ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​នារី​​នាំ​អំណោយ​ចែក​ជន​រង​គ្រោះ​​រលំ​ផ្ទះ​7​គ្រួ​សារ​នៅ​សង្កាត់​​ព្រែក​​លៀប

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​សមា​គម​នារី​កម្ពុជា​ ដើម្បី​​សន្តិ​​ភាព​​​ និ​ង​អភិវឌ្ឍ​ខុទ្ទ​កា​ល័យ​រាជ​ធានី​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៥ តុលា បាន​នាំ​អំណោយ​មួយ​ចំនួន​​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​រលំ​ផ្ទះ​ ចំនួន​៧​គ្រួ​សារ ​រស់​នៅ​សង្កាត់​​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ។ ពិ​ធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ស្នាក់​ការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​​​​ សង្កាត់​ព្រែក​លៀប ក្រោម​អធិ​ប​តី​ភាព​លោក​ស្រី​ទូច សារ៉ុម អភិ​​បាល​រង​ រាជ​

រាជធានីភ្នំពេញ​​ ៖ ​សមា​គម​នារី​កម្ពុជា​ ដើម្បី​​សន្តិ​​ភាព​​​ និ​ង​អភិវឌ្ឍ​ខុទ្ទ​កា​ល័យ​រាជ​ធានី​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៥ តុលា បាន​នាំ​អំណោយ​មួយ​ចំនួន​​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​រលំ​ផ្ទះ​ចំនួន​៧​គ្រួ​សារ ​រស់​នៅ​សង្កាត់​​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ។ ពិ​ធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ស្នាក់​ការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​​​​សង្កាត់​ព្រែក​លៀប ក្រោម​អធិ​ប​តី​ភាព​លោក​ស្រី​ទូច សារ៉ុម អភិ​​បាល​រង​ រាជ​ធានី​ និង​លោក​ស្រី​គឹម ​សេដ្ឋានី ប្រ​ធាន​សមា​គម​នារី​ខុទ្ទ​កាល័យ​​សាលា​រាជ​ធានី​ភ្នំពេញ​។ ក្នុង​ឱ​កាស​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​នុត ពុធ​ដារ៉ា អភិបាល​​រង​​ខណ្ឌ​ឫស្សី​កែវ ព្រម​ទាំង មន្ត្រី​រាជ​ការ​​ សមាជិក សមា​ជិកា សមា​គម​នារី សមា​​​ជិក សមា​ជិការ​បក្ស សង្កាត់​យ៉ាង​ច្រើន​​កុះ​ករ​​។ អំណោយ​​ដែល​នាំ​​ទៅ​ចែក​​ជូន​ក្នុង​ឱ​កាស​នេះ មួយ​គ្រួ​សារ​ទទួល​បាន​អង្ក​រ​១​ប៉ាវ (៥០​គី​ឡូ​ក្រាម) មី​ចំនួន​២​កេស ​ត្រី​ខ​ពីរ​យួរ ទឹក​ត្រី​១​យួរ ទឹក​ស៊ី​អ៊ីវ ១​​យួរ​ មុង​១ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។

លោក​ព្រាប មុនី ចៅ​សង្កាត់​ព្រែក​លៀប បាន​ឱ្យ​​​​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១១នេះ ​ចៅ​សង្កាត់​ព្រែក​លៀប​មាន​ភូមិ​ចំនួន​២ គឺ​​ភូមិ​ព្រែក​លៀប និង​ភូមិ​ខ្ទរ បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទន្លេ​មេគង្គ​ និង​​ទន្លេ​សាប​​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​នោះ​មាន​លំនៅ​ឋាន​ប្រ​ជា​ពល​រដ្ឋ​៧​គ្រួ​សារ ស្ថិត​នៅ​ភូមិ​ព្រែក​លៀប បាន​ដួល​រលំ​ ដែល​បាន​ទទួល​អំណោយ​​ពី​សមា​គម​នារី​កម្ពុជា​ ដើម្បី​​សន្តិ​ភាព​ និង​អភិវឌ្ឍ​ខុទ្ទ​កាល័យ​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​នេះ​។

លោក​ស្រី​ទូច សារ៉ុម អភិបាល​រង​ រាជ​ធានី​ភ្នំេពញ​បាន​ចូល​រួម​​សម្តែង​​នូវ​​ការ​​សោក​ស្តាយ​ និង​ចូល​រួម​​រំលែក​ទុក្ខ​ជា​មួយ​បង​ប្អូនរង​គ្រោះ​​​ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ដទៃ​​ទៀត​​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​​ រួម​ជា​មួយ​សាលា​​រាជ​ធានី​​ភ្នំពេញ បាន​ផ្តល់​អំណោយ​ជា​បន្ត​បន្ទាប់​ដើម្បី​សង្គ្រោះ​បន្ទាន់​។ ផ្តើម​ចេញ​ពី​ឆន្ទៈ​អាណិត​ អាសូ​នេះ​សមា​គម​នារី​កម្ពុជា​ ដើម្បី​​សន្តិ​ភាព និង​អភិវឌ្ឍន៍​ខុទ្ទ​​កា​ល័យ​​​សាលា​រាជ​ធានី​ភ្នំពេញ ​បាន​ចូល​រួម​បរិច្ចាគ​នូវ​​ទ្រព្យ​ធនផ្ទាល់​ខ្លួន រួម​ជា​មួយ​​អាជ្ញា​ធរ​​ ខណ្ឌ​ឫស្សី​កែវ និង​​មន្ទីរ​មួយ​ចំនួន​ទៀត នាំ​អំណោយ​មក​ចែក​ជូន​ដល់​បង​ប្អូន​។

លោក​ស្រី​អភិបាល​រង​ រាជ​ធានី​ភ្នំពេញ​ បាន​បន្ត​ទៀត​ថា អំណោយ​ទាំង​នេះ​​វា​តិច​តួច​មិន​អាច​​តប​តាម​តម្រូវ​​​ការ​គ្រប់​យ៉ាង​របស់​បង​ប្អូន​នោះ​ទេ តែ​ថា​ទឹក​ចិត្ត​ និង​សន្តាន​ចិត្ត​របស់​សមា​គម​នារី ដើម្បី​ជួយ​សម្រួល​ការ​លំ​បាក​របស់​​បង​ប្អូន​បាន​មួយ​គ្រា​។

លោក​ស្រី​អភិ​បាល​រង​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ឱ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​កូន​ចៅ និង​​មាន​អនា​ម័យ​​​​ ហើយ​ពេល​ទឹក​ស្រក​ត្រូវ​នាំ​គ្នា​កសាង​លំ​នៅ​ឋាន​ឡើង​វិញ​៕