ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ស្រូវ​ខាតបង់​ដោយ​សារទឹក​ជំនន់​មាន​​ប្រហែល​៧លាន​តោន​​នៅ​ថៃ

12 ឆ្នាំ មុន

ទឹកជំនន់​ក្នុងប្រទេស​​ថៃបាន​បំផ្លិច​បំផ្លាញ​​ផលស្រូវ​ចំនួន​ប្រហែល​៧សែនតោន​ ប៉ុន្តែ​បាន​ប៉ាន់​ប្រមាណចុង​ក្រោយ​សរុប​ប្រហែល​ពី៦ទៅ​៧​​លាន​តោន​ស្រូវ។​ នេះបើ​តាម​រដ្ឋ​​​មន្ត្រីក្រសួង​​ពាណិជ្ជ​កម្ម​​បាន​ថ្លែង​​ឱ្យដឹង។ ​ទោះជា​យ៉ាងណាក្តី ​ផលប៉ះពាល់​ការនាំ​​អង្ករ​​ចេញ​សម្រាប់​ឆ្នាំនេះត្រូវ​គេរំពឹងថា

ទឹកជំនន់​ក្នុងប្រទេស​​ថៃបាន​បំផ្លិច​បំផ្លាញ​​ផលស្រូវ​ចំនួន​ប្រហែល​៧សែនតោន​ ប៉ុន្តែ​បាន​ប៉ាន់​ប្រមាណចុង​ក្រោយ​សរុប​ប្រហែល​ពី៦ទៅ​៧​​លាន​តោន​ស្រូវ។​ នេះបើ​តាម​រដ្ឋ​​​មន្ត្រីក្រសួង​​ពាណិជ្ជ​កម្ម​​បាន​ថ្លែង​​ឱ្យដឹង។ ​ទោះជា​យ៉ាងណាក្តី ​ផលប៉ះពាល់​ការនាំ​​អង្ករ​​ចេញ​សម្រាប់​ឆ្នាំនេះត្រូវ​គេរំពឹងថា ​មាន​ព្រំ​ដែន​កំណត់ ​ហើយ​ប្រទេសថៃ​ក៏​នៅ​តែអាច​មាន​លទ្ធភាព​ក្នុងការនាំចេញ​ចំនួន១១លាន​តោនស្រូវ​ដដែល។​ នេះបើតាម​​សម្តី​របស់​​លោក​​Yan​yong​ ​Phuangrach ​អនុ​រដ្ឋមន្ត្រី។​

តាមរបាយការណ៍​ក្រសួងកសិកម្មថា​ ផ្ទៃដី​សរុប​ដែលរង​ការខូចខាត​មានចំនួន​​១០​លានរ៉ៃ​ ដែលអាច​ទទួលបានផល​ស្រូវចំនួន​៨​លាន​តោន ​គិតជាផលស្រូវវិញមានចំនួន​​ប្រហែលពី៦ទៅ​៧​លានតោនស្រូវ។ ​ក្នុង​អំឡុង​ទឹកជំនន់​ ​ប្រទេស​ថៃ​រំពឹងថា​​ ស្រូវ​ចំនួន​២៥​លាន​តោន​ នឹង​ប្រមូល​ចូល​​រដ្ឋតាមគោល​នយោបាយថ្មីរប​ស់​រដ្ឋ។​ ខេត្ត​ដែល​ទទួល​​រង​ផលប៉ះពាល់ពីទឹក​​ជំនន់​មានខេត្ត​ Phitsanulok ​ខេត្ត Nakhonsawan ​​ខេត្ត​Suphan Buri ​ជាដើម។

លោក Yangyong ​និយាយថា គាត់​សង្ឃឹម​ថា​ពាណិជ្ជករនិងរដ្ឋនឹងយោ​គយល់ពីការផ្គត់ផ្គង់​​ដែលនឹងត្រូវធ្លាក់ចុះ​ ហើយតម្លៃ​ប្រហែល​ជា​​នឹង​កើនឡើងវិញ។
​យើងត្រូវតែដឹងថា​ កសិករតែងតែទទួល​ផល​​ស្រូវពីរដងក្នុងមួយឆ្នាំ ​ប៉ុន្តែសម្រាប់​ឆ្នាំ​នេះ​ពួកគេទទួលបានតែម្តងប៉ុណ្ណោះ​ព្រោះទឹកជំនន់​ជន់លិចអស់។
​ការនាំអង្ករចេញរបស់​ប្រទេសថៃប្រាកដជា​រងការប៉ះពាល់​​ ប៉ុន្តែលោក Yangyong ​នៅតែ​មានសុទិដ្ឋិនិយមថា ​ប្រទេសរបស់លោក​នៅ​តែ​មានលទ្ធភាពក្នុងការ​នាំចេញចំនួន១១លានតោនក្នុងឆ្នាំនេះ។

ប្រទេសថៃបាននាំចេញស្រូវប្រមាណ៩លាន ​តោនរួចទៅហើយក្នុងឆ្នាំនេះ។ លោក​បាន​ព្យាករណ៍​ថា តម្លៃអង្ករថៃនឹងកើនឡើង ប៉ុន្តែវា​មិន​ខ្ពស់ដូច​ដែលទទួលផលប៉ះពាល់នោះទេ។
មានបញ្ហាមួយចំនួនក្នុងការដឹកជញ្ជូនស្រូវ​ទៅកាន់កំពង់ផែដោយសារទឹកជំនន់ ប៉ុន្តែតំរូវ​ការ​ស្រូវថៃនៅតែមានកំរិតខ្ពស់។
គាត់បានកត់សម្គាល់ថា ប្រទេសឥណ្ឌាបាន នាំចេញត្រឹមតែ១០.០០០តោន ទេ បន្ទាប់​ពី​បាន​​ប្រកាស​នាពេលថ្មីថានឹង​នាំចេញ​២​លាន​តោន។
ប្រទេសឥណ្ឌានាំចេញលក់សម្រាប់តែ​ប្រទេសប៉ាគីស្ថាន ដែលមិនមែនជាទីផ្សារសំខាន់ របស់ប្រទេសថៃ ដែលមានទីផ្សារធំបំផុតនៅ ទ្វីបអាហ្វ្រិកឯណោះ។
អង្ករសថៃមានតម្លៃប្រហែល៦០០ដុល្លារ ក្នុងមួយតោន ស្របពេលដែលអង្ករវៀត​ណាម​មាន​តម្លៃតែ៥៧០ដុល្លារក្នុងមួយតោន។ លោក​Yangyong និយាយថា ប្រទេសកូដឌីវ័រទំនងជា​ទិញ​ស្រូវប្រមាណ២០០.០០០តោនក្នុងឆ្នាំនេះ។

លោក Vatchai Wimooktayon ប្រធាន​ទូទៅនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកនិយាយថា ផ្សារនៅជាយក្រុងដាក់លក់អង្ករ២០​គីឡូក្រាម​តម្លៃ៥៥បាត ថ្លៃទ្វេដងខ្ពស់​ជាង​តម្លៃ​ធម្មតា៕