ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រគល់​​​​ឧបករណ៍​​វេជ្ជ​សាស្ត្រ​​​​ និងបរិ​ក្ខារ​​​ពេទ្យ​របស់​ក្រុមហ៊ុន GE​ ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ នៅ​សាលប្រជុំ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​​បានរៀបចំ​ពិធីប្រគល់​ឧបករណ៍​​វេជ្ជសាស្ត្រ​​​ និងបរិក្ខារ​​ពេទ្យដល់​​មន្ទីរពេទ្យ​កាល់​ម៉ែត​ កាលពីរសៀលថ្ងៃទី​​​១៧ ​តុលា ២០១១ ​​​ក្រោមអធិបតីភាព​របស់​លោក​ម៉ម ​​ប៊ុនហេង រដ្ឋ​មន្ត្រី​​​ក្រសួងសុខាភិបាល​ ដោយមាន​​ការចូលរួមពី​លោក​សាស្ត្រាចារ្យ​​​ឈាង ​រ៉ា ​​អគ្គ​នាយក​​មន្ទីរ​ពេទ្យ​​​កាល់ម៉ែត ​​​

រាជធានីភ្នំពេញ​​​​ ៖ នៅ​សាលប្រជុំ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​​បានរៀបចំ​ពិធីប្រគល់​ឧបករណ៍​​វេជ្ជសាស្ត្រ​​​ និងបរិក្ខារ​​ពេទ្យដល់​​មន្ទីរពេទ្យ​កាល់​ម៉ែត​ កាលពីរសៀលថ្ងៃទី​​​១៧ ​តុលា ២០១១ ​​​ក្រោមអធិបតីភាព​របស់​លោក​ម៉ម ​​ប៊ុនហេង រដ្ឋ​មន្ត្រី​​​ក្រសួងសុខាភិបាល​ ដោយមាន​​ការចូលរួមពី​លោក​សាស្ត្រាចារ្យ​​​ឈាង ​រ៉ា ​​អគ្គ​នាយក​​មន្ទីរ​ពេទ្យ​​​កាល់ម៉ែត ​​​តំណាង​ស្ថាន​ទូត​អាមេរិក​នៅ​​​កម្ពុជា​​ នាយក​មូលនិធិ​​ក្រុមហ៊ុន GE នាយករង​ក្រុម​​ហ៊ុន GE ព្រមទាំង​​​វេជ្ជ​បណ្ឌិត​​​​ និង​មន្ត្រីរាជ​ការ​​ជាច្រើន​រូបទៀត​។​

​លោកឈាង រ៉ា ​អគ្គ​នាយក​មន្ទីរពេទ្យ​កាល់​ម៉ែត​ ​​​បានថ្លែង​ក្នុងពិធីនោះ​ថា ​មន្ទីរពេទ្យ​កាល់​ម៉ែត​​​​ជាគ្រឹះស្ថាន​សាធារណៈ​សុខាភិបាល​​មាន​បេសក​កម្ម​​បម្រើ​សាធារណជន​​លើវិស័យ​​​សុខាភិ​បាល​​​ជានីតិ​បុគ្គល​ប្រកបដោយ​​ស្វ័យ​​ហិរញ្ញ​វត្ថុ​​​ និង​ទទួល​ពិនិត្យ​​​​ព្យាបាល​​អ្នកជំងឺ​​​គ្រប់​ស្រទាប់​។ ​សព្វ​​ថ្ងៃ មន្ទីរពេទ្យ​កាល់ម៉ែត​​មានគ្រែ​​​​​សរុប​​ចំនួន​​៣៤០​ មានផ្នែក​​​​សេវា​ឯកទេស​​​​ពិនិត្យ​​​ព្យា​បាល​ចំនួន​៩ គឺ​​ផ្នែក​​​សល្យ​សាស្ត្រ ផ្នែកជំងឺ​ទូទៅ​​ ផ្នែកសម្ពព ផ្នែក​រោគស្ត្រី ផ្នែកសង្គ្រោះ​បន្ទាន់ ផ្នែក​​ពិគ្រោះ​​ជំងឺ​​ក្រៅ ​ផ្នែក​​ប្រពោធ​កម្ម ​ផ្នែក​​​សណ្តំ និង​ផ្នែក​​ប្រព័ន្ធ​​​​ប្រសាទ​។ ​​បច្ចេក​ទេស​​អម​វេជ្ជ​សាស្ត្រ​​មាន​​​៤​ផ្នែក គឺ​​​ផ្នែក​រូប​​​ភាព​​វេជ្ជ​សាស្ត្រ​ ផ្នែក​​​​​មន្ទីរ​ពិសោធន៍ខ្ពស់ ផ្នែក​​​ឱសថ​ស្ថាន ​និង​សល្យា​គារ​។​

ក្នុងពិធី​​​​ប្រគល់ និង​ទទួល​ឧបកណ៍​​វេជ្ជ​​សាស្ត្រ​​​​និងបរិក្ខារ​​ពេទ្យនេះ លោក​ម៉ម ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​ក្រសួង​​សុខាភិបាល​​ ក៏​បាន​លើកឡើង​ថា ​​ថ្ងៃ​នេះ​​មន្ទីរពេទ្យ​​កាល់ម៉ែត​​ក៏​ដូចជា​​មន្ទីរ​​ពេទ្យ​​​ទាំង​អស់​​​នៅទូទាំង​ប្រទេស​ មាន​ការ​ខ្វះខាត​​ និង​ត្រូវ​​ការ​ឧបករណ៍​​វេជ្ជសាស្ត្រ​​​ និងបរិក្ខា​ពេទ្យ​​​យ៉ាង​ខ្លាំង​ ដូច្នេះ​ចំពោះការ​​​​ប្រគល់អំណោយទាំង​នេះ​ដល់មន្ទីរពេទ្យ​​​​កាល់ម៉ែត ​​ក៏ចាត់ទុក​​ជាអំពើ​​​មនុស្សធម៌​មួយ ដើម្បី​លើកទឹកចិត្ត​​​ដ៏​សំខាន់​​ក្នុង​ការ​​ព្យាបាលសង្គ្រោះ​​អ្នកជំងឺ និង​ជាការ​ធ្វើ​​ឱ្យ​មន្ទីរពេទ្យ​​​មានការ​រីកចម្រើន​។​

សម្ភារ​ដែល​ក្រុម​ហ៊ុន GE ប្រគល់ជូន​មន្ទីរ​ពេទ្យកាល់ម៉ែត ​នៅ​ថ្ងៃ​នេះ ​មាន ១-Ultrasound ២គ្រឿង (black​&​white ១គ្រឿង និង Logice ១​គ្រឿង) ២-Mobile x-ray ១គ្រឿង ៣-Patient Monitor ៤គ្រឿង ​បើគិតជា​ទឹកប្រាក់​​​ចំនួន​​​​១២ម៉ឺន​ដុល្លារ​៕​