ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់បាត្រ​បុណ្យ​វិសាខបូជា​ប្រគេន​ព្រះសង្ឃ​២,៨៥៨​អង្គ​នៅ​មុខ​ប្រាសាទ​អង្គរ

13 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ នៅ​ថ្ងៃ​១៥​កើត ខែ ពិសាខ ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ មេ​សា ពិធីរាប់បាត្រ​ព្រះ សង្ឃ​ក្នុង​ពិធីបុណ្យ​វិសាខបូជា​តាម​ទំនៀមទំលាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ត្រូវ​បានប្រារឰ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គរតូច (​អង្គរវត្ដ​) ។លោក​វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ដសៀមរាប បានឱ្យ​ដឹង​ថា ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ក្នុង​បុណ្យ​វិសាខបូជា​នេះ ប្រារឰ​ធ្វើ​ឡើង​ក្រោម

ខេត្ដសៀមរាប ៖ នៅ​ថ្ងៃ​១៥​កើត ខែ ពិសាខ ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ មេ​សា ពិធីរាប់បាត្រ​ព្រះ សង្ឃ​ក្នុង​ពិធីបុណ្យ​វិសាខបូជា​តាម​ទំនៀមទំលាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ត្រូវ​បានប្រារឰ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គរតូច (​អង្គរវត្ដ​) ។លោក​វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ដសៀមរាប បានឱ្យ​ដឹង​ថា ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ក្នុង​បុណ្យ​វិសាខបូជា​នេះ ប្រារឰ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​មិន ឃិ​ន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និងសាសនា ដែល​មានការ​អញ្ជើញ​ចូលរួម​ផង ដែរ​ពី​សំណាក់​លោក​ថោ​ង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ លោក​ស៊ូ ភិ​រិ​ន្ទ ទីប្រឹក្សា​ផ្ទាល់របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ដសៀមរាប ព្រមទាំង​បណ្ដា​អស់លោក លោកស្រី​ជា​អភិបាលរង និង​មន្ដ្រី​ថ្នាក់ដឹកនាំ​តំណាង ឱ្យ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ពី​ទូ​ទាំង​ប្រទេស​ជាច្រើន​រូប​ទៀត ។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ដសៀមរាបបានឱ្យ​ដឹង​ទៀតថា ពិធីបុណ្យ​ដ៏​ធំ​ដែល​បាន​រៀបចំ​ឡើង​នេះ គឺ​មានការ​ចូលរួម​សហការ​រៀបចំ​ពី​សំណាក់​សាលាខេត្ដ​សៀមរាប និង​អាជ្ញាធរ​អប្សរាដោយ​មាន​ព្រះសង្ឃ​និមន្ដ​មក​ពី​តាម​បណ្ដា ២៤​រាជធានី​-​ខេត្ដ​ទូ​ទាំង​ប្រទេស​ចូលរួមសរុប​ចំនួន​២.៨៥៨​អង្គ និង​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ។គេ​មានការ​កត់​សំគាល់ថា ពិធីបុណ្យវិសាខបូជា​នៅ​លើ​ទឹកដី​អង្គរ​នេះ ក៏​មានការរៀបចំ​ឱ្យ​មាន​រោង​កាន់​ទិស​ចំនួន​៨​ផង​ដែរ ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទបាយ័ន ដែលរោង​ទិស​នីមួយ​ៗ​សុទ្ធតែ​មានការ​តុបតែង លំអ​ទៅ​ដោយ​ពន្លឺ​ភ្លើងពណ៌ និង​គ្រឿងសក្ការៈបូជា​ដោយ​មាន​ផ្ទាំង​រូបសំណាក​ព្រះ ពុទ្ធ​អង្គជា​និមិត្ដរូប​ដ៏​ល្អ​ប្រណីត ក្រោម​ស្នូរ ភ្លេងពិណពាទ្យ និង​សម្លេង​ព្រះធម៌ ។ មន្ដ្រីផ្លូវការ​និយាយ​ថា ក្នុង​រោង​ទិស​នីមួយ​ៗ​មានការ​គ្រប់គ្រង​ពី​សំណាក់​អាជ្ញាធរ​៣​ខេត្ដ​ដូច​គ្នា គ្រប់​ទិស​ស្មើនឹង​២៤​រាជធានី​-​ខេត្ដ ។ ការប្រារឰ​ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​វិសាខបូជា​នេះ មាន​ព្រះសង្ឃ​ជិត​៣ពាន់​អង្គ និង​មាន​ពុទ្ធបរិស័ទ​ចូលរួម​រាប់បាត្រយ៉ាង​ណែនណាន់តាន់តាប់​ពាសពេញ​ច្រក​ផ្លូវ នៃ​តំបន់​អង្គរក្រោម​កិច្ច​ការពារ និង​សំរួលចរាចរណ៍​ពី​សំណាក់​កងកំលាំង​សមត្ថកិច្ច​ចំរុះរបស់​ខេត្ដ។