ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ3000ជំ​ហាន​ក្នុង​1ថ្ងៃការ​ពារ​ជំងឺទឹកនោមផ្អែម

13 ឆ្នាំ មុន

បណ្តា​អ្នក​ស្រាវ​ជ្រាវ​ប្រទេស​អូ​ស្ត្រាលី​បាន​រាយ​ការ​ណ៍​នៅក្នុង​ កាសែត​ BMJ(British Medical Journal)ថា​ប្រ​សិនបើ​គេ​ដើរ​ឲ្យ​បាន​៣០០០ជំ​ហាន​ក្នុង​១ថ្ងៃ​ ក្នុង​១សប្តាហ៍​ឲ្យ​បាន​៥ថ្ងៃ ​ឱកាស​នៃការ​កើត​ជំងឺទឹក​នោម​ផ្អែម​និង​ការ​ធាត់​ដុះ​ក្បាល​ពោះ​ពិត​ជា​ ត្រូវ​កាត់​បន្ថយ​។ ដោយ​ឡែក​ប្រ​សិន​ជា​គេ​បង្កើន​ការ​ដើរ​ឲ្យ​បាន​១ម៉ឺន​ជំ​ហានក្នុង​១ថ្ងៃ​រយៈ ​ពេល​ជាង​៥ឆ្នាំ​ នោះ​ផល​ប្រ​យោជន៍​នឹង​កើន​ឡើង​ទ្វេ​ដង​។ នេះ​ជាការ​សិក្សា​លើក​ដំបូង​ដោយ​ប្រើ​ការ​វាយ​តម្លៃ​លើ​ការ​ដើរ​ប្រចាំ​ថ្ងៃ ​។

បណ្តា​អ្នក​ស្រាវ​ជ្រាវ​ប្រទេស​អូ​ស្ត្រាលី​បាន​រាយ​ការ​ណ៍​នៅក្នុង​កាសែត​ BMJ(British Medical Journal)ថា​ប្រ​សិនបើ​គេ​ដើរ​ឲ្យ​បាន​៣០០០ជំ​ហាន​ក្នុង​១ថ្ងៃ​ ក្នុង​១សប្តាហ៍​ឲ្យ​បាន​៥ថ្ងៃ ​ឱកាស​នៃការ​កើត​ជំងឺទឹក​នោម​ផ្អែម​និង​ការ​ធាត់​ដុះ​ក្បាល​ពោះ​ពិត​ជា​ត្រូវ​កាត់​បន្ថយ​។ ដោយ​ឡែក​ប្រ​សិន​ជា​គេ​បង្កើន​ការ​ដើរ​ឲ្យ​បាន​១ម៉ឺន​ជំ​ហានក្នុង​១ថ្ងៃ​រយៈ​ពេល​ជាង​៥ឆ្នាំ​ នោះ​ផល​ប្រ​យោជន៍​នឹង​កើន​ឡើង​ទ្វេ​ដង​។ នេះ​ជាការ​សិក្សា​លើក​ដំបូង​ដោយ​ប្រើ​ការ​វាយ​តម្លៃ​លើ​ការ​ដើរ​ប្រចាំ​ថ្ងៃ​។

អ្នក​ជំនាញ​ទាំង​ឡាយ​​បាន​ទូន្មាន​ឲ្យ​មនុស្ស​ដើរ​ឲ្យ​បាន​១ម៉ឺន​ជំ​ហាន​ក្នុង​១ថ្ងៃដើម្បី​ជៀ​សផុត​ពី​ជំងឺ​មួយ​ចំនួន​។ តែការ​ដើរ​តែ​៣០០០​ជំ​ហាន​ ៥ដង​ក្នុង​១សប្តាហ៍​​ពិត​ជា​ល្មម​គ្រប់​គ្រាន់​ជួយ​ឲ្យ​សុខភាព​មាំមួនបាន​​។​
លទ្ធផល​ខាង​ដើម​នេះ​កើត​ចេញ​ពី​ការ​សិក្សា​ពិ​សោធន៍​របស់​បណ្តា​អ្នក​វិទ្យា​សាស្រ្ត​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ Murdochក្រុង​មែលប៊ន​ប្រទេស​អូស្ត្រាលី​។​ពួក​គេ​បាន​ពិនិត្យ​មើល​ទិន្នន័យ​ពិសោធន៍​របស់​មនុស្ស​វ័យ​កណ្តាល​ចំនួន​៥៩២នាក់​។​ ដូច្នេះ​វា​ជា​ការ​សំខាន់​បំផុត​ដែល​ត្រូវ​ចងចាំ​ថា​ដើរ​៣០០០ជំ​ហាន​ក្នុង​១ថ្ងៃ​ពិត​ជា​ផ្តល់​ផល​ប្រ​យោជ​ន៍​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​ដែល​អង្គុយ​ធ្វើ​ការ​ឥត​ឈប់​ពេញ​មួយ​ថ្ងៃ​ ៕