយោបាយស្ត្រីគឺមានសម្ផស្សស្អាតជាងភាពឆ្លាតរបស់ពួកគេ» ។
*ឆ្នាំ២០១០
-ក្រុមរាជវង្សានុវង្សរបស់ព្រះមហាក្សត្រដាណឺម៉ាក និងស៊ុយអែត បានប្រារព្ធធ្វើខួបលើកទី២០០ឆ្នាំ ចាប់តាំងពីការបង្កើតសែរាជ្យវង្សរបស់ព្រះមហាក្សត្រស៊ុយអែត ៕
ចែករំលែកព័តមាននេះ