ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​17 ​តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៦៦២ -ព្រះ​អង្គ​ម្ចាស់​ Charles II របស់​អង់​គ្លេស​​បាន​សម្រេច​លក់​តំបន់ Dunkirk ដែល​មាន​​ផ្ទៃ​​ក្រឡា​៣៧,៣៤​គីឡូ​ម៉ែត្រ​​ទៅ​ឱ្យ​ប្រទេស​បារាំង ក្នុង​តម្លៃ​​៤​ម៉ឺន​ផោន ។ Dunkirk គឺ​ជា​តំបន់​មួយ​​ដែល​មាន​ជម្លោះ​​រវាង​ប្រទេស​ហូឡង់, អេស្ប៉ាញ​, បារាំង និង​អង់​គ្លេស​ ។

*ឆ្នាំ១៦៦២
-ព្រះ​អង្គ​ម្ចាស់​ Charles II របស់​អង់​គ្លេស​​បាន​សម្រេច​លក់​តំបន់ Dunkirk ដែល​មាន​​ផ្ទៃ​​ក្រឡា​៣៧,៣៤​គីឡូ​ម៉ែត្រ​​ទៅ​ឱ្យ​ប្រទេស​បារាំង ក្នុង​តម្លៃ​​៤​ម៉ឺន​ផោន ។ Dunkirk គឺ​ជា​តំបន់​មួយ​​ដែល​មាន​ជម្លោះ​​រវាង​ប្រទេស​ហូឡង់, អេស្ប៉ាញ​, បារាំង និង​អង់​គ្លេស​ ។ 
*ឆ្នាំ១៨០០
-​ប្រទេស​អង់​គ្លេស​​ចូល​គ្រប់​គ្រង​ប្រទេស​ហូឡង់ ។
*ឆ្នាំ១៩៤៣
-ការ​កសាង​​ផ្លូវ​​រថភ្លើង​​មីយ៉ាន់​ម៉ា-ថៃ​​បាន​បញ្ចប់ ។
*ឆ្នាំ១៩៦៨
-​អត្ត​ពលិក​​ស្បែក​​ខ្មៅ​អាមេរិក បានធ្វើ​ការ​​តវ៉ា​​ដោយ​ស្ងៀម​ស្ងាត់​​​មួយ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​រើស​អើង​​ពូជ​សាសន៍​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អូឡាំពិក ។
*ឆ្នាំ១៩៩៨
-ការ​ផ្ទុះ​បំពង់​បង្ហូរ​ប្រេង​នៅ​ក្នុង​ប្រទេស​នីហ្សេរី​យ៉ា បាន​សម្លាប់​​អ្នក​ភូមិ​​ចំនួន​១.២០០​នាក់ ។
*ឆ្នាំ២០០៦
-ចំនួន​ប្រជា​ជន​រប​ស់​សហ​រដ្ឋអាមេរិក​​បាន​កើន​ឡើង​​ដល់​៣០០​លាន​​នាក់ ។
*ឆ្នាំ២០០៧
-​សម្តេច​សង្ឃ​ដាឡៃ ​ឡាម៉ា ទទួល​បាន​មេ​ដាយ​​មាស​​ពី​សភា​សហ​រដ្ឋអាមេរិក​​ ។
-សកម្ម​ជន​​លទ្ធិ​ប្រជា​​ធិបតេយ្យ​​ និង​ពាន​រង្វាន់​​ណូបែល​​​សន្តិ​​ភាពលោ​ក​ស្រី អូង សាន​ស៊ូជី ត្រូវបាន​ប្រទេស​​កាណាដា​ ផ្តល់​ឱ្យ​នូវ​សញ្ជាតិ​​កិត្តិ​យស​ ។
*ឆ្នាំ២០០៩
-មនុស្ស​៣២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​​អគ្គិ​ភ័យ​​នៅ​​កន្លែង​ផ្ទុក​​កាំជ្រួច​នាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ក្នុង​ឱកាស​ប្រារព្ធ​​ពិធី​បុណ្យ Diwali ។
*ឆ្នាំ២០១០
-ខ្សែ​ភាព​យន្ត​ចំនួន​៧០​មក​ពី​ប្រទេស​ចំនួន​២៣ ​ត្រូវបាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រារព្ធ​ពិធី​បុណ្យ​ខ្សែ​ភាព​យន្ត​អន្តរជាតិ​​នៅ​ក្នុង​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ៕