ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តយីឌុប​​បុក​​រថយន្ត​​កូរ៉េ​​​១តោន​កន្លះ​ ​របួសធ្ងន់​​​ស្រាល​​​​១៤នាក់​

12 ឆ្នាំ មុន

​ខេត្ត​​​កំព​ង់ឆ្នាំង​​​​​ ៖ មនុស្ស​១៤​នាក់ បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​រថយន្ត​ធុន​យី​ឌុប ​របស់​ក្រុម​ហ៊ុន M.D.S មាន​លេខ​សំគាល់​១៦៨ បាន​​ជ្រុល​ទៅ​បុក​រថយន្តកូរ៉េ មួយ​គ្រឿង​ ដែល​​មាន​​មនុស្ស​ជិះ​​ពេញ ខណៈ​​​វិល​​ត្រ​ឡប់​​មក​ពី​​ធ្វើ​បុណ្យ​វិញ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​រន្ធត់​​យ៉ាង​ខ្លាំ​ង​​កាលពី​វេលា​ម៉ោង​​​៣​និង​​​៤០នាទី​​ល្ងាច​

​ខេត្ត​​​កំព​ង់ឆ្នាំង​​​​​ ៖ មនុស្ស​១៤​នាក់ បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​រថយន្ត​ធុន​យី​ឌុប ​របស់​ក្រុម​ហ៊ុន M.D.S មាន​លេខ​សំគាល់​១៦៨ បាន​​ជ្រុល​ទៅ​បុក​រថយន្តកូរ៉េ មួយ​គ្រឿង​ ដែល​​មាន​​មនុស្ស​ជិះ​​ពេញ ខណៈ​​​វិល​​ត្រ​ឡប់​​មក​ពី​​ធ្វើ​បុណ្យ​វិញ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​រន្ធត់​​យ៉ាង​ខ្លាំ​ង​​កាលពី​វេលា​ម៉ោង​​​៣​និង​​​៤០នាទី​​ល្ងាច​ថ្ងៃទី​​​១៦ តុលា ២០១១ នៅចំណុច​​ភូមិ​ថ្មី ឃុំ​ពង្រ ​​​ស្រុក​រលាប្អៀរ ។

​មន្ត្រី​​​​​ប៉ូលិសចរាចរ​​​និយាយ​ថា ​​​​​តួលេខ​​អ្នក​រង​របួស​​​​​១៤នាក់​​នេះ​គឺ​​​​​គ្រាន់តែ​​ជា​របាយការណ៍​​​​បឋម​​​​​ប៉ុណ្ណោះ ។ ​សូមបញ្ជាក់​​​ថា ​មុនពេល​កើត​ហេតុ រថយន្តម៉ាក​​ហ៊ី​​ណូ ប្រភេទ​យីឌុប មាន​​លេខ​សម្គាល់​​១៦៨ ​​របស់ក្រុមហ៊ុន​​​ M.D.S ពាក់ស្លាកលេខ​ ភ្នំពេញ 3A-3322 ធ្វើដំណើរ​​​​​​ចេញ​ពីភ្នំពេញ ​​ទៅ​កាន់​ខេត្ត​​​​ពោធិ៍សាត់ ​ក្នុង​ល្បឿន​​​លឿន លុះ​​ដល់​ចំណុច​កើតហេតុ ជា​​កន្លែង​ផ្លូវកោង​​​​បត់ស្តាំ រថយន្ត​​បាន​ជ្រុល​​ចូល​ទៅ​ចំណែក​​ផ្លូវ​​​​ខាង​ឆ្វេង​ ហើយ​បុក​​នឹង​រថយន្ត​​កូរ៉េ​មួយ​គ្រឿង ដែលមាន​មនុស្ស​ជិះ​ពេញ​សុទ្ធ​សឹង​តែ​​ជា​​អ្នក​​​​ត្រឡប់​​​​មក​ពី​​ធ្វើ​បុណ្យ​​​វិញ។​​ ទោះជាយ៉ាង​ណា​​​ តួលេខ​​អ្នកស្លាប់​នៅ​​​មិនទាន់​មាន​នៅឡើយ​​ទេ ពីព្រោះ​​កំពុង​សង្គ្រោះនៅ​មន្ទីរពេទ្យ​។​

សូម​បញ្ជាក់​ថា ​​រថយន្ត​​ដែលគេ​​​​​បុកនេះ​ជា​រថយន្ត​​​​ខូច​ត្រូវ​​បានរថយន្ត​​​កូរ៉េមួយ​ទៀត សណ្តោង​​​ ប៉ុន្តែ​រថយន្ត​​​យីឌុប​​​មិន​បានទៅ​​បុក​រថយន្ត​​ខាងមុខទេ បែរ​ជា​​ទៅ​បុក​រថយន្ត​​​ដែលគេ​សណ្តោង​​នៅ​ខាង​ក្រោ​យ​​ទៅវិញ គឺ​បុក​​ពេញទំហឹង​​​​ បណ្តាល​​ឱ្យ​​​​​​ប៉ើង​​​​​ និងអូស​ជាង​​​១០​ម៉ែត្រ ​​​​បន្ទាប់​​មក​រថយ​ន្ត​​​​ធុន​យីឌុប​​​​​បានជ្រុលទូល​បុក​យានដ្ឋាន​ជួសជុល​​​​រថយន្ត​មួយ​​កន្លែងទៀត​​ដែលនៅ​ក្បែរ​នោះ​ ហើយ​បុក​រថ​យន្ត​​៣គ្រឿង​​ និងម៉ូតូ​១គ្រឿង​​​​​ បណ្តាល​ឱ្យ​​ខូច​ខាត​​យ៉ាង​ដំណំ​ផងដែរ ៕​