ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ទទួល​​ស្គាល់​​លោក​ សាន ​សាង ជា​បេក្ខ​ជន​​​​ជាប់​​ឆ្នោត​​​តំណាង​​​​រាស្ត្រ និង​​​បដិសេធ​​​លោក​ យូ ពេជ្រគង់ ជា​​បេក្ខ​ជន​​ជាប់​ឆ្នោត​​ព្រឹទ្ធ​សភា​ បក្ស​សម​រង្ស៊ី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ គណៈ​កម្មាធិការ​​​ជាតិ​រៀបចំ​​ការបោះឆ្នោត​ (គ.ជ.ប) បានសម្រេច​​​ទទួលស្គាល់​​​​លោក​សាន សាង ​​ជាបេក្ខជន​​ជាប់​​ឆ្នោត​​តំណាង​រាស្ត្រមណ្ឌល​​​​ខេត្ត​​តាកែវ ​​សម្រាប់​​អាណត្តិ​​ទី​៤​​ ជំនួស​លោក​តុ វ៉ាន់ចាន់ ដែល​បាន​បាត់បង់​​​សមាជិកភាពពីគណបក្ស​សម​ រង្ស៊ី ​​​បន្ទាប់ពី​​ទទួលបាន​សំណើ​របស់​គណបក្ស​​​សម រង្ស៊ី សុំ​ផ្លាស់​ប្តូរបេក្ខជន​​​តំណាង​រាស្ត្រ ​ចុះថ្ងៃទី​​​១០ តុលា ​ឆ្នាំ​

រាជធានីភ្នំពេញ​​​​ ៖ គណៈ​កម្មាធិការ​​​ជាតិ​រៀបចំ​​ការបោះឆ្នោត​ (គ.ជ.ប) បានសម្រេច​​​ទទួលស្គាល់​​​​លោក​សាន សាង ​​ជាបេក្ខជន​​ជាប់​​ឆ្នោត​​តំណាង​រាស្ត្រមណ្ឌល​​​​ខេត្ត​​តាកែវ ​​សម្រាប់​​អាណត្តិ​​ទី​៤​​ ជំនួស​លោក​តុ វ៉ាន់ចាន់ ដែល​បាន​បាត់បង់​​​សមាជិកភាពពីគណបក្ស​សម​ រង្ស៊ី ​​​បន្ទាប់ពី​​ទទួលបាន​សំណើ​របស់​គណបក្ស​​​សម រង្ស៊ី សុំ​ផ្លាស់​ប្តូរបេក្ខជន​​​តំណាង​រាស្ត្រ ​ចុះថ្ងៃទី​​​១០ តុលា ​ឆ្នាំ​២០១១​។

ការសម្រេច​នេះ​​ គ.ជ.ប បានធ្វើឡើង​​​នៅ​ក្នុង​កិច្ចប្រជុំកាលពីថ្ងៃទី​​​១៥ តុលា ឆ្នាំ​២០១១ ​​ដោយអនុវត្ត​​​​តាម​មាត្រា​​៩៥ នៃរដ្ឋធម្មនុញ្ញ​​មាត្រា​១២០ថ្មី នៃច្បាប់​​​ស្តីពីការបោះឆ្នោត​​ជ្រើ​ស​តាំង​​តំណាង​​រាស្ត្រ​​ និងមាត្រា​១៦​នៃច្បាប់​​ស្តីពី​​គណបក្ស​​នយោបាយ​ ប្រការ​​៨៣​ថ្មី នៃបទបញ្ជា​ផ្ទៃ​ក្នុង​​​នៃរដ្ឋសភា ​ហើយ​បាន​​ទទួលស្គាល់​​​លោក​សាន សាង ​បេក្ខជន​​ជាប់ឆ្នោត​​​តំណាង​រាស្ត្រ​​​អាណត្តិ​ទី៤ នៃ​គណបក្ស​សម រង្ស៊ី នៅ​មណ្ឌល​​​ខេត្តតាកែវ ជំនួស​​លោក​តុ វ៉ាន់​ចាន់​។

ទាក់ទង​នឹងករណី​ខាង​លើ​នេះ​​ នៅថ្ងៃទី​​​១៧ ​​តុលា ឆ្នាំ​​២០១១ គ.ជ.ប បានចេញ​លិខិត​ពីរ​ដាច់​​​​ដោយឡែក​ពី​គ្នា​ ដោយ​​​លិខិត​មួយ​​​ជា​​សេចក្តី​សម្រេច​​លុបឈ្មោះ​លោកតុ វ៉ាន់ចាន់ បេក្ខ​ជន​​ជាប់ឆ្នោត​​តំណាង​​​រាស្ត្រ​​មណ្ឌល​​​ខេត្តតាកែវ​ និង​សេចក្តី​​​​សម្រេច​ទទួល​​ស្គាល់​​លោក​សាន សាង ​​ជា​បេក្ខ​ជន​​​ជាប់​​ឆ្នោត​​​តំណាង​រាស្ត្រ​​​មណ្ឌល​ខេត្ត​តាកែវ ​និងលិខិត​មួយ​ទៀត​ជម្រាប​​ជូន​​​​ទៅ​លោក​​​អៀង ​​​​សៀង ចៅ​ក្រម​សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ​ថា​ គ.ជ.ប ​​បានទទួលស្គាល់​​​លោក​​សាន សាង ​​ជាបេក្ខ​ជន​​ជាប់ឆ្នោត​​​​តំណាង​រាស្ត្រ​​​​មណ្ឌល​​​ខេត្តតាកែវ ​​សម្រាប់អាណត្តិ​ទី​៤ ​ជំនួស​លោក​​តុ វ៉ាន់​ចាន់​ ។

ជាមួយគ្នានេះ ​កាលពីថ្ងៃទី​​​១៥ ​តុលា ឆ្នាំ​២០១១ ​គណៈ​កម្មាធិការ​​ជាតិរៀបចំ​ការបោះ​ឆ្នោត​​​​ (គ.ជ.ប) ​បានបើកកិច្ច​​​ប្រជុំ​ពិនិត្យ​​​​លើ​សំណើ​​​របស់គណបក្សសម រង្ស៊ី ​​​​ចុះថ្ងៃទី​​១៤ តុលា ឆ្នាំ​២០១១ ​​សុំផ្លាស់ប្តូរ​បេក្ខជន​​ជាប់ឆ្នោត​​​​សមាជិក​ព្រឹទ្ធ​សភា មកពី​​គណបក្ស​សម រង្ស៊ី ​​​​គឺ សុំ​ឱ្យ​​ គ.ជ.ប ទទួលស្គាល់​​​លោកយូ ពេជ្រគង់ ​​​ជាបេក្ខ​​ជន​ជាប់ឆ្នោត​​​​សមាជិក​​ព្រឹទ្ធសភា​​​មកពី​គណបក្ស​​​សម រង្ស៊ី ​​​មណ្ឌល​ភូមិ​​​​ភាគទី​២ ​ខេត្ត​កំពង់ចាម ​​ជំនួស​លោក​វ៉ាន់​ ស៊ីវឿន​។

ជាលទ្ធ​ផល ​​កិច្ចប្រជុំ គ.ជ.ប បានសម្រេច​​​មិនទទួលស្គាល់​លោកយូ ពេជ្រគង់ ​​ជាបេក្ខជន​​ជាប់ឆ្នោត​​​សមាជិកព្រឹទ្ធ​សភា ​មកពីគណបក្ស​សម រង្ស៊ី ។ ការ​សម្រេច​​​បែបនេះ​​​ដោយសម្អាង​​​មាត្រា​​​៣១​នៃ​​ច្បាប់​ស្តីពី​ការបោះឆ្នោត​​​ជ្រើ​សតាំង​​សមាជិកព្រឹទ្ធសភា ​​ដែល​ចែង​ថា ​​កាលបើ​សមា​ជិក​ព្រឹទ្ធសភា​​ណាមួយ​​ត្រូវ​​បាត់បង់សមាជិក​ភាព​មាន​រយៈ​ពេល​​៦​ (ប្រាំមួយ​) ខែ​យ៉ាង​តិច​មុន​​​ចប់​នីតិកាល សាមីគណបក្ស​​​​នយោបាយ​​នោះអាច​ស្នើ​ជ្រើសតាំង​​​សមាជិក​​ថ្មីជំនួស ដោយជ្រើសរើស​​ក្នុង​​​ចំណោម​​បេក្ខជន​​ដែលមាន​​ឈ្មោះ​​​តាម​លំដាប់​​លេខ​រៀង ក្នុងបញ្ជី​​​បេក្ខជន​​​ឈរឈ្មោះ​​បោះឆ្នោត​​នៃ​មណ្ឌល​​បោះឆ្នោត​​របស់សាមីខ្លួន​នោះ មក​​​ជំនួស​​ដោយមិន​ចាំបាច់​​​បោះឆ្នោត​​​ឡើង​វិញ ។ ​​សូមបញ្ជាក់​ថា ​តាមប្រតិទិន​​ការបោះ​ឆ្នោត​​ជ្រើសតាំង​​​​សមាជិកព្រឹទ្ធ​សភា​នីតិកាល​​​ទី​៣ ​នឹងប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃទី​​​២៩ ​មករា ឆ្នាំ​២០១២ ខាង​មុខ៕