ក្មេងប្រុសជនជាតិចិនម្នាក់អាយុ៣ឆ្នាំ ប៉ុន្តែមានទម្ងន់ដល់ទៅ១៣២ផោន ប្រហែល៦០គីឡូក្រាមឯណោះ ធ្វើឱ្យគេមានទម្ងន់ធ្ងន់ជាងក្មេងធម្មតាដល់ទៅ៥ដង ។ ក្មេងប្រុសរូបនេះឈ្មោះ When Lu ពេលកើតមានទម្ងន់តែ២,៦គីឡូក្រាមប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលបានអាយុ៣ខែ ទម្ងន់របស់គេឡើងយ៉ាងលឿនខុសប្រក្រតី ។
ស្ត្រីជាម្តាយក្មេងប្រុស When Lu និយាយឱ្យដឹងថា កូនរបស់គាត់ហូបបាយបានណាស់ ដោយក្នុងមួយពេលគេហូបបាយអស់ដល់ទៅ៣ចាន ។ ឥឡូវនេះឪពុកម្តាយ When Lu កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទម្ងន់របស់ កូននេះ ៕
ចែករំលែកព័តមាននេះ