ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះតេជ​គុណ​នី សុវណ្ណ​មុនី​រ៉េត​​ផ្តល់​អំណោយ​ដល់​អនុ​សាខា​​កាក​​បាទ​ក្រហម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំណោយ​ជាអង្ករ​​រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​​មួយចំនួន​ត្រូវ​បាន​ព្រះ​​ គ្រូ​នាគ​មុនី​សត្ថា​​សុខុមោ នីសុវណ្ណ មុនីរ៉េត ​ទីប្រឹក្សា​​សម្តេច​​សង​្ឃ​នាយក និង​ព្រះសង្ឃ​​គង់​នៅ​ក្នុង​កុដិ​លេខ​២៤ វត្ត​នាគ​វ័ន​ ធ្វើ​ពិធី​ប្រគល់​​ដល់​អនុ​សាខា​កាក​បាទក្រហម​កម្ពុជា​ខណ្ឌ​ទួល​គោក កាលពី​​រសៀល​ថ្ងៃទី​១៨ តុលា ដើម្បី​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​​ចាស់​ជរា​​គ្មាន​ទីពឹង ​ក្នុង​មូល

រាជធានីភ្នំពេញ ៖ អំណោយ​ជាអង្ករ​​រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​​មួយចំនួន​ត្រូវ​បាន​ព្រះ​​គ្រូ​នាគ​មុនី​សត្ថា​​សុខុមោ នីសុវណ្ណ មុនីរ៉េត ​ទីប្រឹក្សា​​សម្តេច​​សង​្ឃ​នាយក និង​ព្រះសង្ឃ​​គង់​នៅ​ក្នុង​កុដិ​លេខ​២៤ វត្ត​នាគ​វ័ន​ ធ្វើ​ពិធី​ប្រគល់​​ដល់​អនុ​សាខា​កាក​បាទក្រហម​កម្ពុជា​ខណ្ឌ​ទួល​គោក កាលពី​​រសៀល​ថ្ងៃទី​១៨ តុលា ដើម្បី​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​​ចាស់​ជរា​​គ្មាន​ទីពឹង​ក្នុង​មូល​ដ្ឋាន​​ខណ្ឌ​ទួល​គោក​បន្ត​​ទៀត។ ​អំណោយ​ដែល​ផ្តល់​​ក្នុង​ឱកាស​នោះ​មាន​អង្ករ​​ចំនួន​១.៨០០​គីឡូ​ក្រាម ​និង​សម្ភារ​​ប្រើ​ប្រាស់​​ចំនួន​៦​កញ្ចប់ ។

ព្រះ​គ្រូនាគ​មុនី​សត្ថា​សុខុមោ​ នី​ សុវណ្ណ​​មុនី​រ៉េត មាន​​ថេរដីកា​​ថា អំណោយ​ដែល​បាន​នាំ​​យក​មក​ឧបត្ថម្ភ​​​នៅពេល​នេះ​បាន​មក​ពី​ការ​ចូល​រួម​ជួយ​ជ្រោម​ជ្រែង​​រប​ស់​ញាតិ​ញោម​ជា​ពុទ្ធ​បរិ​ស័ទ​​ជិត​ឆ្ងាយ​ដែល​មាន​សទ្ធា​ជ្រះថ្លា​​ក្នុង​​វិស័យ​​ព្រះពុទ្ធ​សាសនា ។ ​ព្រះតេជ​គុណ​នី សុវណ្ណ​មុនីរ៉េត ក៏​បាន​កោត​សរសើរ​​ដល់​អាជ្ញា​ធរ​ដែន​ដី​​គ្រប់​លំដាប់​ថ្នាក់​ក្រោម​ឱវាទ​សាលា​ខណ្ឌទួល​គោក​ដែល​តែង​យក​ចិត្តទុកដាក់​​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​​បាន​ល្អ​ប្រសើរ​​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ពុទ្ធ​បរិ​ស័ទ​​មាន​ការ​សប្បាយ​រីក​រាយ​​ក្នុង​ការ​រក​ទទួល​ទាន និង​ធ្វើ​បុណ្យ​​ធ្វើ​ទាន។

លោក​សាំង សុភៈ​វិចិត្រ ​ប្រធាន​អនុ​​សាខា​កាក​បាទក្រហម​កម្ពុជា​ខណ្ឌទួល​គោក និង​ជា​អភិ​បាល​​រងខណ្ឌ​ក្នុងនាម​លោក​សេង រតនៈ ​អភិ​បាល​ខណ្ឌ និង​មន្ត្រី​​រាជការ​ក្នុង​ខណ្ឌ​ទួល​គោក​បាន​សម្តែង​​នូវ​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​​ព្រះគ្រូ​​នាគ​មុនីសត្ថា​​សុខុមោ ​នី ​សុវណ្ណ​​មុនី​រ៉េត ​ព្រះសង្ឃ​ និង​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​ផ្តល់​អំណោយ​​ដ៏ថ្លៃ​ថ្លា​​នេះ​ដល់​សាលា​ខណ្ឌ​ទួល​គោក​​សម្រាប់​យក​ទៅ​ជួយ​ឧបត្ថម្ភគ្រួសារ​ក្រីក្រ​ដែល​ជួប​ការ​លំបាក និង​អ្នក​ជួប​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​​នៅក្នុង​មូល​ដ្ឋាន​​ខណ្ឌ​ទួល​គោក។

ដោយឡែក​​នៅ​រសៀល​ថ្ងៃនោះ​ដែរ ព្រះ​តេជ​គុណ​នី សុវណ្ណ​​មុនីរ៉េត ​ក៏​បាន​ប្រគេន​សីុម៉ង់ត៍​ចំនួន​៣តោន​ដល់​​ព្រះ​តេជ​គុណ ជិន សាវ៉ន មេ​កុដិ​​លេខ​៣២ វត្ត​នាគវ័ន ​សម្រាប​់ជួយ​កសាង​កុដិ​​នេះឡើង​វិញ​​ បន្ទាប់​ពី​រង​គ្រោះដោយ​អគ្គិសនី​កន្លងមក៕